អាជ្ញាធរខេត្តកំពង់ចាម បេីក​កិច្ចប្រជុំ​ពិភាក្សា​ លើ​សេចក្ដី​ព្រាង​ច្បាប់​ ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​​

0

ខេត្តកំពង់ចាម​៖អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកមិញ​នេះ​ បានបេីកកិច្ចប្រជុំពិនិត្យពិភាក្សា លេីសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ​ ក្រោមអធិបតីភាព លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក​ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​ ដោយ​មានការអញ្ជេីញចូលរួមពី សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្តថ្នាក់ដឹកនាំ​មន្ទីរ​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។​

គួរ​បញ្ជាក់​ផង​ដែរថា សេចក្តីព្រាងច្បាប់​ដែល​រដ្ឋាភិបាល​ខេត្តកំពង់ចាម​បាន​បេីក​កិច្ច​ប្រជុំនេះ​ គឺមាន០៨ជំពូក និង៤៧មាត្រា ហើយសេចក្តីព្រាងច្បាប់នេះដែរ តាក់តែងឡើងក្នុងគោលបំណង គ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ឲ្យ​មានរបៀបរៀបរយ សោភ័ណភាពអនាម័យបរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម និងការរក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ លើសពីនេះទៀត ច្បាប់នេះក៏មានវិសាលភាពអនុវត្តចំពោះរាល់សក ម្មភាពដែល ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជា​ខេត្តកំពង់ចាម​ផងដែរ​ ៕SRP