Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលអោយប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។

ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» នាយករដ្ឋមន្ត្រីហ៊ុនសែន បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួបលើកទី៧៣នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២១។ បើនិយាយពីរឿងសិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិសិទ្ធិរៀប អាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។

នាយករដ្ឋមន្ត្រីបន្តថា សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន ជឿនលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២១

ខេត្តសៀមរាប៖លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នងរួមទាំងទ្រព្យសម្បត្តិប្រមាណជិត ២ ម៉ឺនដុល្លារអាមេរិកត្រូវបានអគ្គីភ័យបំផ្លាញចោលទាំងស្រុង។

ហេតុការណ៍នៅវេលាម៉ោង១៥និង៤៥នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុក លោកទេព ពុំសែន បានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍នៅព្រឹកនេះថា ម្ចាស់ផ្ទះឈ្មោះ តន់ ធី ភេទស្រី អាយុ៦៧ឆ្នាំ សមាជិកគ្រួសារ ៧នាក់(ស្រី៣នាក់) ជាកសិករ។

លោកបន្តថាការឆេះខូចខាត៖ផ្ទះ១ខ្នងទំហំ ៦ម.×៧ម. ជើងសសរកំពស់ ៣,៥ម. ប្រក់គ្បឿង ជញ្ជាំងក្ដារ ក្រាលក្ដារ ក.ឥដ្ឋ និងមានក.ឥដ្ឋតាកចំហៀងក្រោមទទឹង៣.ម ប្រក់ស័ង្កសី។ ផ្ទះធ្វើអស់ទឹកប្រាក់ចំនួន1.5000$(មួយម៉ឺនប្រាំពាន់)ដុល្លារអាមេរិក។
អស់ទ្រព្យសម្បត្តិរួមមាន៖
-ខ្សែមាស១ខ្សែ ទំងន់៥.ជី
-ខ្សែដៃមាស១ខែ្ស ទំងន់៥.ជី
-ចិញ្ចៀនមាស១វង់ ទំងន់២.ជី
-ប្រាក់ខ្មែរចំនួន ៤០.០០០០(សែសិបម៉ឺន)រៀល។
-ទូឈើចំនួន ២ (ធំ១,តូច១)
-ស្រូវចំនួន ១៣.ការ៉ុង
-សម្ភារ:ខោអាវមួយចំនួន។

លោកអធិការបានបញ្ជាក់ថា ក្នុងពេលកំពុងកើតហេតុត្រូវបានប្រជាពលរដ្ឋនៅជិតខាង កម្លាំងប៉ុស្តិនគរបាល និងអន្តរាគមន៍អធិការដ្ថាន ជួយពន្លត់ភ្លើងដោយប្រើប្រាស់ដងទឹកធុងបាញ់ទុយោម៉ូទ័ និងរថយន្តពន្លត់អគ្គិសភ័យអធិការដ្ឋានស្រុក ប្រើប្រាស់ទឹកអស់ជំនួនចំណុះទឹក១រថយន្ត ទើបពន្លត់ភ្លើងអស់ទាំងស្រុងនៅវេលម៉ោង១៧។

បើតាមអធិការមូលហេតុតាមការបំភ្លឺម្ចាស់ផ្ទះបណ្ដាលមកពីទុសេខ្សែភ្លើង ដោយសារ ធ្លាប់មានបញ្ហាខ្សែភ្លើង ហើយមុនហេតុការណ៍ឆេះ ម្ចាស់ផ្ទះបានឮស្នូរប្រែសៗនិងឃើញផ្សែងអណ្ដាតភ្លើងឆេះនៅផ្នែកខាងលើតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២១

ភ្នំពេញ៖ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់គោរមងារ ឧកញ៉ា ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង ជា «អ្នកឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២១

ភ្នំពេញ៖លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរងការរិះគន់ថា «បានរំលោភយកដីឆ្នេរសមុទ្រ» និងបង្វែគម្រោងទីតាំងផ្លូវ។ ករណីនេះបានបង្កការភ្ញាក់ផ្អើល ដល់ក្រុមការងារអន្តរក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋបាលខេត្តកែប។ នេះបើយោងតាមគេហទំព័រសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយនៅមុននេះបន្តិច។

ការរកឃើញបែបនេះ ក្រោយក្រុមមន្ត្រីបានចុះពិនិត្យគម្រោងផ្លូវ មាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល(PK10+166 PK10+435) ស្ថិតនៅ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ផ្លូវនេះក្រោមកម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

