ខេត្តសៀមរាប៖ទីតាំងហាងបៀរហ្គាឌិន លួចបើកខារ៉ាអូខេចំនួនបីកន្លែងត្រូវបានក្រុមមន្ត្រីចុះបិទ។
ហេតុការណ៍បានធ្វើឡើងនៅយប់ថ្ងៃ២៧ កក្កដា ២០២០ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃីម ផល្លា អធិការរងនគរបាលក្រុងសៀមរាប កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គំ ចុះសហការជាមួយមន្ទីទេសចរណ៍ខេត្ត និងជំនាញពាក់ព័ន្ធ។
មន្ត្រីដែលបានចុះផ្ទាល់បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថា ទីតាំងទាំង០៣កន្លែង ទី១-ម្លប់ជ្រៃត្រជាក់ចិត្ត (កំពុងបើកនិងបង្កប់KTV)
២- ម្លប់ដូងពិភពព្រិលថ្មី (កំពុងបើកនិងបង្កប់KTV)
៣- ស្នាដៃម៉ែក្មេក៥ (បង្កប់KTV តែយប់មិញជាក់ស្ដែងអត់បើកទេ)។
មន្ត្រីបានថ្លែងថាលទ្ធផល ហាងម្លប់ជ្រៃ និងម្លប់ដូងត្រូវផ្អាកអាជីវកម្ម និងត្រូវសុំច្បាប់បើកភោជនីយដ្ឋានធម្មតា។ ចំណែកហាងម៉ែក្មេក៥ មានអាជ្ញាប័ណ្ណភោជនីយដ្ឋានតែផុតសុពលភាព។ ចឹងអនុញាតអោយបន្តបើកតែត្រូវបន្តអាជ្ញាប័ណ្ណភោជនីយដ្ឋានធម្មតា។ ជុំវិញហេតុការណ៍នេះប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីពាក់ព័ន្ធ ដែលបានចុះបិទទីតាំងភោជនីយដ្ឋានដែលហ៊ានបើកខារ៉ាអូខេបំពានទៅនឹងបម្រាមហាមឃាត់របស់រដ្ឋាបាល។ ទោះយ៉ាងណា គេនៅសង្ស័យថា អាចមានភោជនីយដ្ឋានមួយចំនួនទៀត លួចបើកខារ៉ាអូខេផងដែរ៕SRP