ខេត្តត្បូងឃ្មុំ៖ នគរបាលអធិការដ្ឋាននគរបាលស្រុកមេមត់ បានចាប់ខ្លួនជនសង្ស័យ ក្នុងករណីហិង្សាដោយចេតនា ក្រោយពីបាន
ជះទឹកអាស៊ីតទៅលើជនរងគ្រោះ(ឪពុកក្មេក) បណ្ដាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុច ភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់។
ជនសង្ស័យឈ្មោះ យឹង សំអាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។
ចំណែកជនរងគ្រោះឈ្មោះអំ សាន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ជនសង្ស័យសារភាពថាខ្លួនពិតជាបាន ជះទឹកអាស៊ីតទៅលើឪពុកក្មេកប្រាកដមែន ក្នុងខណៈពេលឪពុកក្មេកស្រវឹងស្រា កាន់កណ្ដៀវ ដងវែងទៅរករឿងខ្លួន។ បច្ចុប្បន្ននគរបាលកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕SRP