Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖ក្មេងប្រុសមានវ័យជាង១០ ឆ្នាំត្រូវជាកូនមន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិដកពោធិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនរងគ្រោះមានឈ្មោះ វឿន ស៊ីតនីណាថាន់ អាយុ ១៣ឆ្នាំ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសពផងដែរ។ ទោះជាយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុនៃការបាញ់សម្លាប់ខ្លួនឯងរបស់យុវជនរូបនេះនៅឡើយនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ព្រឹត្តិការណ៍នេះពិតជាបានរំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគត ឲ្យចងចាំនិងប្តេជ្ញាចិត្ត ត្រូវចេះថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។

លោកស្រីម៉ែន សំអន ក៏បានលឹកពីប្រវត្តិអតីតកាលកន្លងមក ដែលបានធ្វើឲ្យប្រាង្គប្រាសាទ អង្គរ ដែលជាដួងព្រលឹងជាតិ និង ជាអត្តសញ្ញានៃនិមត្តិរូបជាតិខ្មែរ ដែលត្រូវបានរងការបោះបង់ មិនបានធ្វើការរំលឹកគុណអង្គរនោះឡើយ។ ការរំលឹកគុណអង្គរនាពេលនេះ ក៏កើតចេញពីស្មារតីជ័យជំនះ៧មករា ១៩៧៩ ក្រោមដំបូលសន្តិភាព នៃ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចហ៊ុន សែនផងដែរ។ លោកស្រីថាការបង្កើតជាបុណ្យរំលឹកគុណអង្គរនេះឡើង ក្នុងការស្តារឡើងវិញនូវវិស័យទេសចរ នៅខេត្តសៀមរាប ក្នុងបរិបទកូវិដ១៩ ក្រោយការបើកឡើងវិញក្នុងការទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទទួលបានការ ចាក់វ៉ាក់សាំងពេញលេញ ចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ក៏ដូចតំបន់រមណីយដ្ឋានផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតនៅក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ។

លោកស្រី ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤០លាន និងថវិការបស់រដ្ឋបាលខេត្តសៀមរាប ៥លានរៀល សរុបចំនួន ៤៥លាន ប្រគល់ជូនសម្រាប់ចាត់ចែងក្នុងកម្មវិធី ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ១០៨អង្គ ធ្វើការរាប់បាត្រឧទ្ទិសកុសលថ្វាយជូនដល់បុព្វបុរសដូនតា ដែលបានសាងសង់ប្រាង្គប្រាសាទនៅលើ ទឹកដីអង្គរនៃយើង ព្រមទាំងឧទ្ទិសជូនដល់យុទ្ធជនយុទ្ធនារី ដែលបានពិលីជីវិតក្នុងបុព្វហេតុជាតិ ដើមី្បការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកស្រី ម៉ែន សំអន មានប្រសាសន៍បែបនេះ ក្នុង ពិធីបួងសួងបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គររ និង ជាការអបអរសាទរពិធីរម្លឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី មិញនេះ នៅមុខប្រាង្គប្រាសាទអង្គរ។

សូមជម្រាបថា ព្រឹត្តិការនេះក៏បានរៀបចំពិធីបួងសួងទៅតាមទំនៀមទំលាប់បែបសាសនាមានការបូជាទៀនធូបផ្កាភ្ញី ក្នុងគោលបំណងដើម្បីរំលឹកនឹកដល់គុណបុណ្យមហាវីរ:ដូនតា ដែលជាបុព្វបុរសបានបន្សល់ទុកនូវមរតកដ៏មានតម្លៃមហាសាលដ៏ល្បីល្បាញ់ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ បញ្ជាក់ពិធីរំលឹកគុណអង្គរនេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖អាជ្ញាធរខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ ទទួលសមិទ្ធផល នៃគម្រោងកែលម្អមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ស្រីសន្ធរ​ និងស្រុកកងមាស​​ សម្រាប់ឆ្នាំ២០២១ សរុបជា​ថវិកា​ប្រមាណ​៥៦ម៉ឺន​ដុល្លារ​។ ​

លោក​​ អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ដែលបានជួយការកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បំពាក់សម្ភារបរិក្ខារបម្រើឲ្យមន្ទីរពេទ្យបង្អែកស្រុក​ទាំង៣​ ខាងលេី​។

