Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%
យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក
ឃាត់ខ្លួនតែកុងរថយន្តធុនធំបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សបីនាក់នៅស្រុកពួក
តុលាការសម្រេចចោទប្រកាន់លោកK01 ពីបទ៖ ហិង្សាដោយចេតនា
កងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរឿងញៀន ជិត៤០គីឡូក្រាម
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៦

​ ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%

អភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ ក្នុងឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%។

ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំ បូកសរុប ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២​ ឆ្នាំ២០២៦​ នាថ្ងៃទី​៣​ កក្កដា​ ២០២៦​ ក្រោមអធិបតីភាព ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ មានប្រសាសន៍ថា​ លទ្ធផលនេះឆ្លុះបញ្ចាំងពីការដឹកនាំ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងកិច្ច សហប្រតិបត្តិការល្អរវាងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបណ្តាខេត្តជាប់ព្រំប្រទល់ ដែលបានផ្តល់ ព័ត៌មានទាន់ពេលវេលា ធ្វើឱ្យការបង្ក្រាបបទល្មើស និងការគ្រប់គ្រងមុខសញ្ញាមានដីកា សម្រេចបានលទ្ធផលល្អ ដោយមុខសញ្ញាសេសសល់ភាគច្រើនបានគេចចេញពីមូលដ្ឋាន ឬបញ្ឈប់សកម្មភាពប្រព្រឹត្តបទល្មើស។

អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ជាបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបានអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាប់ជាប្រចាំ ដោយកំណត់ គោលដៅសង្ស័យជាមុន ពង្រាយកម្លាំងត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

អភិបាលខេត្ត​ បានបន្តថា​ ការអនុវត្តការងារ ប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងកិច្ចសហការល្អរវាងសមត្ថកិច្ច និងអាជ្ញាធរ បានរួមចំណែកការពារ ប្រជាពលរដ្ឋពីការឆបោក ការជំរិតទារប្រាក់ និងអំពើជួញដូរមនុស្ស ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងកិត្តិយសសង្គម។ លើសពីនេះ ការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ បានជួយឱ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស សម្រេចបានប្រសិទ្ធភាពខ្ពស់​។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ​ ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តកំពង់ចាម កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កន្លងមកដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៦

យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក

ខេត្តបន្ទាយមានជ័យ៖កម្លាំងកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់​)​ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងពីឈ្មោះ​ ទ.ឆ.វ​ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ស្ដីពីករណី​ រំលោភសេពសន្ថវៈមកលើក្មួយស្រីបង្កើតឈ្មោះ ម.រ.ដ.ច.ន​ អាយុ១៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបន្តថា ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឃាត់ជនសង្ស័យឈ្មោះ​ និន យ៉ាង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ដេីម្បីសួរនាំ​និងចាត់ការ​តាមនីតិវិធី ព្រមទាំងធ្វើតេស្តទឹកនោមរកសារធាតុញៀនបញ្ជាក់វិជ្ជមាន(+)។ ចំណែកបក្ខពួក០៣នាក់​ទៀត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ​បន្តដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​បានឱ្យដឹងថា​ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា​ ខ្លួននិងបក្សពួកខ្លួនចំនួន៣នាក់ទៀតពិតជាបានរំលោភសេពសន្ថវៈទៅលើជនរងគ្រោះទាំងអស់គ្នាពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

​បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា​​​​​​​​​​​​ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 196
Comment 0
Share ចែកចាយ
Views 23.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

ឃាត់ខ្លួនតែកុងរថយន្តធុនធំបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សបីនាក់នៅស្រុកពួក

ខេត្តសៀមរាប៖តៃកុងរថយន្តធុនធំដែលបានបើកបរល្បឿនលឿនទៅបុកម៉ូតូចំនួន ២គ្រឿង បណ្ដាលឲ្យមនុស្សចំនួន៣នាក់បានស្លាប់ភ្លាមៗ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរដើម្បីអនុវត្តតាមនីតិវិធី។

