ខេត្តកំពង់ចាម៖ករណីផ្សារផ្អាវ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ក្នុងឃុំផ្អាវ ស្រុកបាធាយ មានអាជីវករមួយចំនួន បានដាក់តាំងទំនិញ លើចិញ្ចើមផ្លូវ និងលក់ដូរតាមផ្លូវ ដែលនាំឲ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ជាប្រចាំ និងបានបង្កការំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ក៏ដូចជាអ្នកដំណើរដែលឆ្លងកាត់ ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលុបបំបាត់នៅព្រឹកមិញនេះ។
កិច្ចប្រជុំធ្វេីឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដោយមានចូលរួមពីសំណាក់ពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ
អាជ្ញាធរស្រុកបាធាយ និងគណៈអាជីវករផ្សារផ្អាវ៕SRP

