ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមពីអាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងនៅមុននេះបន្តិចថាមានប្រជាពលរដ្ឋ១២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីមួយ។
អាជ្ញាធរបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ថា ហេតុការណ៍បានកើតឡើង
វេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃអង្គារទី២៣ ខែមិថុនាឆ្នាំ២០២០នេះក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិគោកចំបក់ឃំុក្រូចគរស្រុកក្រឡាញ់ខេត្តសៀមរាប។
អាជ្ញាធរបានបញ្ជាក់ថាករណីពុលនំបញ្ចុកនេះក្នុងកម្មវិធីបុណ្យចំរើនអាយុនៅចំណុចភូមិខាងលើ បណ្ដាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប១២នាក់ ស្រី០៤នាក់ ធ្ងន់មួយនាក់។
មន្ត្រីថាជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពឃំុក្រូចគរ។
អាជ្ញាធរបានបញ្ជាក់ថានៅម៉ោង១៥និង៣០នាទីថ្ងៃដដែលនេះ ស្ថានភាពសុខភាពប្រជាពលរដ្ឋទាំងអស់ មានសភាពល្អ អាចជួយសង្រ្គោះបាន។
ទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយចំពោះហេតុការណ៍នេះ៕SRP