តៃកុងរថយន្តមានឈ្មោះ អឿន ផានិង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកបរ នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកHYUNDAI ធុនធំ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកំពង់ចាម3A-3496 សណ្ដោងស៊ឺមីរ៉ឺម៉កពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 4A-2079 បើកបរដោយឈ្មោះអឿន ផានិង បើកបរទិសដៅពីកើតទៅលិច ពេលមេឃកំពុងភ្លៀង ក៏បានរអិល រ៉េចង្កូតទៅឆ្វេងបានបុក និងម៉ូតូចំនួន០២គ្រឿង។

សមត្ថកិច្ចនគរបាលបានបន្តថា ម៉ូតូជនរងគ្រោះទី១ ម៉ាកហុងដាវ៉េវពណ៌ខ្មៅ ផលិតឆ្នាំ ២០០១ ពាក់ផ្លាកលេខសៀមរាប 1C-7863 បើកបរដោយឈ្មោះរើន សុគា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ (គ្មានមួកសុវត្ថិភាព) នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ឌុបមនុស្សម្នាក់ឈ្មោះរិន ភារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ (គ្មានមួកសុវត្ថិភាព) នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក បើកបរទិសដៅពីលិចទៅកើត។

ទី២ ម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1K-2550 បើកបរដោយឈ្មោះវិត ណយ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកសិករ (គ្មានមួកសុវត្ថិភាព) នៅភូមិគោកព្នៅ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ហេតុការនេះបណ្ដាលឲ្យ ស្លាប់មនុស្សចំនួន០៣នាក់
១.ឈ្មោះរើន សុគា (ស្លាប់)
២.ឈ្មោះរិន ភារ៉ា (ស្លាប់)
៣.ឈ្មោះវិត ណយ (ស្លាប់)
ខូចខាត:ម៉ូតូ០២គ្រឿង(ធ្ងន់)និងរថយន្ត០១គ្រឿង(ស្រាល)។

បើតាមសមត្ថកិច្ច បន្ទាប់ពីកើតហេតុ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានណែនាំដល់មន្ត្រីជំនាញចរាចរណ៍និងសមត្ថកិច្ចពាក់ព័ន្ធចុះវាស់វែងនិងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកនៅអង្គភាពអធិការដ្ឋាននគរបាលស្រុកពួកដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃពុធ នឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣និង២០នាទីរសៀល នៅលើផ្លូវជាតិលេខ ០៦ ចន្លោះបង្គោលគីឡូម៉ែត្រ ៣៣៨-៣៣៩ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក រវាងរថយន្តនិងម៉ូតូ ដោយមូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿនពេលមេឃកំពុងភ្លៀងនឹងមិនប្រកាន់ស្ដាំ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 25.9K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

តុលាការសម្រេចចោទប្រកាន់លោកK01 ពីបទ៖ ហិង្សាដោយចេតនា

ភ្នំពេញ៖តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់លោក ឃឿន សុខឡា ហៅK01 ពីបទហិង្សាដោយចេតនា។

លោក ឆាយ ហុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ថា សាលាដំបូងរាជធានីភ្នំពេញ
បានសម្រេចចោទប្រកាន់លោក ឃឿន សុខឡា ហៅK01 ពីបទ ហិង្សាដោយចេតនា បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ ដោយបច្ចុប្បន្នសំណុំរឿងមួយនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។

យោងតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។

សូមជម្រាបថា លោក ឃឿន សុខឡា ហៅK01 ត្រូវសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោយលោក K01 ធ្វើការអប់រំយុវជនបែបហិង្សា និងល្បីពេញបណ្ដាញសង្គម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

កងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរឿងញៀន ជិត៤០គីឡូក្រាម

ខេត្តស្ទឹងត្រែង៖បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice (ទឹកកក) ចំនួន ៣៧កញ្ចប់ ស្មើនឹងទម្ងន់ ៣៧៧១១.៧ ក្រាម (ថ្លឹងទាំងសម្បកថង់) ។

ករណីខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខលេខ៧៤៧ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បង្ក្រាបបានកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២១:២០នាទីយប់ (ជនសង្ស័យបានរត់គេចខ្លួនបាត់) ស្ថិតនៅទន្លេមេគង្គ ចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

ខេត្តសៀមរាបជំរុញកិច្ចសហការជាមួយវិស័យឯកជន ដើម្បីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានខេត្តឱ្យកាន់តែរឹងមាំ

