Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២១

ខេត្តសៀមរាប៖ជនបរទេសម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងសណ្ឋាគារមួយក្នុងក្រុងសៀមរាប។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ត្រង់ចំណុច អាងហែលទឹក សណ្ឋាគា សុភីអង្គរ រ៉េសុីដិន ស្ថិតនៅក្រុមទី០១ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ MILNE  ALAN ភេទប្រុស អាយុ៧៦ឆ្នាំស្នាក់នៅទីតាំងកើតហេតុខាងលើជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ518736379។​

សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញបានសនិ្នដ្ឋានថា៖មូលហេតុ ជនរងគ្រោះស្លាប់ដោយសារចុះហែលទឹកក្នុងអាង បណ្តាលឲ្យគាំងបេះដូងលង់ទឹកស្លាប់ ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។

សាកសពបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅ នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ រាជនីភ្នំពេញដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារនឹងស្ថានទូតមកទទួល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖លោក​ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកស្រី នៅព្រឹកមិញនេះ​ បានអញ្ជើញចុះពិនិត្យការសាងសង់ ផ្លូវបេតុង១ខ្សែ ប្រវែង២.១៥៨ម៉ែត្រ ស្ថិតនៅក្នុងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

លោក​ ហ៊ុន ណេង មានប្រសាសន៍ថា ក្រោមការដឹកនាំ របស់សម្ដេតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ជាអាទិភាព ៖ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ ។ «មានផ្លូវ គឺមានសង្ឃឹម» ។ យ៉ាងណាមិញ ដោយពិនិត្យ ឃើញការលំបាក និងឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ លោកផ្ទាល់ ក៏បានដឹកនាំក្រុមការងារ សម្រេចកសាងផ្លូវ ១ខ្សែ នេះឡើង ដើម្បី សម្រួល​ដល់​ជីវភាព​រស់នៅ និងការធ្វើដំណើរ​ របស់ប្រជាពលរដ្ឋ។

លោកក៏បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះ ​ការ​ខិតខំ​ប្រឹងប្រែង ​របស់​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ នៅអមសង្ខាងផ្លូវ ដែលបានសហការគ្នាល្អ ហើយបានចូលរួមសម្បទានដីកម្មសិទ្ធរបស់ខ្លួន តាមស្ថានភាពជាក់ស្ដែង ធ្វើយ៉ាងណា ឲ្យកិច្ចដំណើរការ​សាងសង់​ផ្លូវ ១ខ្សែនេះ បានរលូនទៅមុខ ដើម្បីយើងទាំងអស់គ្នា ទទួលបានសមិទ្ធផល ទុកប្រើប្រាស់ទាំងអស់គ្នា។

លោក​ ហ៊ុន ណេង ក៏បានផ្ដាំផ្ញើដល់ក្រុមជាង យកចិត្តទុកដាក់ខ្ពស់ ចំពោះ កិច្ចការរបស់ខ្លួន ដោយធ្វើយ៉ាងណា អនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដើម្បី ធានាដល់ការប្រើប្រាស់បានយូរអង្វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកសោម វីរ: នាយរងការិយាល័យ នគរបាលចរាចរណ៍ ខេត្តសៀមរាប ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំងជានាយការិយាល័យ នគរបាលចរាចរណ៍ខេត្តសៀមរាប ជំនួសលោកជិម សុវណ្ណ ដែលត្រូវតែងតាំងជាស្នងការរង។

នេះបើយោងតាមសេចក្ដីសម្រេច របស់សម្ដេចស ខេង នៅថ្ងៃទី ១០មធ្នូឆ្នាំ ២០២១ ដែលអង្គភាពសៀមរាបប៉ុស្តិ៍ទើបទទួលបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២១

ភ្នំពេញ៖អង្គភាពប្រឆាំង​អំពើពុករលួយ បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវណារុន នាយការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមកសាកសួរ ពាក់ពន្ធនិងករណីរំលលោភព្រៃលិចទឹកតំបន់៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។ 

