លម្អិត ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកប្រាសាទបាគង បណ្ដាលឲ្យមនុស្សស្លាប់

លម្អិត ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកប្រាសាទបាគង បណ្ដាលឲ្យមនុស្សស្លាប់

ខេត្តសៀមរាប៖ លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថាថ្ងៃច័ន្ទ ទី១៣ខែកក្កដាឆ្នាំ២០២០វេលាម៉ោង៨និង២៩នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ចំណុចបង្គោលគីឡូលេខ ២៩៨៧ ២៩៨ ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្ដ២គ្រឿង ម៉ាកហុងដា សេ១២៥សេរី ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1H 9030 បើកបរដោយឈ្មោះ កាយ ម៉ាប ភេទប្រុសអាយុ៣១ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅភូមិតាត្រាវ ឃុំ កន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប(ស្លាប់) បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកប្រពន្ធពីក្រោយ ឈ្មោះ ក្រឹម ស្រីខួន អាយុ ២៥ឆ្នាំសញ្ជាតិខ្មែរ (របួសធ្ងន់) ដែលបើកបរពីទិសខាងលិចទៅកើត បុកនិង រថយន្ដម៉ាកកាមរីបាឡែនពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2Y 9479 បើកបរដោយឈ្មោះ ឆែម លាងសុង ភេទប្រុសអាយ៤២ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ បើបរមានទិសដៅពីលិចទៅកើត ក្រោយពេលកើតហេតុរួច ម៉ូតូសណ្ដោងរ៉ឺម៉កវេចង្កូតទៅបុកជាមួយរថយន្ដដឹកដី ម៉ាក នីសាន់ពណ៌ទឹកស ពាក់ផ្លាកលេខ តាកែវ3A 26 21 បើកបរដោយមិនស្គាល់អត្ដ សញ្ញាណ បើកបរមាទិសដៅពីកើតទៅលិច ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្ដដឹកដីបានរត់គេចខ្លួនបាត់ទៅ។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ បន្តថា មូលហេតុម៉ូតូសណ្ដោងរ៉ឺម៉កបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

វត្ថុតាងទាំងបីគ្រឿងបានយកមករក្សាទុកនៅអធិ ការ រដ្ឋា ននគរ បាល ស្រុកប្រាសាទបាគង ៕SRP