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីមួយ ដោយផ្តោតសំខាន់លើការរៀបចំយន្តការសហការនឹងវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យមានភាពធន់ និងរឹងមាំ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ហើយវិស័យឯកជនត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» នៃសេដ្ឋកិច្ចខេត្ត និងអំពាវនាវឱ្យមានការពង្រីក សមាជិកសភាពាណិជ្ជកម្មឱ្យបានគ្រប់វិស័យ ដើម្បីជាកម្លាំងចលករក្នុងការផ្តល់យោបល់ និងដោះស្រាយបញ្ហាប្រឈមនានាជាមួយរដ្ឋបាលខេត្តប្រកបដោយប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប អាណត្តិទី១ នៅថ្ងៃទី២ ខែកក្កដានេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានបង្ហាញថា ឆ្លើយតបទៅនឹងក្ដីកង្វល់ទាំងអស់ លោកលើកទឹកចិត្តឱ្យអាជីវករមានការអត់ធ្មត់ ត្រៀមខ្លួនសម្របតាមស្ថានភាព ដើម្បីរង់ចាំសេដ្ឋកិច្ចវិលត្រឡប់មកល្អប្រសើរវិញ។ ត្រូវការបង្កើនផលិតភាព និងការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការខាតបង់ និងបង្កើនភាពម្ចាស់ការលើអាជីវកម្ម។ ជាពិសេសយើងត្រូវបន្តលើកកម្ពស់ស្មារតី «រួមគ្នាគិត រួមគ្នាធ្វើ» រវាងរដ្ឋបាលខេត្ត និងវិស័យឯកជន ដែលជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា។

លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំផែនការសកម្មភាពជាក់លាក់ ដែលស្របតាមគោលនយោបាយជាតិ និងផែនការអភិវឌ្ឍន៍ខេត្ត។ លោករំពឹងថា ក្រោយការបោះឆ្នោតជ្រើសរើសតំណាងសភាពាណិជ្ជកម្មអាណត្តិថ្មីខាងមុខ សមាជិកដែលជាប់ឆ្នោតនឹងនាំយកនូវយុទ្ធសាស្ត្រថ្មីៗ ដើម្បីរួមចំណែកអភិវឌ្ឍខេត្តសៀមរាបឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។ លោកក៏សូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំរៀបចំវេទិកាពិភាក្សានេះឡើង ដើម្បីស្វែងរកដំណោះស្រាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។

ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំយន្តការសភាពាណិជ្ជកម្មឱ្យបានគ្រប់ ២៥រាជធានីខេត្ត គឺជារឿងសំខាន់ដើម្បីសម្រួលដល់ការចុះបញ្ជី និងការដោះស្រាយបញ្ហាប្រឈមនានារបស់អាជីវករនៅមូលដ្ឋានដោយផ្ទាល់។ ការចុះបញ្ជីអាជីវកម្មមិនចាំបាច់ត្រូវតែទៅដល់រាជធានីភ្នំពេញនោះទេ។ អាជីវករដែលមានទុនវិនិយោគសមល្មម អាចទាក់ទងដោយផ្ទាល់ជាមួយអាជ្ញាធរខេត្ត និងមន្ទីរពាណិជ្ជកម្ម ដើម្បីធ្វើការចុះបញ្ជី និងដោះស្រាយបញ្ហាផ្សេងៗតាមយន្តការដែលរដ្ឋាភិបាលបានដាក់ចេញ។ ការធ្វើបែបនេះនឹងជួយសន្សំសំចៃពេលវេលា និងថវិកាបានយ៉ាងច្រើន។

ឯកឧត្តមក៏បានជំរុញឱ្យអាជីវករមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានសភាពាណិជ្ជកម្មខេត្ត ដែលជាតំណាងផ្ទាល់នៅមូលដ្ឋាន ព្រោះតាមរយៈយន្តការនេះ អាជីវករនឹងអាចទទួលបានការជួយជ្រោមជ្រែងពីអាជ្ញាធរខេត្តបានលឿន និងមានប្រសិទ្ធភាពជាងការស្នើទៅថ្នាក់ជាតិដោយផ្ទាល់។ ឯកឧត្តមបានលើកទឹកចិត្តដល់អាជីវករមានការអត់ធ្មត់ និងចេះកែច្នៃការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាម និងការឡើងថ្លៃទំនិញ។ ការពង្រឹងយន្តការសភាពាណិជ្ជកម្មថ្នាក់ក្រោមជាតិ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយឱ្យវិស័យឯកជននៅតាមមូលដ្ឋានមានការវិវត្តន៍កាន់តែប្រសើរឡើង។

ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការបង្កើតសភាពាណិជ្ជកម្មខេត្តសៀមរាប ដាច់ដោយឡែក គឺដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រមូលផ្តុំសម្លេង និងកម្លាំងសេដ្ឋកិច្ចក្នុងខេត្តឱ្យស្ថិតនៅក្រោមស្ថាប័នតែមួយ ដើម្បីងាយស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងទៅថ្នាក់ជាតិ និងអន្តរជាតិ។ ការមានសភាពាណិជ្ជកម្មផ្ទាល់ខ្លួន នឹងជួយឱ្យអាជីវករមានលទ្ធភាពកាន់តែប្រសើរក្នុងការស្វែងរកទីផ្សារ និងតភ្ជាប់ទំនាក់ទំនង។ ក្នុងន័យនេះ សូមអំពាវនាវដល់បងប្អូនអាជីវករ ពាណិជ្ជករទាំងអស់ក្នុងខេត្តសៀមរាប ចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានផុសផុល ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនសម្រាប់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែរឹងមាំ។

បើតាម ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងអាណត្តិថ្មីនេះ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ត្រូវបានបំបែកចេញជាពីរគឺ សភាពាណិជ្ជកម្មខេត្តសៀមរាប និង សភាពាណិជ្ជកម្មខេត្តឧត្តរមានជ័យ។ ដោយឡែកសម្រាប់សភាពាណិជ្ជកម្មខេត្តសៀមរាប នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង អាណត្តិទី១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕SRP

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត

ខេត្តសៀមរាប៖មន្ទីរព័ត៌មានខេត្តសៀមរាបនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តតួការងារក្នុងរយៈពេល ៦ខែកន្លងទៅ និងពិភាក្សាលើចំណុចខ្វះខាត និងបញ្ហាប្រឈមជាក់ស្ដែងដែលជួបប្រទះ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប។

បើតាម លោក យឿន ចាន់ អនុប្រធានមន្ទីរទទួលបន្ទុករួម បានបង្ហាញថា រយៈពេល ៦ខែកន្លងទៅនេះ មន្ទីរបានបំពេញតួនាទីយ៉ាងសកម្មជាសេនាធិការឱ្យក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន ដើម្បីធានាឱ្យបាននូវសន្តិសុខព័ត៌មាន និងសុខដុមរមនីយកម្មសង្គម សម្រេចបានលទ្ធផលលើសផែនការរហូតដល់ ២៦.៦០%។

លោក យឿន ចាន់ បានឱ្យដឹងថា កន្លងទៅនេះ មន្ត្រីមន្ទីរបានចុះយកព័ត៌មាន ២ ១១៦លើក និងលើសផែនការរហូតដល់ ៧៥% លើការផលិតអត្ថបទព័ត៌មាន ៩ ៦៣៣អត្ថបទ។ ជាមួយគ្នានេះ ក្រុមការងារបានតាមដាន និងផ្សព្វផ្សាយឆ្លើយតប បំភ្លឺព័ត៌មានអវិជ្ជមាន និងដំណឹងរសើបបានទាន់ពេលវេលាចំនួន ៤៨ករណី និងមាន Website ផ្លូវការដែលក្រសួងបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ។ ជាទិសដៅបន្ត មន្ទីរផ្ដោតលើការបណ្តុះបណ្តាលមន្ត្រី និងអ្នកសារព័ត៌មាន ជំរុញការផលិតមាតិកាឱ្យកាន់តែទូលំទូលាយ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ (Fake News) នៅក្នុងសង្គមឱ្យបានទាន់ពេលវេលា។