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អៀង ប៊ុនធឿន បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីនគរបាលចំនួនពីររូប នៅស្នងការដ្ឋាន​នគរបាលខេត្តកំពង់ឆ្នាំង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយហៅមកសាកសួរពិត​ប្រាកដមែន។ 

មន្ត្រីទាំងពីររូបមានដូចជា លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង និងវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យ។ ចំពោះការហៅមកសាកសួរនេះ លោកមិនដឹងរឿងអីទេ ទាល់​តែសួរទៅខាងអង្គភាពប្រឆាំងអំពើពុករលួយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់អ្នកសារព័ត៌មានថា”នៅវេលាម៉ោង ១០ព្រឹកមិញនេះលោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការងខេត្តកំពង់ឆ្នាំង និងលោកស័ក្ត៥ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយអញ្ជើញមកបំភ្លឺនិងស្ដាប់ចម្លើយពាក់ព័ន្ធនឹងដីព្រៃលិចទឹកតំបន់ 3 ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកយាយមានជាង ៧០ ឆ្នាំម្នាក់ បានស្នើសុំអភិបាលខេត្តសៀមរាបជួយរកយុត្តិធម៌ជូនដល់ពួកគាត់ ករណីលោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ រំលោភយកដីពួកគាត់។ នេះបើយោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២១ របស់លោកយាយឈ្មោះ ហោ ស៊ីថង អាយុ៧៥រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។

នៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា៖នាងខ្ញុំឈ្មោះ ហោ ស៊ីថង ភេទស្រី អាយុ ៧៥ឆ្នាំ មុខរបរលក់បន្លែ ជាប្រជាពលរដ្ឋរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ លេខទូរស័ព្ទ ០៩៩២៥៣ ៣០៤។

សូមគោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប

កម្មបត្ថុ៖ សំណើជួយរកយុត្តិធម៌និងប្រគលដីទំហំ ១៨៨០០ម៉ែត្រការ៉េ នៅភូមិស្នារសង្គ្រាម ឃុំបល្ល័ង្គ ស្រុក ប្រាសាទបាគង ខេត្តសៀមរាបមកឲ្យនាងខ្ញុំបានចាប់ស្របច្បាប់។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តមអភិបាលខេត្ត មេត្ត ជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៥ នាងខ្ញុំបានទិញដីចំនួន០១កន្លែង ទំហំទទឹង ១០០ម៉ែត្រ បណ្ដោយ ១០០ម៉ែត្រ ពីឈ្មោះ ជុំ សុផាន់នី ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណលេខ 01039025 ទីតាំងដីនៅភូមិ ស្នាមសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីរលខ ៨៤០ ឃបល ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ របស់អាជ្ញាធរឃុំបល្ល័ង្កនៅក្នុងថ្ងៃដដែលនៃឆ្នាំ២០០៥ នាងខ្ញុំបាន ទទួលបញ្ចាំដីមួយកន្លែងទៀតទំហំ ៨៨០០ម៉ែត្រការ៉េពីឈ្មោះ ជុំ សុផាន់នី
ដែលដីនោះជាកម្មសិទ្ធិរបស់ឈ្មោះ មាស ថូណា (បងប្អូនរបស់ ជុំ សុផាន់នី) ទីតាំងដីនៅភូមិស្វារសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប មានលិខិព័រផ្ទេរសិទ្ធិកាន់កាប់ដីធ្លីលេខ ៨៤១ យបល ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ របស់អាជ្ញាធរ ឃុំបល្ល័ង្ក។ ក្រោយពីបានទិញ ខ្ញុំបានអនុញ្ញាតឲ្យអ្នកភូមិធ្វើស្រែបានចំនួន០៣ឆ្នាំ ក្រោយមកក៏ទុកដីចោល និងបាន ទៅមើលដីម្តងម្កាល។ នៅឆ្នាំ២០១១ នាងខ្ញុំជួបគ្រោះថ្នាក់ចរាចរក៏សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅឆ្នាំ២០១៥ នាងខ្ញុំបានទៅមើលដី ស្រាប់តែឃើញគេដាំដើមត្រង៉ែននៅលើដី ០៣ខែក្រោយមកខ្ញុំទៅមើលដីម្តងទៀតឃើញថា គេដកដើមត្រង៉ែនអស់ពីដី នៅបន្សល់ទុយោទឹកពណ៌ខ្មៅ និងដើមត្រង៉ែនពីរបីដើម។

