ខេត្តឧត្តរមានជ័យ៖សង្កាត់អូរស្មាច់ ក្រុងសំរោង បានចេញបង្កាន់ដៃ ដើរយកលុយពីប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីកសាងផ្លូវ។
ប្រភពព័ត៌មានពីខេត្តឧត្ដរមានជ័យបានឲ្យដឹងថា លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ ចេញបង្កាន់ដៃទុនចូលរួម អោយ លោក ឈឿន វិបិល ក្រុមប្រឹក្សាសង្កាត់ និងលោក ម៉ុក សេរីបុត្រ មេភូមិចំការចេក ប្រមូលប្រាក់ពីប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីធ្វើផ្លូវបេតុងនៅភូមិចំការចេក សង្កាត់អូរស្មាច់។
ប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ បានអោយដឹងថា អាជ្ញាធរបានប្រាប់ពួកគាត់ នៅពេលដើរប្រមូលប្រាក់ថា គម្រោងធ្វើផ្លូវបេតុងរបស់រដ្ឋ បានធ្លាក់មកមិនគ្រប់ទេ នៅខ្វះ ៤០ម៉ែត្រ ទៀត ទើបពលរដ្ឋជឿទុកចិត្ត នាំគ្នាចូលរួមភ្លូកទឹកភ្លូកដី ស្មានថា ជារឿងពិត។ ក្រោយពីមានការបែកធ្លាយរឿង បែជានាំគ្នាយកប្រាក់ ដើរប្រគល់ជូនពលរដ្ឋទៅតាមខ្នងផ្ទះវិញ ទាំងភាពអាម៉ាស់។
លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បានអោយដឹងតាមទូរស័ព្ទនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះថា ប្រាក់ប្រមូលពីប្រជាពលរដ្ឋចូលរួម យកមកដាក់អំពូលសូឡាបំភ្លឺផ្លូវ ហើយរឿងថា ប្រាក់មិនគ្រប់រឿងធ្វើផ្លូវ ដោយខាងខេត្ត ជាអ្នកប្រាប់ ពព្រោះលោកទទួលបានតែក្រដាស់ និងជួយមើលស្តង់ដាផ្លូវនោះទេ។
លោកបន្តថា រឿងប្រាក់មិនគ្រប់ រឿងក្រុមហ៊ុនដេញថ្លៃលើស ឥឡូវបានធ្វើការប្រមែប្រមូល បានគ្រប់ចំនួនវិញហើយ មិនខ្វះទៀតទេ រីឯប្រាក់ប្រមូលបានពីពលរដ្ឋ ក៏យកជូនពលរដុ្ឋវិញអស់ហើយដែរ ដើម្បីបញ្ចប់បញ្ហា ៕SRP



ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ទទួលស្គាល់ថា ប៉ូលិសចរាចរណ៍ ពិតជាមានភាពលំបាក ដោយសារពួកគាត់ធ្វើការទាំងយប់ ទាំងថ្ងៃ ហើយហាលភ្លៀង ហាលក្តៅ ទោះបីប្ដូរវេនគ្នាក៏ដោយ ហើយមានភាពតស៊ូ។