លោកនេត សាវឿន ផ្អាកការងារ ប៉ូលិស ខេត្តព្រៃវែង០៧រូប

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចមួយ ផ្អាកការងារជាបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចំនួន០៧រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោយយុវជន២នាក់ ចោទប្រកាន់ ថា បានប្រើអំពើហិង្សាជំរិតទារប្រាក់។ នេះយោងតាមសេចក្ដីសម្រេចចុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

យោងតាមសេចក្តីសម្រេច ដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ លោកនាយឧត្តមសេនីយ៍នេត សាវឿន បានផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនប្រឆាំងគ្រឿងញៀន និង កូនចៅតាមឋានានុក្រុមចំនួន៦នាក់ ផ្សេងទៀត៕SRP