ស្លាប់២នាក់ភ្លាមៗ នៅខេត្តសៀមរាប ដោយសាររថយន្តបុកជាមួយម៉ូតូ

0

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនិង២នាក់ទៀតរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១និង៥០នាទីថ្ងៃទី២៥ខែមិថុនាឆ្នាំនៅចំណុចភូមិគោគត្រាចឃុំបាគងស្រុកប្រាសាទបាគងលើផ្លូវជាតិលេខ៦៧(ហាយវ៉េ)រវាងរថយន្តនិងម៉ូតូទាក់រ៉ឺម៉កច្រាសទិសគ្នា។
សមត្ថកិច្ចបានដឹងថាករណីនេះរថយន្តម៉ាកTOYOTA.ហៃយ៉ាសពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប២B០៦៦៥ អ្នកបើកបររត់បាត់ បើកបរពីត្បូងទៅជើងមកដល់ចំណុចកើតហេតុបានបុកជាមួយនឹងម៉ូតូទាក់រ៉ឺម៉កម៉ាកសង់កូរ៉េហើម.C100ពណ៌ក្រហមគ្មានស្លាកលេខបើកបរដោយឈ្មោះសួន សុធារិទ្ឋិភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប(ស្លាប់)បើកបរពីជើងទៅត្បូងនិងអ្នកជិះពីក្រោយចំនួន០៣នាក់
០១/ឈ្មោះញិត តាតភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិក្រពើឃុំបល្លង្ក័ស្រុកប្រាសាទបាគង(ស្លាប់)។
០២/ឈ្មោះវៀន វេត ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង(របួសធ្ងន់)។០៣/ឈ្មោះជួន បៀន ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិក្រពើឃុំបល្ល័ង្គស្រុកប្រាសាទបាគ(របួសធ្ងន់)។
សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នករបួសបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ដោយឡែករថយន្តនឹងម៉ូតូរក្សាទុកនៅអធិការស្រុកប្រាសាទបាគងដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។បើតាមសមត្ថកិច្ចមូលហេតុអាចអ្នកបើកបរម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន៕SRP