ខេត្តសៀមរាប៖ក្រុមក្មេងទំនើងចំនួន ៧ នាក់ទាំង២គូរភាគី ម៉ូតូចំនួន៤ គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានជម្លោះជាមួយគ្នា។
ហេតុការណ៍ជម្លោះនេះកើតឡើង ទីតាំងកើតហេតុស្ថិតចំណុចសួនខាងមុខសណ្ឋាគារ ហ្គ្រង់អូតែអង្គរ Grand Hotel D’angkor នៅវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១។ បើយោងតាមព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ច។
ប្រភពបានឲ្យដឹងថាក្រុមក្មេងទំនើងទាំង ៧នាក់ ក្នុងនោះ ៤នាក់អ្នកអាចជាជនបង្កនិង ៣នាក់ទៀតអាចជាជនរងគ្រោះ។
ទោះជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតអំពីករណីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងពីរក្រុមចំនួន ៧ នាក់នេះនៅឡើយទេ៕SRP
ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថាអង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាបហើយ។ លោកថារហូតមកដល់ពេលនេះក្នុងខេត្តសៀមរាប ទើបតែមានមនុស្សម្នាក់ទេ ដែលបានសារភាពពាក់ព័ន្ធការ ករណីទន្ទ្រាន យកដីព្រៃលិចទឹក ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនពាក់ព័ន្ធ ការកាប់ទន្ទ្រានព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ។

