ខេត្តកំពង់ឆ្នាំង៖ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ត្រូវបានចែកជូនពលរដ្ឋចំនួន ៣០៤គ្រួសារ រស់នៅភូមិ១១ ឃុំ២ ស្រុកជលគិរី ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំងវររៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល គណៈកម្មាធិការសាខា អនុសាខាស្រុកជលគិរី នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់អាគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជលគិរី ដែលមានទំហំ ៩ម៉ែត្រ x ១០ម៉ែត្រ ផងដែរ។
អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) សាប៊ូដុំ ២ដុំ ថវិកាមួយចំនួន និងប័ណ្ណប្រកាសស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕SRP
ពលរដ្ឋរ៣០៤គ្រួសារ នៅស្រុកជលគិរី ទទួលបានអំណោយកាកបាទក្រហមកម្ពុជា