គួរបញ្ជាក់ថាការប្រគល់-ទទួលនេះ បានធ្វើឡើងរវាងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ត នៃពួក បរិសុទ្ធថ្ងៃចុងក្រោយ ដែលជាភាគីផ្ដល់ជំនួយ តំណាងដោយលោក សៀ សំណាង ប្រធានសមាគម និងរដ្ឋបាលខេត្តកំពង់ចាម ជាភាគីទទួលជំនួយ តំណាងដោយលោក គឹមសួរ ភីរុណ ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ចាម ក្រោម​វត្តមាន​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។ សម្រាប់​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក​ជេីងព្រៃ​ មានទំហំទឹកប្រាក់​ប្រមាណ​ជាង២២​ម៉ឺន​ដុល្លារ​ ក្នុងនោះបាន​ធ្វើការកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកា​ជាង១៥ម៉ឺន​ដុល្លារ​ និង​បំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង គិតជាថវិកាជាង៦ម៉ឺន​ដុល្លារ។

មន្ទីរពេទ្យ​បង្អែក​ស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់​ប្រមាណ​ជាង ២៦ម៉ឺនដុល្លារ ក្នុងនោះ​កែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាជាង១៥​ម៉ឺន​​ដុល្លារ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង គិតជាថវិកាជាង ១០​ម៉ឺន​ដុល្លារ​។

មន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់​ប្រមាណ​ជាង៧ម៉ឺន​ដុល្លារ ក្នុងនោះ​កែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ គិតជាថវិកាជាង៤ម៉ឺន​ដុល្លារ (សែសិបពីរពាន់បីរយប៉ែតសិបដុល្លារ)​ និងបំពាក់សម្ភារ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ១មុខ ស្មើនឹង១គ្រឿង គិតជាថវិកាចំនួន៣ម៉ឺន​ដុល្លារ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូនទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការ ដែលបានគ្រោងទុក។  សម្តេច ក៏បានលើកផងដែរថា ដើមី្បតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដាតែមួយ ចៀសវាងការសាងសង់រួចត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា និងត្រូវឲ្យក្រុមការងារបច្ចេកទេសនៃកងវិស្វកម្ម ចុះធ្វើការត្រួតពិនិត្យឡើងវិញ រាល់ការក្រាលម៉ាតនៅតាមចិញ្ចើមផ្លូវ ដែលមានការខ្វះចន្លោះបច្ចេកទេស ព្រមទាំងធ្វើការសម្អាត ឲ្យបានមុនពេលការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។

សម្តេចទៀ បាញ់ ក៏បានធ្វើការកោតសរសើរផងដែរ ចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់និងស្តង់ដា ដែលជាក្តីស្រមៃរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលទន្ទឹងរងចាំជាយូរមកហើយ។

សម្តេចក៏បានណែនាំមួយចំនួន ដល់ប្រជាពលរដ្ឋមានលំនៅដ្ឋានអមនៅសង្ខាងផ្លូវទាំង ៣៨ខ្សែ ត្រូវចូលរួមថែរក្សា សម្អាតនៅតាមមុខផ្ទះរបស់ខ្លួន និងកុំធ្វើឲ្យបាត់បង់សោភ័ណភាព ដែលប្រមុខរាជរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើមី្បប្រែក្លាយទីក្រុងសៀមរាបយើង ទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និង ធម្មជាតិលើកកម្ពស់សោភ័ណភាពក្រុង ឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ។

សម្តេចទៀ បាញ់ ថ្លែងយ៉ាងដូច្នោះក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យ ផ្លូវនៅក្រុងសៀមរាប ដែលក្រុមកងវិស្វកម្មស្ពានថ្នល់លេខ១៧៨ ក្នុងចំណោម៣៨ខ្សែ។

លោក សឿន រឿត ទីប្រឹក្សាសម្តេចទៀ បាញ់ និងជានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប កងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនាផ្លូវចំនួន១៣ខ្សែ មានប្រវែងសរុប ២៦ពាន់៥៣១ម៉ែត្រ ដោយមានកម្លាំងពលកម្ម ចំនួន៦១៣នាក់ ប្រើប្រាស់គ្រឿងចក្ររថយន្ត និងឧបករណ៍ចំនួន១២៦គ្រឿង មកដល់ពេលនេះលទ្ធផលសម្រេចបាន ៩២,៧២% ទាំងការដាក់តភ្ជាប់លូទឹកភ្លៀង និងទឹកកខ្វក់ ព្រមទាំងការចាក់ផ្លូវបេតុង និង ចាក់អ៊ុតកៅស៊ូ (AC) នឹងធ្វើឲ្យបានរួចរាល់ទៅតាមគម្រោងផែនការបានកំណត់។

