ខេត្តកំពង់ចាម៖លោក លី ប៊ុនអ៊ន អភិបាលរងស្រុកព្រៃឈរ បានធ្វើការណែនាំជំរុញដល់គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុនទទួលការទាំងអស់ ត្រូវអនុវត្តគម្រោងឲ្យមានតម្លាភាព និងធ្វើការសាងសង់សំណង់ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង។
លោកលើងឡើងបែបនេះនៅថ្ងៃពុធនេះ
នៅសាលាស្រុកព្រៃឈរ ក្នុងឱកាសដាក់ឲ្យដំណើរការដេញថ្លៃ ដេីម្បីសាងសង់ផ្លូវបេតុង ចំនួន២ខ្សែ តាមគម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ លេីការកសាងហេដ្ឋារចនាសម្ពន្ធ័ ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ។
ក្នុងពិធីលោក ឡី មិច នាយករងរដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់ ក្រុមការងារសម្របសម្រួលទាំងអស់ ដែលបានរៀបចំការដេញថ្លៃនេះ ឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងបានសំណូមពរដល់តំណាងក្រុមហ៊ុន ឲ្យគោរពតាមក្រមសីលធម៌របស់អ្នកទទួលការឲ្យបានល្អប្រសើរ ផងដែរ។
សូមបញ្ជាក់ថាគម្រោងមូនិធិឃុំ ចំនួន២ ក្នុងស្រុកព្រៃឈរ ត្រូវបានដាក់ឲ្យដេញថ្លៃ តម្លៃធ្លាក់ចុះអស់ជាងពាក់កណ្ដាល លេីតម្លៃប៉ាន់ស្មាន។ ការដេការដេញថ្លៃនេះមានការចូលរួមពី ក្រុមការងារសម្របសម្រួលខេត្ត និងស្រុក គណៈកម្មការលទ្ធកម្ម និងតំណាងក្រុមហ៊ុនទទួលការ ជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថា ការដាក់ដេញថ្លៃគម្រោងខាងលើនេះ គឺមានផ្លូវបេតុងអាមេ ចំនួន២គម្រោង ក្នុងនោះ ១-គម្រោងនៅឃុំគរ មានការសាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៤០ម៉ែត្រ ទទឹង ៤ម៉ែត្រ និង ៤ម៉ែត្រកន្លះ នៅភូមិតាកែវ និងភូមិរំដួល ក្នុងតម្លៃប៉ាន់ស្មានជាង ១២៥លានរៀល បានទៅលើក្រុមហ៊ុន ជា មករា ក្នុងតម្លៃជាង ៤៤លានរៀល។
២-គម្រោងនៅឃុំតុងរ៉ុង មានការសាងសង់ផ្លូវបេតុងអាមេប្រវែង ២៥០ម៉ែត្រ និងទទឹង ៤ម៉ែត្រ នៅភូមិសំរោង ក្នុងតម្លៃប៉ាន់ស្មានជាង ១២០លានរៀល បានទៅលើក្រុមហ៊ុន តាំង គឹមសឿន ក្នុងតម្លៃ ៤២លានរៀល៕SRP
ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស លោក ជា សុផារ៉ា បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។ លោកបានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកហង់ ពៅ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទីពុធនេះ បានលើកឡើងថា៖ ដោយសារស្ថានភាពសន្តិភាពពេញលេញ សន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច/សង្គម និងកំណើនប្រជាជន និន្នាការ និងសកម្មភាពសាងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំងចាប់ពីឆ្នាំ២០០១ មកម្លេះ ហើយចាប់ពីឆ្នាំ២០១៧ មក ដោយសារកំណើននៃសំណង់ខុសច្បាប់ យើងធ្លាប់ទទួលបានលិខិតព្រមាន និងស្នើសុំការបកស្រាយ២ដងរួចមកហើយ ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។
លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។


ខេត្តសៀមរាប៖សម្ដេចស ខេង បានទាញចំណាប់អារម្មណ៍សិស្សនគរបាលកត់សម្គាល់អំពីបទល្មើសប្រឈមៗក្នុងសង្គម និងងាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ពិសេសបទល្មើសគ្រឿងញៀន។ ករណីនេះសម្ដេចក៏បានបញ្ជាក់អំពីទិសស្លោក៣កុំ ១រាយការណ៍ រួមមាន កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង១រាយការណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។