ខេត្តសៀមរាប៖លោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការខេត្តសៀមរាប បាន
ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង៣០នាទីនៅខាងកើត ផ្សារលេីធំថ្មី នៃក្រុងសៀមរាប បណ្តាលអោយរបួសធ្ងន់បាក់ឆ្អឹងជំនី ៦កាំ ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេឌីខែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ស្នងការរងទទួលការិយាល័យផ្សព្វផ្សាយអប់រំ នៅសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នៅមន្ទីរពេទ្យផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន បានមានមតិផ្តាំផ្ញើសួរសុខទុក្ខ ចំពោះលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា និងក្រុមគ្រួសារព្រមទាំង នាំយកកន្រ្តកផ្លែឈើ ថវិកា ឧបត្ថម្ភផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ក៏បានណែនាំដល់លោកវរសេនីយ៍ទោ អោយខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺនិងជូនពរអោយឆាប់ជាសះស្បើយ ដេីម្បីឆាប់បានវិលត្រឡប់មកបំពេញភារកិច្ចជូនជាតិមាតុភូមិវិញ៕SRP