ភ្នំពេញ៖ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជាបានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។
លោកបានថ្លែងបន្តថា វ៉ាក់សាំងជំនួយរបស់អង់គ្លេសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។
លោកបានបញ្ជាក់ថាជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សកលលោកដែលទាមទារ ឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។
លោកបានគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកថ្លែងនៅរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសនាំវ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនកម្ពុជា ក្រោមកិច្ចទទួលដោយសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍និងអរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃចក្រភពអង់គ្លេសដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនដល់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជាចំនួន៤១៥,០០០ដូស ប្រភេទវ៉ាក់សាំង AstraZeneca ដែលជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាកក្នុងបរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅគ្រប់ទិសទីនៃពិភពលោក។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដោយសារតែមេរោគ Covid-19 បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរទៅជាប្រភេទមេរោគកន្លែងថ្មី ជាពិសេសមេរោគប្រភេទDelta ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅបណ្ដាប្រទេសនានាក៏ដូចជានៅកម្ពុជាផងដែរនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ដោយយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងរាជរដ្ឋាភិបាលបានខិតខំនឹងព្យាយាមស្វែងរកវ៉ាក់សាំងតាមយន្តការដែលមានជាតិទ្វេភាគីក្តីជាពហុភាគីក្តដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ។ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ កម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយចាប់ពីថ្ងៃទី១ ខែសីហា២០២១ កម្ពុជាក៏បានសម្រេចបោះមួយជំហានទៀតគឺការចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំដែលមានប្រមាណជាង២លាននាក់បន្ថែមទៀត ។
សម្តេចជោបានបញ្ជាក់ថាវ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសនោះទី៣ ឬដូសជុំវិញ។ សម្ដេចក៏ស្នើដល់ចក្រភពអង់គ្លេសផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងជាបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលខាងមុខ។
សម្ដេចតេជោក៏នៅតែអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមសហការយ៉ាងសកម្ម និងពេញលេងជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនិងជម្ងឺ Covid-19 ដោយត្រូវអនុវត្តកាន់ខ្ជាប់នូវវិធានការសុខាភិបាលជាពិសេសវិធានការ៣ កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីត-១៩ ដើម្បីសុវត្ថិភាពសុខភាពដូចជាសុខុមាលភាពរបស់យើងទាំងអស់គ្នា៕SRP


ភ្នំពេញ៖ប្រសិនមិនមានអ្វីប្រែប្រួលនោះទេ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគីជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃនេះ។
ខេត្តកំពត៖អាជ្ញាធរសមត្ថកិច្ចស្រុកទឹកឈូ បានចុះទៅធ្វើការហាមឃាត់ សកម្មភាពគ្រឿងចក្រ របស់ក្រុមហ៊ុនកំពតផត ដោយបានឈូសឆាយលើដីប្រជាពលរដ្ឋ។
ភ្នំពេញ៖ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់មេដឹកនាំកម្ពុជា សម្ដេចហ៊ុន សែន គម្រប់ជន្មាយុ ៧០ឆ្នាំ។
ខេត្តសៀមរាប៖ខ្ញុំបាទ សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកណ្ដែក និងជាប្រធានក្រុមការងារគណបក្សចុះជួយភូមិត្រាងនិងភូមិអូរ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតជន្នាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ៕SRP
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតជូនពរ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនអាយុវឌ្ឍនា ៦៩ ឆ្នាំ ឈានចូល ៧០ឆ្នាំ៕SRP
ខេត្តសៀមរាប៖អ្នកសារព័ត៌មានជាង៤០នាក់ មកពីអង្គភាពផ្សេងគ្នានិងនៅតាមបណ្ដាខេត្តរាជធានី បានចូល វគ្គបណ្តុះបណ្តាល «ស្តីពី ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»