ស្នងការខេត្តបាត់ដំបង៖ សមត្ថកិច្ចបានស្រាវជ្រាវដឹងឈ្មោះម្ម្ចាស់រថយន្តនេះហើយ ដោយជនរងគ្រោះ ប្ដឹង
ពីបទ ប៉ុនប៉ងមមនុស្សឃាត
ខេត្តបាត់ដំបង៖នៅទីបំផុតសមត្ថកិច្ចបានសាវជ្រាវស្គាល់ឈ្មោះម្ចាស់រថយន្តមួយគ្រឿងនេះហើយដោយពេលនេះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងម្ចាស់រថយន្តនេះពីបទប៉ុនប៉ងមនុស្សឃាត។
តាមសេចក្ដីរាយការណ៍ពីខេត្តបាត់ដំបងបានឲ្យដឹងថា
ម្ចាស់រថយន្ត Ford ផ្លាកលេខភ្នំពេញ. 2AU-9188 បេីកបំបុកពូសណ្តាប់ធ្នាប់ដែលកំពុងសម្រួលចរាចរណឲ្យសិស្សានុសិស្សឆ្លងផ្លូវជាតិលេខ៥ នៅឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥ រួចបេីកររត់គេចខ្លួនបាត់តែម្ដង។
ជុំវិញករណីនេះ លោកឧត្ដមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បបានឲ្យដឹងថា សមត្ថកិច្ចរបស់លោកបានស្រាវជ្រាវដឹងអត្តសញ្ញាណម្ចាស់រថយន្តខាងលេីហេីយ ពេលនេះជនរងគ្រោះកំុងដាក់ពាក្យបណ្ដឹងម្ចាស់រថយន្ដខាងលេីពីបទ ប៉ុនប៉ងមនុស្សឃាត៕SRP