មេប៉ុស្ដិ៍បំភ្លឺថាមិនមានជល់មាន់ជាប្រចាំថ្ងៃទេគឺលួចលេងម្តងម្កាលប៉ុណ្ណោះ

មេប៉ុស្ដិ៍បំភ្លឺថាមិនមានជល់មាន់ជាប្រចាំថ្ងៃទេគឺលួចលេងម្តងម្កាលប៉ុណ្ណោះ

ខេត្តព្រៃវែង៖លោក ថន ហួន នាយប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានបំភ្លឺថាមិនមានជល់មាន់ប្រចាំថ្ងៃទេគឺក្រុមនេះតែងតែលួចលេង បិតបាំងពីភ្នែកសមត្ថកិច្ច ម្តងកន្លែងនេះម្តងកន្លែងនោះតែប៉ុណ្ណោះ។

លោកមេប៉ុស្តិ៍បញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះនៅចំពោះមុខ លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ ក្នុងកិច្ចប្រជុំជាមួយនិងរដ្ឋបាលប៉ុស្តិ៍ បន្ទាប់ពីរមានបណ្ដាញសារព័ត៌មានផ្សព្វផ្សាយថាមានទីតាំងសង្វៀនជល់មាន់នៅចំណុចប្រឡាយព្រំប្រទល់ ភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។

សូមបញ្ជាក់ថានៅព្រឹកមិញនេះ លោក អ៊ុង ផាន ក៏បានចុះទៅដល់ទីតាំងជល់មាន់ខាងលើផងដែរ។
លោកអធិការក៏បានសាកសួរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ តំបន់នោះដោយពួកប្រាប់ថាក្រុមជល់មាន់តែងតែលួចលេងម្តងកន្លែងនេះ ម្តងកន្លងនោះ ដូចដែលលោកនាយប៉ុស្តិ៍បានលើកឡើងពិតប្រាកដមែន។

ប្រជាពលរដ្ឋបានបំភ្លឺថានៅថ្ងៃម្សិលមិញ ខណ: ពួកគេរៀបចំលេង ក៏មានអ្នកសារព័ត៌មាន មកថត ក៏បែកគ្នាអស់ទៅ ដោយមិនទាន់បានលេងនៅឡើយទេ។

ទោះយ៉ាងណាលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ បានលើកថាលោករីករាយនឹងសហការជាមួយ សារព័ត៌មានអោយតែច្បាស់សូមរាយការណ៍ មកលោកនឹងចុះបង្ក្រាបមិនញញើតឡើយអោយតែអ្វីដែលខុសច្បាប់៕SRP