ក្រឡាបញ្ជីខេត្តកំពង់ធំម្នាក់ បើករថយន្តក្រឡាប់ ធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យស្លាប់ភ្លាមៗ

ខេត្តកំពង់ធំ៖​ ក្រឡាបញ្ជីនៃសាលាដំបូងខេត្តកំពង់ធំម្នាក់បានបើករថយន្តដាច់កាឡេក្រឡាប់ធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨ និង២០ ទីយប់ នៅលើផ្លូវគ្រួសក្រហមចំណុចប្រឡាយទឹកភូមិវាំងខាងជើងឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំ។ ជនរងគ្រោះជិះរថយន្តម៉ាកកាមរីស្វិតកែច្នៃ ស្លាកលេខ ច៣៦៣៩ភ.ព២ បើកបរដោយឈ្មោះ រឹម សុខឡង ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន មុខរបរក្រឡាបញ្ជី ខេត្តកំពង់ធំ។មូលហេតុបើកបររថយន្តដាច់ការឡេ។សាកសពជនរងគ្រោះសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP