ខេត្តព្រៃវែង៖លោក នេត នឿន មេឃុំរកានិងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ប្រជាកាពារនៅថ្ងៃទី១៧ខែសីហាម្សិលមិញ ចុះធ្វើវេទិកាសារធារណៈ នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នៅក្នុងវេទិកានេះ អាជ្ញាធរបានលើកយកលក្ខណៈសម្បត្តិទាំង៩យ៉ាង ស្តីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាមកផ្សព្វផ្សាយដែលមានដូចជា៖ ផលប៉ះពាល់ដោយសារគ្រឿងញៀន, ល្បែងស៊ីសង, ច្បាប់ចរាចរណ៍, អំពីហិង្សាក្នុងគ្រួសារ, បទល្មើសនេសាទខុសច្បាប់, ក្មេងទំនើង, ផលប៉ះពាល់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អំពើចោរកម្មគ្រប់ប្រភេទនិងផ្សព្វផ្សាយការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ផងដែរ។
លោក នេត នឿន បានណែនាំប្រជាពលរដ្ឋ ទាំងអស់ មានការសហការជាមួយអាជ្ញាធរភូមិ ឃុំ បើសិន ជាមានអ្នកចំណាកស្រុកវិលត្រឡប់មកវិញ ត្រូវរាយការណ៍ មកអាជ្ញាធរជាបន្ទាន់ ដើម្បីដាក់អោយពួកគាត់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ជាពិសេស(ត្រូវលាងដៃនិងពាក់ម៉ាស់)ជាដើម៕ SRP
