ខេត្តសៀមរាប៖ យុវជនម្នាក់ចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។ហេតុការណ៍បានកើតឡើងនៅ នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៦និង០០នាទី ចំណុចខ្ទមចាំស្រែប្រាំង) ស្ថិតនៅត្រពាំងអណ្ដូង ដែលមានចម្ងាយពីមាត់ត្រពាំងប្រហែល២០ម៉ែត្រ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ យ៉ាង សាល អាយុ១៨ឆ្នាំ រស់នៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះមុនកើតហេតុម្ដាយជនរងគ្រោះបានស្ដីបន្តោសកូន កុំអោយមើលទូរស័ព្ទយូរពេកឆាប់ហូបបាយហូបទឹក ឆាប់បានទៅមើលស្រែប្រាំង។ ពេលនោះជនរងគ្រោះមិនបានឆ្លើយតបអ្វីទេ ក៏បានយកម៉ូតូជិះទៅទិសខាងកើតភូមិ តម្រង់ទៅខ្ទមស្រែប្រាំង ពេលនោះឈ្មោះ អ៉ឹម សុផាន់ ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិជាមួយគ្នាត្រូវជាបងជីដូនមួយបានឃើញអាការ:ជនរងគ្រោះដូចជាខឹងនិងម្ដាយស្ដីបន្ទោសក៏បានជិះម៉ូតូតាមពីក្រោយ។ ប៉ុន្តែដោយជិះតាមមិនទាន់ជនរងគ្រោះ ពេលទៅដល់ខ្ទមស្រែប្រាំងក៏បានប្រទះឃើញជនរងគ្រោះធ្វើអត្តឃាតចងកសម្លាប់ខ្លួននឹងខ្ទមស្រែប្រាំងបាត់ទៅហើយ។ ពេលនោះឈ្មោះ អ៉ឹម សុផាន់ បានសង្ស័យថាមិនទាន់ដាច់ខ្យល់ ក៏បានកាត់ចំណង ហើយក៏ហៅបងប្អូនសាច់ញាតិ លើកដាក់ម៉ូតូយកជនរងគ្រោះ ទៅសង្រ្គោះនៅ មណ្ឌលសុខភាពឃុំសំបួរ ពេលទៅដល់មណ្ឌលសុខភាព ក្រុមគ្រូពេទ្យបានពិនិត្យហើយប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាក្រោយពីបានទទួលព័ត៌មានកម្លាំងជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលស្រុកបានសហការជាមួយគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុបានធ្វើកោសល្យពិច័យនៅកន្លែងកើតហេតុដោយបានពិនិត្យឃើញថាមិនមែនពាក់ព័ន្ធនិងរឿងឃាតកម្មទេ។តាមការសន្និដ្ឋានរបស់សម្ថកិច្ចនិងគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន។ សាកសពបានធ្វើកំណត់ហេតុប្រគល់ជូន ឪពុកម្តាយ ធ្វើបុណ្យតាមប្រពៃណី៕SRP