សម្ដេចថា កម្ពុជា មានមាស ដែលជាទុនបម្រុងរបស់ជាតិ ជាង៣០តោន

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការអះអាងជាថ្មីថាកម្ពុជា មានមាស ដែលជាទុនបម្រុងរបស់ជាតិ ជាង៣០តោន។

សាររបស់មេដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តាមរយ:ទំព័រផេកផ្លូវការនៅព្រហស្បតិ៍ទី២៣ខែកក្ដដាឆ្នាំ២០២០នេះបានសរសេរថា៖មួយរយៈពេលចុងក្រោយនេះ
មានបងប្អូនយើងមួយចំនួនចង់ដឹងអំពី
មាសដែលជាទុនបម្រុងរបស់ជាតិ។
ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមាន
ភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅ
មានជនអាក្រក់មួយចំនួនតូចបាននិង
កំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពី
មាសដើម្បីវាយប្រហាររាជរដ្ឋាភិបាល
ថាចង់បន្លំយកមាសក្នុងពេលមានជំងឺ
ឆ្លងកូវីដ១៩ព្រោះមិនដែលឮលោក
ហ៊ុន សែននិយាយពីមាសនេះទៀតទេ។
ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់
របស់ធនាគារជាតិកម្ពុជានោះបងប្អូន
ប្រាកដជាយល់និងអបអរសាទរជាមួយ
ទុនបម្រុងរបស់ជាតិយើងដែលកើនឡើង
ជាលំដាប់។

នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់បន្ថែមថា
ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា
មាសរបស់យើងមាន៣០តោនតែតាម
តួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។ នាយករដ្ឋមន្ត្រីថា នេះមិនមែនជាមារយាទ
ស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ច
ជាតិនោះទេ៕SRP