នៅដើមខែកញ្ញា ឆ្នាំ២០២១ នាងខ្ញុំបានទៅមើលដីជាថ្មី និងបានទៅសាលាឃុំដើម្បីសុំផ្ទេរសិទ្ធិកាន់កាប់ដីឲ្យទៅកូន ពេលនោះមេឃុំបានណែនាំ នាងខ្ញុំឲ្យទៅសុំនៅភូមិបាលស្រុកដើម្បីបំពេញបែបបទ។ ក្រោយការកំណត់ទីតាំងដី មន្ត្រីភូមិបាលស្រុកឈ្មោះ ហ៊ាន វ៉ាន់ដេត បានប្រាប់មកវិញថា ទីតាំងដីនេះមិនជាប់ពាក់ព័ន្ធជាន់គ្នាជាមួយម្ចាស់រផ្សេងនោះទេ។ នាងខ្ញុំបាន ទៅជួបប្រធានការិយាល័យនីតិកម្មស្រុកប្រាសាទបាគង ឈ្មោះ សន សាំ ដើម្បីប្ដឹងរកអ្នកដែលដាំដើមត្រង៉ែននៅលើ ដីរបស់នាងខ្ញុំ ប៉ុន្តែមិនអាចរកឃើញ។ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១-នាងខ្ញុំបានបោះបង្គោលរបងស៊ីម៉ង់ដ៏ព័ទ្ធ លួសបន្លា បានដាក់ព្រះភូមិចំនួនមួយ និងសង់ខ្ទះប្រក់ស្បូវមួយទំហំ ៣ម៉ែត្ររង្វង់មូល។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ មានមន្ត្រីឈ្មោះ ហេង សុខអេង ប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានយកគ្រឿង ចក្រទៅរុញរបង និងសងផ្ទុះ និងព្រះភូមិទម្លាក់ចូលទៅក្នុងប្រឡាយខាងមុខដី។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាលខេត្ត មេត្តាជួយរកយុត្តិធម៌និងប្រគល់ដីទាំងពីរទីតាំងខាងលើ មកឲ្យនាងខ្ញុំកាន់កាប់ ចាត់ចែង និងអាស្រ័យផលដោយសេចក្ដីអនុគ្រោះ សូម ឯកឧត្តម មេត្តាទទួលនូវសេចក្តីគោរពដ៏ស្មោះអំពីនាងខ្ញុំ។

ជុំវិញកើតចោទប្រកាន់ថា លោកហេង សុខអេង ប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានយកគ្រឿង ចក្រទៅរុញរបង និងសងផ្ទុះ និងព្រះភូមិទម្លាក់ចូលទៅក្នុងប្រឡាយខាងមុខដី បែបនេះអង្គភាពសៀមរាបប៉ុស្ដិ៍នៅពុំទាន់ទទួលបានការបំភ្លឺ លោកហេង សុខអេង នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​ប្រគល់​ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១​ នៅព្រឹក​មិមិញនេះលោក ​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បានថ្លែងប្រាប់​ប្អូនៗ​សិស្សានុសិស្សថា​ ​បេី​យើង​ខ្លាំង​យើង​រឹងមាំ​ហេីយនោះ​ គ្មាន​បរទេស​​ណាគេអាច​ដណ្តើម​ការងារ​ពី​យេីង​បាន​ទេ​ ដូច្នេះ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​​រៀនសូត្រ​ទាំង​ខ្មែរ​ និង​បរទេស​ផង​ ដេីម្បី​តម្រូវតាម​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ និង​​ទៅ​ថ្ងៃ​អនាគត​ នៅពេល​បញ្ចប់​ការ​សិក្សា​​ហើយនោះ​ ត្រូវ​សម្លឹង​មើល​ទៅ​មុខ​ឲ្យ​បានវែងឆ្ងាយ​ផងដែរ​។

