ទាហាន២នាក់ ជួបគ្រោះចរាចរណ៍ នៅស្រុកក្រឡាញ់ បណ្ដាលឲ្យស្លាប់ម្នាក់

ខេត្តសៀមរាប៖អាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងថាមន្ត្រីយោធាម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើង
ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ១៤និង១០នាទី វាងម៉ូតូនិងគោយន្ដកន្ត្រៃ លើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០និង២១មុខការ៉ាស់សាំងឈ្មោះ ឡង ម៉ៅ ស្ថិតនៅភូមិតាប៉ាង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
អាជ្ញាធរបានបន្តថាករណីនេះគឺម៉ូតូម៉ាក វ៉េវអាល់ហ្វាពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ ១J៩៨៤៣ បើកបរឈ្មោះ អៀម ម៉ុន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ស្លាប់)និងអ្នករួមដំណើរម្នាក់ឈ្មោះក្រឹម រ៉ា ភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅភូមិចង្ក្រានយក្ស ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (របួសធ្ងន់) ក្នុងទិសដៅពីត្បូងទៅជើង(អ្នកទាំងពីរជាទាហានធ្វើការនៅកងពលធំអន្តរាគមន៍លេខ២ វរសេនាតូចកាំភ្លើងត្បាល់ ១០០DKZ ៧៥) ពាក់មួកសុវត្ថិភាពទាំងពីរនាក់ បានបើកបុកគោយន្តកន្រ្តៃពីក្រោយម៉ាក់គូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខកំពុងឈប់នៅចិញ្ចើមផ្លូវខាងជើងបែរក្បាលទៅទិសខាងជើង បើកបរដោយ(មិនទាន់ស្គាល់អត្តសញ្ញាណ) ដោយកើតហេតុរួចអ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបន្សល់ទុកគោយន្តកន្ត្រៃនៅកន្លែងកើតហេតុ។ ក្នុងនោះខូចខាតម៉ូតូមួយគ្រឿងធ្ងន់ និងគោយន្តកន្ត្រៃខូចខាតស្រាលមួយគ្រឿង។
បើតាមអាជ្ញាធរបញ្ជាក់ថាមូលហេតុះអាចបណ្តាលមកពីអ្នកបើកបរម៉ូតូមានល្បឿនលឿនដោយខ្វះការប្រុងប្រុងយ័ត្ន។ក្រោយកើតហេតុកម្លាំងជំនាញបានយកវត្ថុតាង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខស្រកក្រឡាញ់៕SRP