អភិបាលខេត្តកំពង់ចាម​ ចុះកំណត់ទីតាំងព្រំប្រទល់ តំបន់រមណីយ៍ដ្ឋានទឹកឆា

0

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញ បាន​អញ្ជើញ​ចុះពិនិត្យតំបន់អភិរក្ស​
រមណីយ៍ដ្ឋាន​ក្បាល​ទឹក​(ទឹក​ឆា​)ស្ថិតក្នុងព្រំប្រទល់ឃុំក្រូច និង​ឃុំបឹងណាយ ស្រុកព្រៃឈរ និងឃុំសំព័រ ស្រុកចំការលើ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អសោភ័ណភាព និងកំណត់ទីតាំងព្រំប្រទល់ តំបន់រមណីយ៍ ដ្ឋានឲ្យបានច្បាស់ ព្រមទាំង​ចុះពិនិត្យការបង្ករបង្កើនផលដំណាំស្រូវ នៅឃុំបឹងណាយ ស្រុក​ព្រៃឈរ​ផងដែរ​។
លោក​​ អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​បិទ​ការ​ឆ្លង​ចូល​តំបន់​ហាមឃាត់​ ដែល​ជា​ប្រភព​ទឹក​ផុស​ ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ចរន្ត​ទឹក​ផុស​ចេញ​ពី​ដី​ ហើយ​ក៏​អាច​ប៉ះពាល់​ដល់​ការ​បង្កបង្កេីន​ផល​លេី​ដំណាំ​របស់​ប្រជាពលរដ្ឋ នៅ​តំនៅតំបន់ខាងក្រោម។
គួរ​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹក​ឆា​ មានទេសភាពស្អាត ដោយ​មានខ្សែទឹក ផុសព្រុចៗ ផុសចេញពីក្នុងដីថ្លាឈ្វេង ត្រជាក់ស្រេប ជម្រៅត្រឹមកំភួនជើង កំពុង ក្លាយជាទីឋានកម្សាន្ដពេញនិយមបំផុត មួយនៅក្នុងទឹកដីក្រហមនៃខេត្ដកំពង់ចាម ។ ក្បាលហុងទឹករមណីយដ្ឋាន ចុះបញ្ជីក្នុង ឆ្នាំ២០១១ គឺជាទឹកផុសត្រជាក់ ដែល ជ្រាបចេញពីប្រភពអាងស្ដុកទឹកថ្មដា ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ចម្ងាយ ប្រមាណជាង៣០គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ទទួលភ្ញៀវ រាប់រយនាក់រៀងរាល់ថ្ងៃ ដោយ
ចំនួនបានកើនឡើងរាប់ពាន់ក្នុងរដូវ បុណ្យទាន។
ជាមួយ​គ្នានោះ​ រដូវបុណ្យទាន មនុស្សមកលេងទីនេះ ពាសពេញគ្រប់ ទីកន្លែង។ ប៉ុន្ដែបើទោះបីជាភ្ញៀវទេសចរ មកកម្សាន្ដរមណីយដ្ឋាននេះយ៉ាងណាក្ដី ក៏ភាគច្រើនពួកគេគ្រាន់ តែងមកអង្គុយ ក្នុងក្យូស ទទួលទានអាហារថ្ងៃត្រង់ ខណៈ ភ្ញៀវមួយចំនួនត្រូវដើរទៅកាន់ប្រភពទឹកផុសព្រុចៗ ចេញពីក្នុងដីគួរឲ្យក្បង់ ស្រោចប្រាណ។ ចំពោះបញ្ហាភ្ញៀវឈូឆរទៅជ្រំ ប្រភពក្បាលទឹក មជ្ឈដ្ឋានមួយចំនួនបានចោទថា ទង្វើនេះ បង្កឲ្យផ្ទៃ ទឹកស្ងប់ អត់ហូរ និងល្អក់ កខ្វក់ នៅផ្នែកខាងក្រោម ដែលជះ ក្លិនអសោចដល់ភ្ញៀវទេសចរ៕SRP