ក្នុង​ពិធី​នោះដែរ​ លោក អ៊ុន ចាន់ដា បានថ្លែងថា ការរៀបចំប្រលងជ្រើសរើសពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ពិតជាមានអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុត ក្រៅពីការលើកកិត្តិយស និងសមត្ថភាពបុគ្គល គឺវាបានចូលរួមចំណែកបន្តរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសនីមួយៗ ដែលនៅជាប់ដងទន្លេមេគង្គ។ ក្រៅពីនោះ វាបានចូលរួមចែករំលែកនូវបទពិសោធន៍ ដល់បញ្ញាវ័ន្ត ក៏ដូចជា អ្នកនិពន្ធ ទាំងឡាយ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គ ផងដែរ។

អភិបាលខេត្តបានថ្លែងបន្តថា ការដែលឈានទៅដណ្ដើមបាននូវពានរង្វាន់អក្សរសិល្ប៍ ទន្លេមេគង្គកម្រិតអន្តរជាតិ នាពេលនេះ គឺកិច្ចការលំបាកបំផុត ពីព្រោះថា វាពុំមែនជាការប្រលងកម្រិតផ្ទៃក្នុង នៃប្រទេសយើង ប៉ុណ្ណោះទេ តែវាជាការប្រលងជ្រើសរើសសមត្ថភាព ពិតប្រាកដ ដោយមានការចូលរួមពី បញ្ញាវ័ន្ត កវីនិពន្ធ នៅតាមបណ្ដាប្រទេស ជាប់ដងទន្លេមេគង្គ ចំនួន ៦ រួមមាន ៖ប្រទេសចិន ភូមា ថៃ ឡាវ ប្រទេសកម្ពុជា និងវៀតណាម។ យ៉ាងណាមិញ ខេត្តកំពង់ចាម ក៏ជាខេត្តសាមី ក្នុងចំណោមអ្នកទទួលបានជ័យលាភី ទាំង២រូប របស់ប្រទេសកម្ពុជាទៀតផង។ ទាំងអស់នេះ គឺផ្ដើមចេញពីការខិតខំប្រឹងប្រែង ពីបុគ្គលផ្ទាល់ខ្លួន ជាពិសេស អ្នកដឹកដៃ ឬអ្នកបង្ហាត់បង្ហាញ ធ្វើឲ្យយើងមានមូលដ្ឋានច្បាស់លាស់ ក្នុងការសរសេរបានល្អ ពីព្រោះថា ការដែលពូកែខាងផ្នែកអក្សរសិល្ប៍ វាក៏ជាមូលដ្ឋាន នៃការសរសេរប្រវត្តិសាស្ត្របានយ៉ាងល្អ ផងដែរ។

