អភិបាលខេត្តសៀមរាប ប្រាប់មន្ត្រីទាំងអស់ ត្រូវបម្រើសេវាសាធារណៈ ឱ្យបានល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋ និងជំរុញល្បឿនការងារ កុំឱ្យមានការរាំងស្ទះ

0

ខេត្តសៀមរាប៖ថ្លែងក្នុងពិធីសំណេះសំណាល នៅរដ្ឋបាលក្រុងសៀមរាប នាថ្ងៃម្សិលមិញលោកទៀ សីហា អភិបាលខេត្តបានណែនាំដល់មន្ត្រីសាលាក្រុងទាំងអស់ថាយើងត្រូវបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងជំរុញល្បឿនការងារកុំឱ្យមានការរាំងស្ទះ។ លោក ក៏បានបញ្ជាក់ថាការផ្តល់សេវាសាធារណៈឱ្យមានភាពល្អប្រសើរនេះ គឺកុំឱ្យមានកាតថ្នាំងថ្នាក់ ឬមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណាឱ្យរលូន និងមានការសរសើរពីបងប្អូនប្រជាពលរដ្ឋ។ លោកក៏បានណែនាំអោយគណៈបញ្ជាការឯកភាពក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសល្បែងស៉ីសង លួច ឆក់ ប្លន់ ចំពោះការងារសន្តិចសុខនេះដែរ។លោកបានសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយក្នុងនោះការបង្ក្រាបបទល្មើសគ្រឿងញៀនត្រូវចាត់ជាការងារអាទិភាពខ្ពស់៕SRP