ខេត្តសៀមរាប៖ក្រុមមន្ត្រីនគរបាលក្រុង សហការជាមួយមន្ទីទេចរណ៍ បានចុះបិទហាង ខារ៉ាអូខេចំនួនបីទីតាំង ជាបណ្តោះអាសន្ន។
មន្ត្រីនគរបាលបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិចថាការងារនេះធ្វើឡើងនៅវេលាម៉ោង០៨ថ្ងៃទី២២ខែកក្កដាយប់មិញ បន្ទាប់ពីកម្លាំងសមត្ថកិច្ចក្រុងចុះល្បាតត្រួតពិនិត្យតាមគោលដៅឈរជើងបស់ប៉ុស្តិ៍ទាំង១២សង្កាត់ទូទាំងក្រុងនិងភូមិសាស្រ្តសំខាន់ៗក្នុងក្រុងសៀមរាប ហើយរកឃើញថាហាងខារ៉ាអូខេទាំងនោះគ្មានច្បាប់។
មន្ត្រីដដែលបានបញ្ជាក់ទៀតថាហាងខារ៉ាអូខេទាំង០៣ខាងលើទី០១ឈ្មោះ.ម៉ាយវ៉យខារ៉ាអូខេគ្រួសារ។ទី០២ឈ្មោះ.សំនៀងគ្រួសារKTVនិងទី០៣ឈ្មោះ ខារ៉ាអូខេ ពន្លឺគ្រួសារ។ហាងទាំង០៣នេះ មានទីតាំងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
បើតាមមន្ត្រីបានបញ្ជាក់ថាមូលហេតុពុំមានច្បាប់អនុញ្ញាត និងលួចបើដោយមិនស្ដាប់សេចក្ដីណែនាំ និងមិនទាន់មានការអនុញ្ញាតពីមន្ទីជំនាញពាក់ព័ន្ធ។
ទោះយ៉ាងណាជុំវិញការបិទអាជីវកម្មខារ៉ាអូខេទាំងបីកន្លែងនេះមន្ត្រីនគរបាលនៅមិនទាន់បញ្ជាក់ឈ្មោះម្ចាស់ហាងនៅឡើយទេ។ចំណែកការដាក់វិន័យ ឬយ៉ាងណានោះ ក៏នៅមិនទាន់បញ្ជាក់ផងដែរ។ សូមបញ្ជាក់ថានៅក្រុងសៀមរាប មានភោជនីយដ្ឋានជាច្រើនមានបន្ទប់ខារ៉ាអូខេនៅក្នុងហាង ដោយករណីនេះមជ្ឈដ្ឋាននានាមានការសង្ស័យថាហាងទាំងនោះអាចលួចបើកខារ៉ាអូខេផ្គើនទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលផងដែរ៕SRP