ខេត្តសៀមរាប៖ការប្រកួតមាន់អាំងឆ្ងាញ់សៀមរាប ដោយពិធីនេះមានចុងភៅមកពីតំណាង១២ក្រុង. ស្រុក បានចូលរួម ជាលទ្ធផលក្រុមចុងភៅតំណាងមកពីស្រុកបន្ទាយស្រីជាប់ចំណាត់ថ្នាក់លេខ១ ,លេខ២ បានទៅស្រុកសូទ្រនិគម និងក្រុងសៀមរាបចំណាត់ថ្នាក់លេខ៣។
សម្រាប់ពានរង្វាន់ក្នុងការប្រកួត៖
ក្រុមលេខ១ ទទួលបានពាន ១, ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល,
ក្រុមលេខ២ ទទួលបានពាន១ ,ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១.៥លានរៀល និងក្រុមលេខ៣ ទទួលបានពាន ១, ប័ណ្ណសរ សើរ ១និងទឹកប្រាក់១លាន។
ពិធីធ្វើនាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប, លោក អុឹង ហឿន ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប និងលោកជំទាវ, លោក ទៀ សីហា អភិបាល ខេត្តសៀមរាប និងលោកជំទាវនិងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
សូមរំលឹកថាកម្មវិធីប្រកួតមាន់អាំងឆ្ងាញ់សៀមរាបនេះ ជាពិធីដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីទាំង៩ របស់កម្មវិធី ” សម្រាកសៀមរាប ” ហើយក៏ជាវិញ្ញសារដ៏សំខាន់មួយ ក្នុងការស្វែងរកអត្តសញ្ញាណម្ហូបដែលមានរសជាតិឆ្ងាញ់( ម្ហូបប្រចាំត្រកូល ) នៅក្នុងខេត្តសៀមរាប។ តាមការពិនិត្យ វាយតម្លៃ និងការដាក់ពិន្ទុ:ពីសមាគមន៍ចុងភៅកម្ពុជា។ ដែលការដាក់ពិន្ទុ:នោះបានផ្អែកលើរបៀបចម្អិន រស់ជាតិ សោភណ្ឌភាព និងការប្រើរយ:ពេលខ្លី៕SRP