ក្រុមរថយន្តដឹកជញ្ជូនL.M.H.កំពុងបំផ្លាញផ្លូវ និងគេចស្ថានីយជញ្ជីងផ្លូវជាតិលេខ៨

ខេត្តព្រៃវែង៖បើយោងតាមការឲ្យដឹងពីពលរដ្ឋ រស់នៅស្រុកពោធិ៍រៀង បានរាយការណ៍មកថា មានរថយន្តក្រុមដឹកជញ្ជូន ជាច្រើន ដឹកលើសទម្ងន់ កំពុងបើកវាង ស្ថានីយជញ្ជីងព្រៃព្នៅ​ ស្រុកពារាំ ងខេត្តព្រៃវែងរាល់ថ្ងៃ ជាពិសេសក្រុមរថយន្ត ដាក់ឡូហ្គោ L.M.H ដឹកជញ្ជូនផ្ទាល់ នេះតែម្តង ។

ជាកស្តែង នៅរសៀលថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០នេះទី១.
មានរថយន្តបើកចេញពីកន្លែងផ្សេងៗ ឆ្លងកាត់រង្វង់មូលតាកោ ក្រុងព្រៃវែង​ ផ្លូវជាតិលេខ11 ហើយបំបែកចូលផ្លូវខេត្តលេខ384 ឆ្ពោះទៅភូមិថ្នល់ជ័យ​ ឃុំពពឺស​ ស្រុកស្វាយអន្ទរ រួចបត់ឆ្វេងចូលផ្លូវDBST ផ្លូវមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កាត់តាម​ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ឆ្ពោះទៅចូលផ្លូវខេត្តលេខ382A ហើយទៅចេញ​ តាមផ្លូវជាតិលេខ8 ផ្សារស្នាយពល​ ស្រុកពារាំង​ ចន្លោះគីឡូម៉ែត្រលេខ56និង57 រីឯស្ថានីយព្រៃព្នៅ​ ស្ថិតនៅចំនុចគីឡូម៉ែត្រ69+200​ នៃផ្លូវជាតិលេខ៨ ។

ទី2. រថយន្តចេញពីរង្វង់មូលស្វាយអន្ទរផ្លូវជាតិលេខ8 មកដល់ភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង​ បត់ឆ្វេងចូលផ្លូវខេត្ត លេខ384 ឆ្ពោះទៅភូមិថ្នល់ជ័យ ឃុំពពឺស​ ស្រុកស្វាយអន្ទរ​រួចបត់ស្តាំ ទៅចេញផ្លូវជាតិលេខ8 ផ្សារស្នាយពលស្រុកពារាំង។

ទី3. រថយន្តចេញតាមសង្កាត់ជើងទឹក ក្រុងព្រៃវែង លើផ្លូវក្រុង ឆ្ពោះទៅឃុំព្រៃកន្លោង ទៅលើផ្លូវខេត្តលេខ382A ទៅចេញផ្លូវជាតិលេខ8 ផ្សារស្នាយពល ស្រុកពារាំងខេត្តព្រៃវែង។

ពលរដ្ឋបន្តថា ក្រុមរថយន្តទាំងនោះបើកបរលឿនមិនថាបើកចូលភូមិហើយក៏នៅតែបើកលឿនដែរ ធ្វេីអោយស្ពានមានសភាពទ្រុតទ្រោម​ ផ្លូវកៅស៊ូប្រេះ បាក់ស្រុត បង្ករជារណ្តៅធំៗ​ពិបាកដល់ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ សិស្សានុសិស្ស​ ក្នុងការធ្វេីដំណេីរ..។

ពួកគាត់សំណូមពរដល់អាជ្ញាធរ​ អភិបាលខេ​ត្ត​ ព្រៃវែង មេ​ត្តា​ជួយអន្តរាគមន៍​ទប់ស្កាត់រថយន្តខ្នាតយក្សដឹកធ្ងន់បំផ្លាញស្ពាន,ផ្លូវ​ ពិសេសមន្ទីរសាធារណការ និងក្រសួងសាធារណការ សុំមានវិធានការបង្ក្រាប​ ចាប់ថ្លឹងរថយន្តទាំងនោះតាមច្បាប់កំណត់​ ដេីម្បីអោយម្ចាស់រថយន្តរៀងចាល​ ព្រមទាំងចូលរួមគោរពច្បាប់​ ដែលធានាអោយសម្បត្តិសាធារណៈ​ ផ្លូវ​ ស្ពាន​ ប្រេីប្រាស់បានយូអង្វែង​…៕SRP