ថ្លែងបិទកិច្ចប្រជុំ ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានបំពេញតួនាទីជាសេនាធិការយ៉ាងសកម្ម និងបុរេសកម្ម ក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាននៅក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ ជាពិសេសក្រុមការងារដែលបានតាមដានក្ដាប់ជាប់នូវព័ត៌មានវិជ្ជមាន និងដំណឹងរសើប ព្រមទាំងបានធ្វើការផ្សព្វផ្សាយបកស្រាយ បំភ្លឺព័ត៌មានអវិជ្ជមានបានទាន់ពេលវេលា រួមទាំងការប្រមូលចំណូលសោតទស្សន៍ចូលថវិការដ្ឋតាមច្រកចេញចូលតែមួយបានលើសផែនការកំណត់។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ដើម្បីពង្រឹងគុណភាព និងធានានិរន្តរភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត មន្ទីរត្រូវបន្តសហការដិតដល់ជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាព ជាគំរូសម្រាប់មន្ទីរផ្សេងៗ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការតាមដានព័ត៌មាន និងឆ្លើយតបដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ទប់ស្កាត់រាល់ការបំពុលបរិយាកាសសង្គម។

ឯកឧត្តមក៏បានជំរុញដល់មន្ទីរ ត្រូវបង្កើនការចុះយកព័ត៌មាន ផលិតបទយកការណ៍ និងមាតិកាថ្មីៗ ដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងគ្រប់បណ្តាញសង្គមផ្លូវការរបស់មន្ទីរ ឱ្យបានទូលំទូលាយ គ្រប់ព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត។ ជាពិសេសត្រូវបន្តរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលតម្រង់ទិសជាប្រចាំ ទាំងលើផ្នែកបច្ចេកទេស និងការផ្សព្វផ្សាយ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីធានាបាននូវតម្លៃវិជ្ជាជីវៈច្បាស់លាស់៕SRP

អត្ថបទ៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

អាជ្ញាធរខេត្ដសៀមរាប បានចាត់ទុកការប្រយុទ្ធប្រឆាំងពលកម្មកុមារ គឺជាការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ គឺជាសកម្មភាពដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់តាមរយៈការដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កុមារ ជាពិសេសការទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងការគាំទ្រកុមាររងគ្រោះឱ្យបានទាន់ពេលវេលា ធានាឱ្យកុមាររស់នៅ និងអភិវឌ្ឍន៍ខ្លួនដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

នេះបើតាមការលើកឡើងរបស់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដសៀមរាប ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៧ ក្រោមប្រធានបទ “សន្ដិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធកុមារ” និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ “ប្រាជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន និងការងារសមរម្យ” នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ដនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះឡើង គឺបង្ហាញនូវឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្ត រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីធានាឧត្តមប្រយោជន៍កុមារគ្រប់រូប ស្របតាមផែនការជាយុទ្ធសាស្រ្តរបស់ក្រសួងស្ថាប័ន។ ជាពិសេសគោលនយោបាយរាជរដ្ឋាភិបាល ដោយបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ព្រមទាំងចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងតម្លាភាពសង្គម និងជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។

លោកស្រីបន្ដថា ឆ្លើយតបទៅនឹងប្រធានបទខាងលើនេះ ពិតមែនតែស្ថានភាពនៃពលកម្មកុមារមានភាពល្អប្រសើរយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងមានឆន្ទៈមោះមុត ក្នុងការជំរុញលើកកម្ពស់សិទ្ធិកុមារឱ្យស្របនឹងច្បាប់ គោលនយោបាយ និងផែនការជាយុទ្ធសាស្រ្ត ពិសេសក្នុងសម័យកាលនៃបរិវត្តន៍ឌីជីថល។ លោកស្រីបានធ្វើការជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្ដផ្សព្វផ្សាយពីការលុបបំបាត់ពលកម្មកុមារឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីដែលជាឆ្អឹងខ្នងសម្រាប់ប្រទេសជាតិ។

លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាខេត្ដ បានលើកឡើងថា ការចូលរួមប្រឆាំងពលកម្មកុមារ គឺការជួយការពារសិទ្ធិ អនាគត និងសេចក្តីថ្លៃថ្នូររបស់កុមារ ដើម្បីឱ្យពួកគេទទួលបានការអប់រំ និងការរស់នៅប្រកបដោយសុវត្ថិភាព។ យើងអាចចូលរួមចំណែកលុបបំបាត់បញ្ហានេះតាមរយៈសកម្មភាពជាក់ស្តែងដូចជា មិនគាំទ្រអាជីវកម្មដែលប្រើប្រាស់កុមារលើកកម្ពស់ការអប់រំ ជួយគាំទ្រ ឬផ្តល់ឱកាសអប់រំដល់កុមារក្រីក្រនៅក្នុងសហគមន៍ ដើម្បីទាក់ទាញពួកគេឱ្យចូលសាលារៀនវិញ។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ករណីសង្ស័យថាមានការជួញដូរពលកម្មកុមារនៅក្នុងមូលដ្ឋាន សូមរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ឬអង្គការការពារសិទ្ធិកុមារដែលនៅជិតបំផុត។ ហើយសូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយអំពីការការពារកុមារពីការជួញដូរ ការកេងប្រវ័ញ្ចគ្រប់ទម្រង់ អំពើហិង្សា និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ៕SRP

អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 197
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៦

នៅស្តុបចុងកៅស៊ូសៀមរាប! រឿងធ្វើអំពើល្អចុះពីឡានជួយសម្រួលគេ បែរជាមានការយល់ច្រឡំ
‎
‎ខេត្តសៀមរាប៖មានការយល់ច្រឡំថាលោកសុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យអង្គរ ជជែកគ្នាតឹងសរសៃករកខុសរកត្រូវរឿងៗខ្លួនករណីចរាចរណ៍ ករណីនេះលោកសុខ តុញ បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលីថា «លោកចុះទៅជួយសម្រួលគាត់ (បុរសម្នាក់ទៀតពាក់អាវស) កុំឲ្យគាត់និយាយខ្លាំងៗដាក់គេ (នគរបាលចរាចរណ៍) ខ្មាសគេ»។
‎
‎លោក សុខ តុញ បានរៀបរាប់ថា រឿងរាវខាងលើ កើតឡើយដោយសារបុរសពាក់អាវស (ក្នុងវីដេអូ) គាត់ស៊ីផ្លេៗៗៗ ក្នុងពេលដែល រូបលោកបើកនៅខាងមុខព្យាយាមបត់ឆ្វេងខណៈរង់ចាំស្តុបបៃតង ប៉ុន្តែលោកចូលចំឡំផ្លូវឡាញកណ្ដាល ហើយដើម្បីឱ្យរថយន្តខាងក្រោយ (បុរសអាវស) បានទៅត្រង់ ក្នុងពេលស្តុបបៃតងមកដល់ ប៉ុន្តែបុរសអាវស គិតតែពីចុចស៊ីផ្លេរហូតមិនព្រមងាកចេញទៅសោះ ទើបនគរបាលចរាចរណ៍មួយរូប ដែលឈរជើងនៅគោលដៅនោះ ចេញទៅជម្រាបឱ្យបុរសអាវស ឈប់ស៊ីផ្លេ ហើយអញ្ជើញបើកចេញទៅប្រាប់កុំឱ្យរំខានគេ ពេលនោះសង្ស័យថា បានធ្វើឱ្យបុរសអាវស ដែលកំពុងបើករថយន្តកាន់តែខឹងបើករថយន្តទៅឈប់ចតដើម្បីជជែក ស្ដីបន្ទោសដល់នគរបាលតែម្ដង។

លោក សុខ តុញ បន្តថាបន្ទាប់ពីស្តុបបៃតង អនុញ្ញាតបត់ឆ្វេងមកដល់ លោកបានបើករថយន្តចេញ ប៉ុន្តែដោយមិនអស់ចិត្ត ដែលបុរសពាក់អាវស ស្ដីបន្ទោសនគរបាល លោកបានសម្រេចបត់រថយន្តត្រឡប់ទៅទីតាំងដើម ធ្វើការពន្យល់ដល់បុរសខាងលើ ដែលនេះ លោកចាត់ទុកថា ជាការជួយសម្រួលគាត់ (បុរសពាក់អាវស) កុំឲ្យគាត់និយាយខ្លាំងៗគេដាក់គេ (នគរបាលចរាចរណ៍) ខ្មាសគេ និយាយរួមកុំឱ្យបុរសអាវសខាងលើ ឈ្លោះប្រកែកគ្នាជាមួយនឹង នគរបាលចរាចរណ៍ តែប៉ុណ្ណោះ»។
‎
‎លោក សុខ តុញ បានបញ្ជាក់បន្ថែមថា ករណីខាងលើនេះ មិនមានបង្កជាហិង្សា និង អសន្តិសុខ អ្វីធំដុំនោះទេ គ្រាន់តែមានការជជែកពន្យល់គ្នាបន្តិចបន្តួចទៅវិញទៅមក ហើយក្រោយមកក៏បានយោគយល់គ្នាបញ្ចប់រឿងតែម្ដង។
‎
ការបញ្ជាក់របស់លោកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ព្រឹកមិញនេះបន្ទាប់ពីសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយនៅវីដេអូដែលមានរូបលោក។