យោងតាមប្រភពបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក កែវ បេងវឌ្ឍន៍ កំពុងយកឆ្នេរសមុទ្រ”អង្កោល”ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រោមហេតុផល ទិញដីអាស្រ័យផលពីប្រជាពលរដ្ឋ.និងឱ្យស្ដ្រីម្នាក់ឈរឈ្មោះជំនួសរូបលោក។ ជាងនេះទៅទៀតលោក កែវ បេងវឌ្ឍន៍ បានសង់ខឿនរបងថ្ម ចូលឆ្នេរសមុទ្រ និងចាក់ដី បំពេញជាបណ្ដើរៗទៀតផង។ ខណៈដីផ្លូវក៏បានរំកិលបង្រួញ ម្តងជាពីរដង ដោយចិត្តឯង ដើម្បីបំពេញមហិច្ឆតា ពង្រីកទំហំដីរបស់ខ្លួន ជាហេតុនាំឱ្យផ្លូវតូចជាងមុន!។

ប្រភពបន្តថា លោក កែវ បេងវឌ្ឍន៍ បានប្រើយុទ្ធវិធី ដូរគម្រោងបង្វែទីតាំងផ្លូវ សម្រាប់បញ្ចៀសដីខ្លួន ដោយសង់ផ្លូវថ្មីក្បែរនោះ ធ្វើជាអំណោយមនុស្សធម៌ យកមុខយកមាត់ថាខ្លួនល្អទៀតផង។ ក្នុងការចុះពិនិត្យ ពួកខ្លួនបានធ្វើរបាយការណ៍បន្ទាន់មួយដាក់ទៅ លោកអភិបាលខេត្តកែបរួចរាល់អស់ហើយ ដើម្បីឱ្យគណៈអភិបាលខេត្ត សម្រេចថា«ត្រូវរើចេញឬយ៉ាងណា?»។ ព្រោះថាផ្លូវគម្រោងចាស់ត្រូវបាន គេរំកិលចូលឱ្យរួមតូចជាងមុន អាចបង្កជាបញ្ហា ធ្វើឱ្យរាំងស្ទះដល់។ គម្រោងសាងសង់ផ្លូវ មាត់សមុទ្រ នៃគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ដែលគ្រោង ចំណាយថវិការហូតជិត២០លានដុល្លារក្នុងការសាងសង់ផ្លូវនេះឡើង។ ខណៈផ្លូវPK10+166 PK10+435 ក្នុងគម្រោងត្រូវពង្រីករហូត១៣ម៉ែត្រ តែត្រូវបានបង្រួមមកត្រឹម៦ម៉ែត្រវិញ។ ដោយសារតែប៉ះនឹងរបងបេតុង មួយផ្នែក និងមួយផ្នែកទៀតប៉ះជាមួយប្រជាពលរដ្ឋ!។

ជុំវិញការរិះគន់នេះ អង្គភាព សៀមរាបប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក កែវ បេងវឌ្ឍន៍ បាននៅឡើយទេចំពោះការចោទប្រកាន់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២១

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ប្រាប់មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ចុះ​ពិនិត្យ​ និងដោះស្រាយ​ ករណី​រំលោភបំពាន​ដី​ចំណី​ផ្លូវ​ និង​ការសាងសង់​សំណង់មួយចំនួន​ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​ ប្រឡាយទឹក​ ស្ថិត​នៅ​ក្នុង​ឃុំ​មេសជ្រៃ​ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម​។

ការ​ណែនាំ​យ៉ាង​ដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ​នៅព្រឹកមិញនេះ។

លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា​ ចំពោះ​ករណី​រំលោភបំពាន​ដី​ចំណី​ផ្លូវ​ និងការ​សាងសង់​សំណង់​មួយចំនួនធ្វេី​ឲ្យ​ប៉ះពាល់​ដល់​ប្រឡាតទឹក​ខាងលើ ដែល​លោក​​សមាជិក​ក្រុមប្រឹក្សាខេត្ត​​ បានលើកឡើងនេះ​ សូម​ឲ្យ​ លោក​​ ហេង​ វណ្ណនី​ អភិបាល​រងខេត្ត​ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ ដែលមានមន្ទីរ​រ៉ែ​និង​ថាមពល​ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ រួមនឹង​អាជ្ញាធរ​មូលដ្ឋាន​​ ចុះ​ពិនិត្យ​ ជាពិសេស​គឺត្រូវ​ធ្វើការ​ដោះស្រាយ​នៅនឹងកន្លែង​តែម្ដង​។ ប្រសិនជា​ពិនិត្យ​ទៅ​ឃេីញ​ថា​មាន​បញ្ហា​មិនប្រក្រតី​ណាមួយ​នោះ​ ហើយ​ក្នុងនោះ​ក៏ត្រូវ​អញ្ជើញ​គូរភាគី​ រវាង​ដេីម​បណ្តឹង​ និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ផង​ដែរ​។

