ខេត្តសៀមរាប៖ចៅក្រមសើបសួរនៃសាលាដំបូងខេត្តសៀមរាប លោកមុយ សុភ័ក្រ្ត បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន មនុស្សពីរនាក់ដាក់ពន្ធនាគារ
ពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាប់ដីព្រៃឈើ និងប្រើប្រាស់រណាយន្តដោយគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលបានប្រព្រឹត្តនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី ០៩ខែកក្កដាឆ្នាំ២០២០ បទល្មើសមានចែង និងផ្ដន្ទាទោសតាមបញ្ញត្ដិមាត្រា៩៧ កថាខណ្ឌ១ចំណុច៦ និងមាត្រា ៩៩ កថាខណ្ឌ ចំណុច១ នៅច្បាប់ស្ដីពីព្រៃឈើ។
ជនជាប់ចោទទី១ឈ្មោះ ហឿម ហុង ភេទប្រុសអាយុ២៩ឆ្នាំ កើតនៅភូមិរំដួលថ្មី ឃុំដូនពែង ស្រុកអង្គរជុំខេត្តសៀមរាប ទីលំនៅមុនចាប់ខ្លួន នៅភូមិរំដួលថ្មី ឃុំដូនពែង ស្រុកអង្គរជុំខេត្តសៀមរាប មុខរបរធ្វើស្រែ។
ជនជាប់ចោទទី២ឈ្មោះម៉ៅ ម៉ាងភេទប្រុសអាយុ២៨ ឆ្នាំ កើតនៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប មុនចាប់ខ្លួន នៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប៕SRP
តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន មនុស្សពីរនាក់ ពីបទឈូសឆាយព្រៃ របស់រដ្ឋ