សូមជម្រាបថាប្រជាពលរដ្ឋថតបានវីដេអូខ្លីមួយ បង្ហាញសកម្មភាពរបស់លោកសុខ តុញ និងបុរសម្នាក់ទៀត (ពាក់អាវស) និងនគរបាលចរាចរណ៍មួយរូប ជជែកគ្នា ដោយករណីនេះមានការយល់ច្រឡំថា ជាការឈ្លោះប្រកែក ក្នុងករណីចរាចរណ៍ មួយនៅត្រង់ចំណុចស្តុបចុងកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីវេលាម៉ោង ១៦ និង២៥នាទី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦៕SRP

Like 198
Comment 0
Share ចែកចាយ
Views 82.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៦

មេប៉ូលិសក្រុងភ្នំពេញ៖ ការប្រព្រឹត្តហិង្សា មិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា ការប្រព្រឹត្តហិង្សា មិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយ ហើយការសម្រេចបន្តលើស្ថាប័នតុលាការ។

សុំជម្រាបថានៅព្រឹកមិញនេះនគរបាលសម្រេចឃាត់ខ្លួន K01 បញ្ជូនទៅតុលាការ ដែលប្រើហិង្សាលើយុវជនម្នាក់ បន្ទាប់ពីលោកបានចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមការកោះហៅរបស់នគរបាលព្រហ្មទណ្ឌ ក្រោយធ្វើសកម្មភាពទះកំផ្លៀងលើយុវជនម្នាក់ ដើម្បីឲ្យស្តាប់ម្តាយរបស់គេ។

សូមជម្រាបថានគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានកោះហៅលោក K 01 ឲ្យចូលទៅបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ វេលាម៉ោង ០៨ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ នៅជាន់ទី៣។

ការកោះហៅនេះ លោក ប៊ុន សត្យា ស្នងការរង ទទួលផែនព្រហ្មទណ្ឌរាជធានីភ្នំពេញតាមបញ្ជា របស់ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រងនគរបាល​ជាតិ​ និង​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានថា ពាក់​ព័ន្ធ​នឹង​ទង្វើ​របស់​លោក​ K01 លោកឧត្តមសេនីយ៍បានចាត់ករណីនេះទៅលោក ប៊ុន សត្យា ស្នងការរង អនុវត្តករណីហើយ (ទោះបីជនរងគ្រោះមិនប្ដឹង ក៏នគរបាលយុត្តិធ៏មដើរតួនាទីជាដើមបណ្ដឹង)។
៊
សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2026 K01 ចេញវីដេអូសុំទោសជាសាធារណ: បន្ទាប់ពីរបានប្រើហិង្សាលើយុវជនម្នាក់៕SRP

Like 199
Comment 0
Share ចែកចាយ
Views 23.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៦

ប៉ូលិសខេត្តសៀមរាបបន្តតាមចាប់ខ្លួនក្រុមក្មេងទំនើង

ខេត្តសៀមរាប៖ករណីអំពើហិង្សា ដោយចេតនា (ដេញគប់ និងវាយគ្នា ទៅវិញទៅមក) កាលវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុច ផ្លូវបេតុងបំបែកជាបួន ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ភ្លាមៗ។