ក្នុង​កិច្ចប្រជុំនេះដែរ​ លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ​វិច្ឆិកា និងលេីកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤)​ របស់រដ្ឋបាលខេត្ត។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត។ ៥-បញ្ហាផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២១

ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុង សម្រាប់នាពេលអនាគត បានរៀបចំរួចហើយ ហើយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នឹងរៀបចំធ្វើសន្និបាតរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចហ៊ុន សែន បញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីបម្រុងដែលសម្តេចបានរើសនោះ ពាក់កណ្តាលជាថ្នាក់បណ្ឌិត ក្រៅពីនោះជាអនុបណ្ឌិត ដែលមានអាយុភាគច្រើនក្រោម៦០ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២១

ខេត្តកណ្ដាល៖សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមានបំណងប្រមូលទុនក្នុងស្រុកសម្រាប់សាងសង់សំណង់នានា។ សម្តេចតេជោចង់ឱ្យសំណង់នោះជាសមិទ្ធផលកើតចេញពី «បាតដៃខ្មែរ» ពោលទាំងប្រាក់ និងកម្លាំងពលកម្ម គឺកើតចេញពីខ្មែរទាំងអស់។ សម្តេចតេជោ បានរំលឹកថា ពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើងនោះ មិនមែនជារឿងលេងសើចទេ តែវាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាល ក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាពចំពោះដំណើរការនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅពេលនេះ ដែលបានសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជាអ្វីដែលក្រុមហ៊ុនបានបញ្ជាក់ខាងលើ។ សម្តេចតេជោបានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។ ពាក្យថា «តេជោ» ដែលបានដាក់នៅអាកាសយានដ្ឋានថ្មីនេះ មិនមែនដំដៅដល់សម្តេចម្នាក់ឯងនោះឡើយ គឺបានសំដៅដល់តេជោជាច្រើនរូបទៀត ជាពិសេសមាន តេជោមាស តេជោយ៉ត ជាដើម ពិសេសក៏ជាការបង្ហាញអំពីសមិទ្ធផលដែលកើតនៅក្នុងរបបរាជានិយមផងដែរ។
សម្តេចតេជោបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានដែលមានសមត្ថភាពខ្ពស់បែបនេះ គឺវាពិតជាសំខាន់ណាស់ សម្រាប់ទទួលយន្តហោះធំៗ និងឆ្លើយតបនឹងកំណើននៃការធ្វើដំណើរតាមផ្លូវអាកាស ដែលនៅពេលខាងមុខកម្ពុជា នឹងមានជើងហោះហើរជាច្រើនធ្វើដំណើរមកកម្ពុជា។

សម្តេចហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាសសអញ្ជើញពិនិត្យការដ្ឋានសាងសង់ “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី៩ ខែធ្នូនេះ។

តាមការឲ្យដឹងពីអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ទទួលការវិនិយោគលានយន្តហោះនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន៖ ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា, ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ, ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ, សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់, ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់, ស្ថានីយស្តុកសំណល់រឹង, ស្ថានីយជួសជុលយានយន្ត, ស្ថានីយស្តុកប្រេង, ស្ថានីយស្តុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។ គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២១

ខេត្តកំពង់ចាម៖ក្រុមការងារត្រួតពិនិត្យការដាក់តាំងផ្ទាំងផ្សព្វផ្សាយផ្សេងៗខេត្តកំពង់ចាម នៅ

រសៀលថ្ងៃទី៨ ខែធ្នូ ម្ម្សិលមិញ បានចុះត្រួតពិនិត្យ និងណែនាំដល់មូលដ្ឋានអាជីវកម្មក្នុងក្រុងកំពង់ចាម ក្នុងគោលបំណងត្រួតពិនិត្យ របៀបសរសេរអក្សរលើផ្ទាំងយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងផ្ទាំងសញ្ញាផ្សេងៗ។