លោកបានបន្តទៀតថា ពេលនេះក្រុមការងារកងវិស្វកម្ម បានកំពុងធ្វើការសម្អាតតាមដងផ្លូវ និង បំពេញបន្ថែមលើការងារដែលនៅសេសសល់ ព្រមទាំងបានធ្វើការគូសគំនូស ចរាចរណ៍នៅតាមទ្រូងផ្លូវផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី មិនបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នោះទេ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី តាមរយៈទំព័រផេកហ្វេសប៊ុកបានសរសេរថា «ហត់នឹងឆ្លើយ! ចឹងសុំប្រាប់តែម្តង ហ្វីណង់នេះអត់អីទេ ហើយក៏អត់មានអីពាក់ព័ន្ធនឹងលោក ហ្វីណង់ ទឹង ដែរ!»។

ការសរសេរបង្ហោះសាររបស់ លោកឃឹម ហ្វីណង់ ធ្វើឡើងបន្ទាប់ពីគេហទំព័រសៀមរាបប៉ុស្ដិ៍ បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១ ដែលមានចំណង់ជើងថា«លោកយឹម ហ្វីណង់ ទឹង ជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ នៅមុខសាលាគ្រួស» ។ ក្នុងន័យនេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានខមិនចូលផេកហ្វេសប៊ុកសៀមរាបប៉ុស្ដិ៍ថា «ខ្ញុំគិតថាបងទទួលព័ត៌មានខុសហើយ មិនមានឈ្មោះហ្វីណង់ទេ ហើយអ្នកបើកពិតប្រាកដឈ្មោះធឹង មិនមែនទឹងទេ។ តែខ្ញុំគិតថាជាកំហុសអចេតនាប្រហែលដោយទទួលបានព័ត៌មានខុសទេ មិនអីទេបង គ្រាន់តែធ្វើឱ្យមិត្តភ័ក្តក្រុមគ្រួសារភ្ញាក់ផ្អើលបន្តិចតែប៉ុណ្ណោះ»។ 

សូមបញ្ជាក់របាយការណ៍របស់ការិយាល័យចរាចរណ៍បានបង្ហាញថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចទល់មុខ ឪសថស្ថាន ណាណូឃ៊ែរ  ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បន្តថាករណីគ្រោះថ្នាក់ចរាចណ៍នេះ រវៀងរថយន្តម៉ាក (Starx) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ (សៀមរាប2B 8434 ) បើកបរ ដោយឈ្មោះ វិន ឡូន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិចជិះក្នុងរថយន្តចំនួន៦នាក់ របួស ស្រាលទាំងអស់ (ជនជាតិបរទេស៥នាក់រួមដំណើរ) បានបុកជាមួយរថយន្ត (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(សៀមរាប 2B4250) បើកបរដោយឈ្មោះយឹម ហ្វីណង់ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ក្រុងសៀមរាប បើកបរទិសដៅពីត្បូងទៅជើងជិះក្នុងរថយន្តចំនួន៣នាក់អ្នកបើកបររបួសធ្ងន់ អ្នករួមដំណើរធ្ងន់១នាក់ និងស្រាល១នាក់។បើតាមរបាយការណ៍បញ្ជាក់ថា មូលហេតុរថយន្តស្តារិចល្បឿនលឿន។ ចំណែករថយន្តព្រូសឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែធ្នូនេះ បានអបអរសាទរខួប៦៦ឆ្នាំ ដែលកម្ពុជា ចូលជាសមាជិក អង្គការសហប្រជាជាតិ «UN»។ សម្ដេចហ៊ុន សែន បានលើកឡើងថាថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២១នេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១)។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ 

សម្ដេចតេជោ ហ៊ុន សែន បន្តថាគោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ខណៈកំពុងតែដើរត្រូវបានរថយន្តធុនធំ១គ្រឿងបានបើកមកជាន់បណ្ដាលឲ្យស្លាប់ភ្លាមៗ យ៉ាងសាកសពបែកខ្ទេច។ ហេតុការណ៍បានកើតឡើងនៅ១៩និង១០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១២ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិស្នាសង្រ្គាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគងខេត្តសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តធុនធំម៉ាកSCANIA ពណ៌ស ឆ្នាំ២០០៥ ស្លាកលេខភ្នំពេញ៣F-១០៩៧ បានទៅបុកមនុស្សដើរតាមផ្លូវស្របទិសគ្នាពីលិចទៅកើតបណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបន្តថាជនរងគ្រោះមានឈ្មោះហាន ភេមភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។ចំណែកអ្នករថយន្តរត់គេចខ្លួនបាត់។ មូលហេតុរថយន្តបើកមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ចំពោះរថយន្តត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តព្រះវិហារ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសង្ស័យពីបទឃាតកម្ម ដោយគិតទុកជាមុន។ ការចាប់ខ្លួនធ្វើឡើងនៅទី១៣ ខែធ្នូ ម្សិលមិញ ដោយលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ។