ជនសង្ស័យទី១/ ឈ្មោះ សាង រេជី ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរគ្មាន ទីកន្លែងកំណើតភូមិស្ពានថ្ម ឃុំស្ពានថ្ម ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទីលំនៅបច្ចប្បន្ន ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន)
-ជនសង្ស័យទី២/ ឈ្មោះ ទិព្វ ប្រសិទ្ធ ភេទប្រុស អាយុ១៤ ឆ្នាំមុខរបរសិសក្ស ស្រុកកំណើត រាជធានីភ្នំពេញ និងទីលំនៅបច្ចប្បន្ន នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)

វត្ថុតាងដកហូតបានមួកការពារពណ៌ខ្មៅចំនួន៣ មួក។

យោងតាមទិន្នន័យវិដេអូ ពីកាមេរ៉ាសុវត្ថិភាព និងបណ្តាញសង្គម ព្រមទាំងចម្លើយ សារភាព បច្ចប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀតដែលបានរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងសាវតាបានមួយចំនួនរួចហើយកំពុងស្នើសុំដីកាតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត។

សូមបញ្ជាក់ថាអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP

Like 197
Comment 0
Share ចែកចាយ
Views 20.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២៦

ចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ក្រោយវាយធ្វើបាយ បង្ខាំងស្រ្តីមេម៉ាយបម្រើនៅក្នុងផ្ទះយ៉ាងសាហាវឃោឃៅ

ខេត្តបន្ទាយមានជ័យ៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦បានចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយវាយធ្វើបាយ ចាប់បង្ខាំងស្រ្តីមេម៉ាយដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវឃោឃៅ។

ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុត ខុន អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល។ ក្រោយមកក៏បានសុំស្រ្តីបង្កខាងលើស្នាក់នៅជាមួយ ដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។

ក្រោយទទួលបានបណ្តឹងពីស្រ្តីរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង ៣០សង់ទីម៉ែត្រ ១ដើម នៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរតាមនីតិវិធី។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឲ្យដឹងទៀតថា ថ្ងៃមួយជនជាតិចិនដែលជាប្តីរបស់ជនសង្ស័យបានយកទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើរជនសង្ស័យ។ ពេលនោះជនរងគ្រោះ កំពុងធ្វើការងារអនាម័យ ស្រាប់តែឃើញទូរសព្ទចំនួន០៣គ្រឿងធ្លាក់ចេញមកក្រៅ ហើយខ្លួនក៏បានយកទូរសព្ទនោះ ទៅលក់ឲ្យអ្នកទិញទូរសព្ទខូចៗ តាមផ្លូវ បានប្រាក់ចំនួន ២០០,០០០រៀល ស្រាប់តែថៅកែស្រី (ជនសង្ស័យ) បានដឹងថាជនរងគ្រោះយកទូរសព្ទយកទៅលក់ ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោមកគំរាមកាត់ម្រាមដៃជើង របស់ជនរងគ្រោះ ហើយថែមទាំងគំរាមមិនឱ្យចេញក្រៅផ្ទះទៀតផង។

ក្រោយមកនៅវេលាម៉ោង ៤ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះ មានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយ រួចដើរមកខាងមុខហាងហើយសម្រូតខ្លួនចុះតាមចម្រឹងដែក ពេលចុះមកដល់ក្រោមបានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រី នៅមណ្ឌល៤ ដើម្បីព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានបន្តថា ក្រោយឃាត់ខ្លួននិងសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សាដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយសារខឹងនឹងជនរងគ្រោះយកទូរសព្ទដែលជនជាតិចិន ជាសង្សាររបស់ខ្លួនយកទៅលក់យកលុយ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីនេះក៏ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តនិងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនិតិវិធី៕SRP

Like 203
Comment 0
Share ចែកចាយ
Views 241.1K
Sponsored
Sponsored
Older posts
Page1 Page2 … Page674 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០% ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០% ចុះផ្សាយថ្ងៃទី ៣ កក្កដា ២០២៦
យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក ចុះផ្សាយថ្ងៃទី ៣ កក្កដា ២០២៦
ឃាត់ខ្លួនតែកុងរថយន្តធុនធំបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សបីនាក់នៅស្រុកពួក ឃាត់ខ្លួនតែកុងរថយន្តធុនធំបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សបីនាក់នៅស្រុកពួក ចុះផ្សាយថ្ងៃទី ២ កក្កដា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×