ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃ របស់សមាគមបណ្តាញទី ក្រុង ឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុង សៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅ។ លោកថា ជាការឆ្លើយតបតាមសំណើស្នើសុំរបស់ រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានទទួលយកសំណើ (Proposal) រួចហើយ ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។
លោកអះអាងបែបនេះ ក្នុងកិច្ចប្រជុំតាមរយ:ប្រព័ន្ធ Zoom ស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប។
លោក ទៀ សីហា បានបន្តថាក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុង ឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូច ជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគ ទៅលើហេដ្ឋារចនា សម្ព័ន្ធ ក្នុង ក្រុង ដើម្បីបង្កលក្ខណងាយស្រួល ជាមួយប្រតិបត្តិការអន្តរជាតិជប៉ុន (JICA )និងក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។
លោកបានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវរបស់ក្រុមការងារJICA ក្នុងរយៈពេលជាង ០១ឆ្នាំកន្លងមកនេះ គឺផ្តោតការសិក្សាលើគម្រោងចំនួនពីរ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និងគម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction)។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ម្សិលមិញ នៅរដ្ឋបាលខេត្តសៀមរាប ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្តសៀមរាប៕SRP
ខេត្តសៀមរាប៖ព្រះចៅអធិការវត្តប្រាសាទគោកចក ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានប្រគល់គ្រឿងឧបភោគ បរិភោគនិងបច្ច័យមួយចំនួនចូលរួមបុណ្យសព ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត។


ខេត្តប៉ៃលិន៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយរទេះរុញសម្រាប់ជនពិការ ស្បៀងអាហារ ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ចំនួន១៥គ្រួសារ។