គួរ​បញ្ជាក់​ថា​ ការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ ឆ្នាំ២០២០ គឺបានជ្រើសរើស យកប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ»។ ក្នុងចំណោមបេក្ខជន ប្រគួតប្រជែងជាច្រើនរូប នៃបណ្ដាប្រទេសទាំង៦ កម្ពុជាយើង ក៏មានបេក្ខនារី ចំនួន ២រូប ទទួលបានជ័យលាភីគឺ៖ ១-កញ្ញា​ លឹម​ ផាន់ណា​ និង២-លោកស្រី​ ឡុង​ លាភសុជាតា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញមោទកភាពចំពោះខេត្តសៀមរាប ដែលទទួលបានចំណាត់លេខ១ រយៈពេល៤ឆ្នាំជាប់ៗគ្នា លើប្រតិបត្តិការទប់ស្កាត់និងប្រឆាំងអំពើជួញដូរមនុស្ស។ តែយ៉ាងណាក៏ដោយ លោកជំទាវនៅតែបន្តការអំពាវនាវ សូមប្រជាពលរដ្ឋគ្រប់រូប កុំចាញ់បោកការអូសទាញ បោកបញ្ឆោតពីមេខ្យល់ និងជនល្មើស ឲ្យធ្លាក់ចូលទៅក្នុងភាពរងគ្រោះ ដោយអំពើជួញដូរនិងកេងប្រវ័ញ្ចគ្រប់រូបភាព ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងមនុស្សគ្រប់វ័យតាមប្រព័ន្ធបច្ចេកវិទ្យា អ៊ិនធ័រណេត ការអូសទាញឆ្លងដែនដោយប្រថុយប្រថាន រកការងារ មុខរបរ ឬគូស្រករនៅក្រៅប្រទេស ការទាក់ទាញឲ្យជួលពពោះជំនួស ដើម្បីលក់ ទិញ ទារកនាំឆ្លងដែន និងការលក់ទិញ ឬដកហូតសរីរាង្គជាដើម។ 

លោកជំទាវបន្តទៀតថា  រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព មិនអនុញ្ញាតឲ្យជនល្មើស ធ្វើការរំលោភបំពាន និងកេងប្រវ័ញ្ចលើមនុស្សផងគ្នា និងបង្កើតជាសម័យកាលនៃទាសភាពបែបថ្មីឡើងវិញនោះទេ និងសូមអំពាវនាវឲ្យមានការចូលរួមពេញទំហឹង ពីប្រជាពលរដ្ឋ និងមន្រ្តីរាជការ អាជ្ញាធរ សមត្ថកិច្ច សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ចូលរួមសហការ និងគាំទ្រឲ្យបានពេញទំហឹងក្នុងការបង្ការ បង្រ្កាប ផ្តន្ទាទោស សង្គ្រោះ និងការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស។

លោកជំទាវមានប្រសាសន៍បែបនេះ  ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទ “សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅខេត្តសៀមរាប នៅព្រឹកមិញនេះ។

ក្នុងឱកាសនោះដែរ លោកទៀ សីហា អភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានលើកឡើងដែរថា៖ អ្វីដែលនៅតែជាការព្រួយបារម្ភនោះគឺ ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេង-ប្រវ័ញ្ចនិងជួញដូរមនុស្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យម្ចាស់រថយន្តទាំងអស់ដែលជ្រកក្រោមផ្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ សូមប្រញ៉ាប់ទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនដំណាច់ឆ្នាំ២០២១នេះ ពោលគឺផុតកំណត់នៅថ្ងៃទី៣០ធ្នូ២០២១ ដើម្បីទទួលបានការអនុគ្រោះ១០% ហើយបើមិនបង់មុនឆ្នាំ២០២១នោះទេ មិនមានការអនុគ្រោះគ្រោះ១០%ឡើយ។

សម្តេចហ៊ុន សែន ថ្លែងអំពាវនាវបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅព្រឹកមិញនេះ។

សូមជម្រាបថាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ ថាគយទទួលបានប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក ពីម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) គិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក គុណ ញឹម បន្តថា«គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេល២ខែកន្លះ តែបើកាត់ថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យមានរយៈពេល៦០ថ្ងៃ មានម្ចាស់រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗចំនួន ១៦៤០គ្រឿង ក្នុងនោះចង្កួតឆ្វេងចំនួន ៨០៨គ្រឿង និងរថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន៨៣២គ្រឿង (៨៥គ្រឿងកែចង្កូតរួច) សរុបជាទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក ជាតួលេខមួយល្អ»។

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។

លោកបានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកប្រកាសបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២១