ក្រុមការបានឲ្យដឹងថាការចុះត្រួតពិនិត្យដោយឲ្យអាជីវកម្មនានា ត្រូវគោរពតាមគោលការណ៍ដែលមានចែងក្នុងប្រកាសឲ្យបានត្រឹមត្រូវ ដោយត្រូវប្រើអក្សរជាតិ នៅខាងលើទំហំធំជាងអក្សរបរទេសពីរដង។ ចំណែកអក្ខរាវិរុទ្ធត្រូវគោរពតាមក្បួនវេយ្យាករណ៍​ និងវេចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជព្រះមហា សុមេធាធិបតីជោតញ្ញាណោ ជួន ណាត រីឯគំនូររូបភាពដែលភ្ជាប់ជាមួយផ្ទាំងត្រូវរក្សាឲ្យមានសោភណ្ឌភាព និងលក្ខណៈថ្លៃថ្នូររបស់ជាតិផងដែរ។ 

ជាមួយគ្នានោះ​ក្រុម​ការងារ​ក៏បានជំរុញលើការលើកស្លាកអាជីវកម្ម ឲ្យបានត្រឹមត្រូវ តាមការកំណត់ ព្រមទាំងជំរុញឲ្យអាជីវកម្ម ដែលមិនទាន់មានអាជ្ញាប័ណ្ណ ឬវិញ្ញាប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ឋផ្សេងៗ​។  

ក្រុមការងារបានបញ្ជាក់ថាជាលទ្ធផល បានចុះពិនិត្យអាជីវកម្មចំនួន៥ទីតាំង ដែលបានលើកស្លាកជាភាសាបរទេស ដោយបានពន្យល់ណែនាំអំពីច្បាប់ ការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជំរុញឲ្យគាត់សុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួលស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមឡើងវិញ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅសាលាខេត្តសៀមរាប នាថ្ងៃទី ០៨ ខែ ធ្នូ ព្រឹកមិញបានចុះហត្ថលេខាលើកំណត់ត្រាលើកិច្ចពិភាក្សានៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំនៅកម្ពុជា។

លោក ទៀ សីហា បានលើកឡើងថា បន្ទាប់ពីក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការ ជាមួយនឹងការបង្កើនការចំណាយសាធារណៈ ក្នុងការវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ក្រុងសៀមរាប នៃខេត្តសៀមរាប។ 

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ឲ្យក្លាយជាទីក្រុងឆ្លាតវៃ កាលពីឆ្នាំ២០១៩កន្លងទៅ។ 

លោកបានបន្តថា ក្នុងរយៈពេលមួយឆ្នាំជាងនៃការសិក្សាទិន្នន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប (Basic Survey)នេះ ក្រុមការងារសិក្សានេះក៏បានរៀបចំជាសេចក្តីព្រាងផែនការមេចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺ ការរៀបចំទេសចរណ៍ឆ្លាតវៃ(Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ(Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។ 

អភិបាលខេត្តមានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះនឹងធ្វើឲ្យសមត្ថភាពមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុងសៀមរាបត្រូវបានពង្រីកឲ្យបានកាន់តែបានស៊ីជម្រៅថែមទៀតពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ 

លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខនឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបផងដែរ។