សមត្ថកិច្ចខេត្តព្រះវិហារបានថ្លែងប្រាប់សៀមរាបប៉ុស្ដិ៍ថា ជនសង្ស័យមានឈ្មោះ ភោគ មើន អាយុ២៣ឆ្នាំ អាស័យដ្ឋានរស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ «ពីបទឃាតកម្ម ដោយគិតទុកជាមុន»ដោយសារតែគំនុំ ជាយូឆ្នាំមកហើយ។

សមត្ថកិច្ចបានបន្តថាកាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យរូបនេះ ឃើញជនរងគ្រោះ នៅម្នាក់ឯង ខ្លួនឃើញឱកាសល្អ ក៏យកកាំភ្លើង ដែលបានកែច្នៃទុក បំពាក់តាមខ្លួន យកមកបាញ់ លើជនរងគ្រោះ មួយគ្រាប់បណ្តាលអោយស្លាប់ ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។  ជនរងគ្រោះមាន ឈ្មោះ ឃត់ ឡុញ ភេទប្រុសអាយុ ៥៤ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យជាប់ពីពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និង បទប្រើប្រាស់អាវុធខុសច្បាប់តាមមាត្រា២០ច្បាប់ស្តីពីការគ្រប់គ្រង ការផ្គត់ផ្គង់ ការដឹកជញ្ជូន អាវុធគ្រឿងផ្ទុះ និង គ្រាប់រំសេវ នឹងកសាងសំណុំរឿងបញ្ជូនតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បានថ្លែងប្រាប់ពលរដ្ឋថា ពេលមិននៅ ឬចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូប ជាមុនសិន។ ម៉្យាងទៀតការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសផងដែរ។

លោកថ្លែងណែនាំបែបនេះនៅព្រឹក​មិញ ថ្ងៃទី១៣ ក្នុងឱកាសអញ្ជើញនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋ ៣គ្រួសារ ដែលរង់គ្រោះដោយអគ្គិភ័យ។

លោកក៏បាន​ពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានឡេីងគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។

អំណោយជូនទាំង៣គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ៥០គក្រ មី២កេស ត្រីខ ២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ ឃីត (មុង ភួយសារុងក្រម៉ា ) ១កញ្ចប់ តង់១ អាវយឺត ៨ សម្ភារផ្ទះបាយ ១សម្រាប់ និងថវិកា ចំនួន ១លានរៀល។

គួរ​រំលឹក​ថថាកាលពីម៉ោង៩ និង១០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១មានហេតុការណ៍អគ្គីភ័យ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ដោយ​ករណី​ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យ​រងរបួស​ម្នាក់​ ឆេះ​ម៉ូតូ​ចំនួន ៨គ្រឿង និង​ថវិការ​​អស់​ប្រមាណ​ជិត១​ម៉ឺន ដុល្លារ​ផងដែរ។