ខេត្តសៀមរាប៖លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្របត្តិការរយៈពេលកន្លងមក ជាពិសេសចំពោះការផ្តល់នូវសម្ភារៈកំព្យុទ័រទំនើបចំនួន ៤គ្រឿង និងកាម៉ារ៉ាថតរូបទំនើប ចំនួន ៤គ្រឿង។ លោកស្នងការក៏បានស្នើសុំអោយនគរបាលសហព័ន្ធអូស្ត្រាលី​ជួយពង្រឹងសមត្ថភាពនគរបាលខេត្តសៀមរាប អោយបាន​ច្រើនថែមទៀត ទាំងជួយបណ្តុះបណ្តាលពីវិធីសាស្រ្ត និងជួយសម្របសម្រួលជាជំនួយផ្នែកសម្ភារ: មធ្យោ​បាយ បច្ចេកទេស ដល់នគរបាលខេត្ត ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ​ទៅនឹងការប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ និងការលាងលុយកខ្វក់។

លោកតេង ច័ន្ទណាត បានលើកឡើងពីលទ្ធផលនៃការអនុវត្តន៍ការងារកន្លងមកនឹងខិតខំប្រឹងប្រែងបន្តក្នុងកិច្ចសហប្រតិបត្តិការរវាងនគរបាលទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀតផងដែរ។

លោកតេង ច័ន្ទណាត មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ ក្នុងឱកាស អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ពិភាក្សាការងារ និងទទួលសម្ភារបច្ចេកវិទ្យា ជាមួយ លោក អែនធើនី មឹកក្វាយ (Anthony Maguire) នាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្ត្រាលី និងលោក សារុំ សីលា ជំនួយការស៊ើបអង្កេត និងជាមន្ត្រីសម្របសម្រួល នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះ លោក អែនធើនី មឹកក្វាយ (Anthony Maguire) ក៏បានរៀបរាប់ពីប្រវត្តិសង្ខេបការងាររបស់លោកកន្លងមក និងកិច្ចសហការសម្របសម្រួល កន្លងមកជាមួយនគរបាលកម្ពុជា ក្នុងការផ្លាស់ប្តូរព័ត៌មាន ដើម្បី​បង្ក្រាបបទល្មើសពាក់ព័ន្ធ នឹងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ​ ទៅនឹងការប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ ហើយក៏បានផ្លាស់ប្តូរបទពិសោធន៍​លើការងារ​ជំនាញការលាងលុយកខ្វក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកសារជាថ្មីម្តងទៀតថា «បើគ្មានការរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះទេ» ប្រជាជនខ្មែរយើងក៏ពុំមានជីវិតរបស់នៅដល់សព្វថ្ងៃនេះដែរ ដែលនេះគឺជាការពិតមិនអាចប្រកែកបានឡើយ។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលមិនទទួលស្គាល់ការពិតនៃថ្ងៃរំដោះជាតិ៧មករា មិនចាំបាច់ស្តាប់សម្តេចថ្លែងទេ ហើយអ្នកទាំងអស់នោះក៏មិនសមជាមនុស្សដែរ គឺសមជាសត្វតិរិច្ឆាន។

សម្តេចហ៊ុន សែន ក៏បានរំលឹកផងដែរពីសោកនាដកម្មដែលប្រជាជនខ្មែរឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ និងក្រោយថ្ងៃរំដោះ៧មករា ដែលកម្ពុជាពេលនោះពុំមានអ្វីទាល់តែសោះ ប៉ុន្តែបច្ចុប្បន្ននេះមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានទឹកស្អាតគ្របដណ្តប់ដល់ទីជនបទនាៗ ភាគច្រើនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះបានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២១

ខេត្តសៀមរាប៖ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់បានបាញ់សម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅវេលម៉ោង១៥ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះនៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងបាញ់អាវុធ១គ្រាប់ចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ។ ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស ដោយបានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុកមុខរបរ កងរាជអាវុធហត្ថ ខេត្តសៀមរាប។

បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថាមូលហេតុតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។

ករណីនេះសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យឃេីញថា ជនរងគ្រោះពិតជាធ្វេីអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។ ជនរងគ្រោះត្រូវបានឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តល្អក់ ភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page297 Page298 Page299 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×