ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានដឹងថាសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារចូលមកខេត្តកំពង់ធំបានកំពុងកើតមានយ៉ាងពេញបន្ទុកមិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់នៅឡើយទេ។
យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងនៅព្រឹកនេះថារថយន្តប្រភេទធំបានដឹកឈើចេញពីខេត្តព្រះវិហា មកដល់ ខេត្តកំពង់ធំ ទាំងព្រឹក ប៉ុន្តែអាជ្ញាធរជំនាញសមត្ថកិច្ចមិនបង្ក្រាប។
បើតាមប្រភពបានឲ្យដឹងថារថយន្តដឹកឈើខាងលើនេះសង្ស័យជារបស់
ឈ្មោះ.សាន. ដោយបាន
ដាក់ក្នុងឃ្លាំងមួយកន្លែង
នៅចំណុចផ្លូវវាងក្រុងនៃក្រុងស្ទឹងសែន។
ពាក់ព័ន្ធករណីនេះអង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធឡើយទេ៕SRP
សកម្មភាព ដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ កំពុងកើតមានយ៉ាងពេញបន្ទុក