ផ្ទះ​ដែល​ត្រូវ​អគ្គិ​ស​ភ័យ​ឆេះ​ ១-ឈ្មោះ​ វ៉ន វឿន អាយុ ៥៦ឆ្នាំ​ សង់អំពីឈើប្រក់ក្បឿងទំហំ៧ x១៣ម៉ែត្រ​ ខូចខាត​ម៉ូតូ​ចំនួន៣គ្រឿង​ ថវិកា​​ ៣.០០០ ដុល្លារ​ មាស​ចំនួន​៨​ជីក​ន្លះ និង​សម្ភារក្នុងផ្ទះ ​
២-​ឈ្មោះ​ ញឹក សា​វ៉ុ​ន អាយុ៦៣ឆ្នាំ ​សង់​ពី​ឈើប្រក់​ស័ង្កសី ទំហំ៥​x​៦ម៉ែត្រ​ ថវិកា​៩០​ម៉ឺន​រៀល និង​សម្ភារៈ​ក្នុងផ្ទះ​ ៣-ឈ្មោះ​ ស គុយ​លឹម អាយុ៦០ឆ្នាំ​ រងរបួស​ ផ្ទះ​ទំហំ ៧​x១៥​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ក្បឿង​ ​ម៉ូតូ​ចំនួន ៥​គ្រឿង​ ថវិកា​​ ៦.០០០ ដុល្លារ និង​សម្ភារក្នុងផ្ទះ​។​ ករណីនេះសមត្ថកិច្ច​បានប្រេីប្រាស់​​រថយន្ត​ពន្លត់​អគ្គីស​ភ័យ​ចំនួន​៦គ្រឿង និង​បាញ់​ទឹកពន្លត់​អស់ចំនួន១០គ្រឿង ដើម្បី​ទប់ស្កាត់កុំឲ្យឆេះ​រាលដាលដល់ផ្ទះ​ជិតខាង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តត្បូងឃ្មុំ​៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ
អញ្ជើញជាអធិបតីបញ្ចុះបឋមសិលា​ កសាងទីបូជនីយដ្ឋានកន្លែងព្រះអង្គប្រសូត្រ ធ្វើអំពីស្ពាន់និងមាស នៅវត្តសាមគ្គីសុខារាម (ហៅវត្តច្រករំដេង) ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​។

លោក ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ទៅកាន់លោកតាលោកយាយ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋថា «ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យ ពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។

អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះសង្ឃលោកអាចារ្យគណៈកម្មការវត្តច្រករំដេង បានឯកភាពគ្នា ជាវដីពង្រីកទីធ្លាវត្ត និងចាប់ផ្ដើមកសាងទីបូជណីយដ្ឋាន កន្លែងព្រអង្គប្រសូត្រសម្រាប់ តំកល់រូវបដិមាព្រះអង្គប្រសូត្រ កម្ពស់សរុប១៧ម៉ែត្រ ក្នុងនោះ ធ្វើអំពីស្ពាន់កម្ពស់៤ម៉ែក្រ ៣តឹក ផ្កាឈូកទ្រព្រះអង្គ៧ជាន់ កំពស់៥ម៉ែត្រ ខឿន៣ជាន់ កម្ពស់៧ម៉ែត្រ ៥តឹក។

ក្នុងការកសាងបដិមាព្រះអង្គប្រសូត្រនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន បានប្រគេនបច្ច័យចំនួន ៤លានរៀល និងបានចែកអាវរងារជូនលោកតាលោកយាយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាប
លោកតេង ច័ន្ទណាត បានដាក់បទបញ្ជាដល់កងកម្លាំងអោយរឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវប្រជាពលរដ្ឋ អោយចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍។

ការដាក់បទបញ្ជារបស់លោកស្នងការនគរបាលធ្វើឡើង នៅថ្ងៃចន្ទ ទី ១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីលោកមេីលឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមខ្លាំង។

ជុំវិញគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ លោកតេង ច័ន្ទណាត បានបញ្ជាដល់នគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបន្តសហការជាមួយបណ្តាកម្លាំងនគរបាលនៃអធិការដ្ឋានទាំង ១២ក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយបានយល់ដឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះដែរលោកស្នងការក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីបញ្ចៀសនិងកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​
នៅព្រឹកមិញនេះបានអញ្ជើញ​ចូលរួមប្រារព្ធទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតយើងទាំងអស់គ្នា​ បន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ» ដែល​បាន​ធ្វើ​ឡើងនៅ​ស្រុក​កំពង់សៀម​។

លោកអ៊ុន ចាន់ដា បានពាំនាំរំឭក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវរឹតបន្តឹងកម្លាំងសាមគ្គីភាព ដោយបន្តធ្វើសកម្មភាពមិនឈប់ឈរឡើយ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយ​ដល់​ជនងាយរងគ្រោះ និងជន​រងគ្រោះ​ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក « កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» និងបន្តខិតខំសម្រេចឲ្យបាន បាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។ ជាមួយនេះ សូមបងប្អូនរួមជាតិ បន្ដពង្រឹងការការពារសុខភាព​ឲ្យ​បានខ្ជាប់ខ្ជួន បន្សាំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល«៣ការពារ ៣កុំ» ដើម្បីសុខុមាលភាព ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារជាទីស្រឡាញ់ ក៏ដូចជា សហគមន៍ និងសង្គមជាតិទាំងមូល។

លោកក៏បានប្រគល់ប័ណ្ណសរសើរ ដែលសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ្នកស្ម័គ្រចិត្ត ចំនួន ៥០នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page298 Page299 Page300 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×