ខេត្តព្រៃវែង៖ផ្ទះពលរដ្ឋចំនួនពីរខ្នង ស្ថិតនៅភូមិព្រៃភ្ញៀវ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវអគ្គិភ័យឆាបឆាប់ គ្មានសល់នៅរសៀលថ្ងៃទី២៣ ខែកក្កដា។
ផ្ទះទី០១ មានទំហំ ទទឹង៧ម៉ែត្រ នឹងបណ្តោយ០៨ម៉ែត្រ មានម្ចាស់ឈ្មោះ សូ សៅរ៍ ភេទប្រុស អាយុ ៥៥ឆ្នាំ រួមទាំងទឹកប្រាក់អ្នកបាត់បង់ ប្រាក់ខ្មែរអស់ចំនួន៤០លានរៀល, លុយដុល្លារ៦ពាន់ដុល្លារ, លុយបាត០១ម៉ឺនបាត, ម៉ូតូសង់សេ125 ពណ៌ខ្មៅសេរី 2020 ០១គ្រឿង, ក្រវិលស្រាបៀរ និងទឹកផ្លែឈើ១៥០០០ដុល្លារ, កាតទូរសព្ទ័បីប្រព័ន្ធសរុបទឹកប្រាក់ ១៥០០ដុល្លារ, ម៉ាស៊ីនកិនស្រូវប្រើម៉ូទ័រ០១គ្រឿង, ម៉ាស៊ីនបូមខ្យល់០១គ្រឿង, រ៉ឺម៉ក០១គ្រឿង, សត្វទាចំនួន៥០ក្បាល, និងសម្ភារផ្សេងៗមួយចំនួនទៀត តែមិនមានអ្នករងរបួសទេ។
ផ្ទះទី០២ ផ្ទះទំហំ ទទឹង០៨ម៉ែត្រ បណ្តោយ៩ម៉ែត្រ ស្មើនឹង ០២ខ្នងផ្ទះដំបូលប្រក់ស៊ីប្រូ, ជញ្ជាំងឈើដែលមានម្ចាស់ផ្ទះឈ្មោះហ៊ីង សារ៉ន ភេទប្រុស អាយុ៤៩ ឆ្នាំ សម្ភារដែលខូចខាតរួមមានមាស០៣តម្លឹង, ប្រាក់បាត២៥០០០បាត, ប្រាក់ខ្មែរ០៤លានរៀល, ទូរទស្សន៍ពីរគ្រឿង, ទូរដាក់ខោអាវ ៤ គ្រឿង, សម្ភារផ្សេងៗទៀត បានឆេះខូចខាតទាំងស្រុងទាំងអស់។
នៅក្នុងហេតុការណ៍នេះ មានរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង ទី១រថយន្តអគ្គិភ័យស្រុកស្វាយអន្ទរ មកជួយធ្វើអន្តរាគមន៍ ទី០២រថយន្តអគ្គិភ័យស្រុកកំចាយមារប្រើទឹកអស់ចំនួន៤ឡាន ទើបទប់ទល់ស្ថានការណ៍បានទាំងស្រុង មិនឱ្យឆេះរាលដាលទៅផ្ទះផ្សេងទៀតឡើយ។មូលហេតុដែលបណ្តាលឲ្យមានអគ្គភ័យឆាប់ឆេះកើតឡើងបណ្តាលមកពី ទុសេឆ្លងចរន្តអគ្គីសនី៕SRP