សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

0

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ និង​លោកស្រី​​ នាព្រឹក​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ ​បាន​អញ្ជើញចូលរួម​ប្រារព្ធ​ព្រះរាជ្យពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចម្រើនព្រះជន្មគម្រប់ ៨៤ព្រះវស្សា យាងចូល ៨៥​ព្រះវស្សា ដែល​បាន​រៀបចំ​​ឡើង​​នៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្ថិត​ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។

ក្នុង​ការ​រៀបចំ​ពិធី​នេះ​ លោក​ អ៊ុន ចាន់ដា និង​លោកស្រី​ អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ មន្ត្រីប្រតិបត្តិ ព្រមទាំងអនុសាខាស្រុក បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសព្រះរាជកុសល ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ។
បន្ទាប់ពី ព្រះសីលសំវរ ប៊ត តាំង ឆេង ព្រះមេគណខេត្ត និងព្រះសង្ឃ ៧ អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយសាសនា រួចមក លោក​ អ៊ុនចាន់ដា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ នូវចង្ហាន់ ផ្លែឈើ​ សាដក និង​បច្ច័យ សរុប​៥៥ម៉ឺនរៀល ក្នុង​នោះ​យាយជី តាជី ចំនួន​៨៥នាក់ ក្នុង​ម្នាក់ៗ ២០,០០០ រៀល។ ដោយ​ឡែក​សម្រាប់វត្តភ្នំជ័យគិរី លោក​ អ៊ុន ចាន់ដា និងលោកស្រី បានប្រគេន អង្ករ ២៥០ គក្រ មី១០កេស ,ត្រីខ ១២០កំប៉ុង ,ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០ កេស និងបច្ច័យចំនួន ១លានរៀលផង​ដែរ​៕SRP