សូមជម្រាបថា ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសជាឪពុកត្រូវបានកម្លាំងនគរបាលស្រុកពួក ឃាត់ខ្លួនពាក់ព័ន្ធការចាប់រំលោភកូនស្រីបង្កើត។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះនិងម្តាយបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសសរស្តម្ភ ដោយប្ដឹងចោទពីបទរំលោភសេពសន្ថវៈ (ឪពុកនិងកូន) កើតហេតុជាច្រើនលើក លើកចុងក្រោយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ចំណុចវាលស្រែស្ថិតនៅខាងត្បូងភូមិស្វាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍បន្តថារងគ្រោះឈ្មោះណ. ព.ស អាយុ១៥ឆ្នាំ ជាសិស្សទី៨ នៅភូមិ-ឃុំកើតហេតុ នាងរៀបរាប់ឲ្យដឹងថា៖នៅថ្ងៃទីនាងមិនចាំ ប្រហែលអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ឪពុកមានឈ្មោះ និវ ណាត អាយុ៣៦ឆ្នាំ រស់នៅជុំគ្នា មុខរបរជាកសិករ បានប្រព្រឹត្តគំរាមសម្លាប់និងរំលោភសេពសន្ថវ: លើរូបនាងចំនួនបី៣លើក ជាបន្តបន្ទាប់(២ថ្ងៃ-៣ថ្ងៃ ម្ដង) រាល់សកម្មភាពជាឪពុក គំរាមនាំនាងទៅច្រូតស្មៅនៅវាលស្រែស្ថិតនៅខាងត្បូងភូមិស្វាយ ដែលស្ងាត់មនុស្ស ចន្លោះពេលព្រឹកម៉ោង៨, ម៉ោង៩ រូបភាពបទល្មើសចាប់សម្រាតខោត្រឹម.កជើង រួចរំលោភសេពសន្ថវ: សម្រេចបញ្ចេញទឹកកាមខាងក្រៅ ហើយគំរាមមិនឲ្យប្រាប់ម្ដាយ។ ក្រោយមកទៀតរំលងចូលដល់ក្នុងខែមិថុនា ឆ្នាំ២០២០ នាងនៅផ្ទះតែ២នាក់ឪពុក ដោយម្ដាយទៅមង្គលការបងជីដូន១នៅជាយដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ថ្ងៃនោះម៉ោងប្រហែល៩.០០នាទីព្រឹក ឪពុកបានគំរាមសម្លាប់បើមិនព្រម ដូចរាល់ដង នាំនាងទៅវាលស្រែច្រូតស្មៅទៀត រំលោភសម្រេចបញ្ចេញទឹកកាមខាងក្រៅ១លើកទៀត, លុះម្ដាយមកផ្ទះវិញនាងពុំទាន់ប្រាប់ទេ រយ:ពេល១០ថ្ងៃក្រោយទើបនាងប្រាប់រឿងដល់ម្ដាយពីទង្វើឪពុកពេលនោះរូបនាង.ម្ដាយ.ឪពុក បាននិយាយសន្យាលក្ខខណ្ឌឲ្យឪពុកឈប់ប្រព្រឹត្តលើកូនស្រីទៀត កុំប្រាប់រឿងបែកធ្លាយដល់អ្នកណា។ ក្រោយមកទៀតប្រហែលក្នុងខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង១០ព្រឹក ឪពុកធ្វើសកម្មភាពគំរាមដូចមុនៗនាំនាងទៅច្រូតស្មៅវាលស្រែគោកដូងស្ថិតនៅខាងភូមិ រំលោភសម្រេចបញ្ចេញទឹកកាមខាងក្រៅ១លើកទៀត ហើយនាងបានប្រាប់រឿងដល់ម្ដាយ ពេលនោះឪពុកនិងម្ដាយបានបង្ករឿងជំលោះ ឪពុកតែងតែរកវាយធ្វើបាបម្ដាយ ក្រោយមួយទៀតចូលដល់ក្នុងខែឧសភា ឆ្នាំ២០២១ ម៉ោង៨ព្រឹក ឪពុកធ្វើសកម្មភាពដដែល១លើកទៀត ដឹងរឿងដល់ម្ដាយ ឪពុកបង្ករករឿងដេញវាយ ហើយពេលនោះឯងដែលនាងចាប់ផ្ដើមបាត់រដូវស្ត្រី(ខែ៥.២០២១)ទើបម្ដាយនាងទិញឧបករណ៍តេស្តទឹកនោមឃើញថានាងមានកូន(គំនូស២ឆ្នូត) ម្ដាយនាំនាងមកពិនិត្យនៅមន្ទីរពេទ្យបង្អែកពួក គ្រូពេទ្យប្រាប់ថានាងមានផ្ទៃពោះទារក(៣ខែ) ពេលនោះនាងនិងម្ដាយសម្រេចចិត្តយកកូនចេញ ធ្វើនៅពេទ្យឯកជន(សេរីរ័ត្ន)ស្រុកពួក ក្រោយបានឯកសារពីគ្រូពេទ្យ និងទារក នាងនិងម្ដាយបានដុតចោលឯកសារពេទ្យ និងកប់ទារក ក្នុងរឿងនេះនាងនិងម្ដាយបានលាក់មិនប្រាប់ដល់គ្រូពេទ្យទេ, ជនសង្ស័យជាឪពុកច្រើនបង្កនិងប្រើហិង្សាក្នុងគ្រួសារ។

