ខេត្តកំពង់ធំ៖ នគរបាលអធិការដ្ឋាននគរបាលស្រុកប្រាសាទបល័្លង្គ បង្ក្រាបល្បែងស៊ីសង និងឃាត់ខ្លួនមនុស្ស០៥នាក់។
ករណីនេះធ្វើឡើងនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១ និង ៥៥ នាទី ស្ថិតក្នុងភូមិសាស្ត្រស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ការបង្ក្រាបនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយ មានការសម្របសម្រួល នីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។
អ្នកលេងទាំង០៥នាក់ ស្រី០២នាក់ និងដកហូតបានវត្ថុតាងមាន៖មេអាប៉ោងចំនួន០៧ គ្រាប់ ,ហាន់តោ ០១ ចាន ០១និងគ្រប ០១ ,អាគុយចំនួន០១ ,អំពូល ភ្លើង ០១ ,ទូរសស័ព្ទដៃចំនួន ០២គ្រឿង ,ប្រាក់ រៀល ចំនួន ១២០.០០០រៀល។
សមត្ថកិច្ច បាននាំមនុស្ស រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ដើម្បីបំពេញឯកសារតាមនីតិវិធី៕SRP