របាយការណ៍បានបញ្ជាក់ថារហូតដល់លើកចុងក្រោយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ម៉ោង៩ ព្រឹក ឪពុកគំរាមនាំរូបនាងទៅមើលក្របីនៅវាលស្រែខាងត្បូងភូមិ រំលោភសម្រេចបញ្ចេញទឹកកាមខាងក្រៅ១លើកទៀត។ ជាក់ស្ដែងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ម៉ោង១រសៀល ឪពុកផឹកស្រាស្រវឹងមានបំណងគំរាមចង់រំលោភលើរូបនាង ត្រូវបានម្ដាយនាងស្ដីថា ទើបកើតជម្លោះហិង្សាក្នុងគ្រួសារ ឪពុកបានដេញវាយចាប់ទាញសក់នាង នឹងកាន់អាវុធកាំបិតខ្វែវដេញកាប់ម្ដាយ(គេចផុត) និងវាយសត្វគោ ដោយទ្រាំនឹងទង្វើជាឪពុកមិនបាន រូបនាងនិងម្ដាយសម្រេចចិត្តប្ដឹងសមត្ថកិច្ចប៉ុស្តិ៍តែម្ដង។

ជនសង្ស័យជាឪពុកឈ្មោះ និវ ណាត ត្រូវបានប៉ូលិសនាំខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការស្រង់ចម្លើយ ដោយរូបគេជាមនុស្សថ្លង់ហើយជជែស នៅចំពោះមុខសមត្ថកិច្ចគេបានប្រាប់ថា៖ ពាក់ព័ន្ធនឹងរឿងកូនស្រីឈ្មោះ ណ.ព.ស រូបគេពុំបានគំរាមសម្លាប់និងរំលោភសេពសន្ថវ: នោះទេ! គឺរូបគេបានរួមភេទជាមួយកូនស្រីសម្រេច១លើក នៅថ្ងៃទីមិនបានចាំ ថ្ងៃនោះពេលល្ងាច នាងមកពីសាលារៀន ដោះខោអាវសិស្ស នាងស្លៀកខោកីឡាខ្លី សម្រេច១លើក រយៈពេលប្រហែលបីខែក្រោយ ទើបរូបគេដឹងថាកូនស្រីមានផ្ទៃពោះត្រូវបានប្រពន្ធនាំទៅយកកូនចេញ។ សូមបញ្ជាក់ថាគ្រួសារជនរងគ្រោះ មានកូនស្រីចំនួន៣នាក់/ជនរងគ្រោះជាកូនបង(ទី១)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២១

ខេត្តសៀមរាប៖មន្ត្រីក្រសួងសារណការដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានពិនិត្យឃើញ បញ្ហាកំហុស បច្ចេកទេសបន្តិចបន្តួចក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ និង បានណែនាំឲ្យក្រុមការងារបច្ចេកទេសរបស់ អង្គភាពសាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធធ្វើការកែតម្រូវឲ្យបានសមស្រប ទៅនឹងស្តង់ដាបច្ចេកទេសនៃការសាងសង់ ព្រោះគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៩២,៧២%នៃទំហំការងារសរុប។

ការរកឃើញនេះក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការសាងសង់ផ្លូវចំនួន៣៨ខ្សែរនៅក្រុងសៀមរាបនៅថ្ងៃទី ៧ធ្នូក្នុងម្សិលមិញ។

គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លាន ២១៦ពាន់៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធ បង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២១

ខេត្តសៀមរាប៖ក្រុងសៀមរាបដែលជាក្រុងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត មានប្រាងប្រាសាទសំបូរបែបកំពុងប្រែមុខមាត់ថ្មីក្រោយកសាងផ្លូវ។

អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថា ការកសាងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន ៩២,៧២ភាគរយ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការណនិងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែធ្នូ ម្សិលមិញ បានចុះពិនិត្យ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប។

ការចុះពិនិត្យផ្លូវនេះ មានការចូលរួមពី លោក
ទៀ សីហា អភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងដំណើរចុះ ពិនិត្យរដ្ឋមន្ត្រីបានចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង(AC) ការដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង និង ការដាំស្មៅនិងផ្កាលម្អរសួន និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។ ម្យ៉ាងទៀតគឺពិនិត្យគុណភាពនៃការសាងសង់ជម្រុញឲ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឲ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឲ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការគ្រោងទុក។

រដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។

រដ្ឋមន្ត្រី ក៏បានសំណូមពរផងដែរឲ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ ពិនិត្យ លទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌល វប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូ ស្រោចផ្លូវឲ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ចៀសវាងកុំឲ្យស្រក់នៅតាមដងផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបាន ស្ថាបនារួច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page300 Page301 Page302 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×