Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា«ជីវិតនិងមុខជំនួញ»

លោកសឿន តុលា បានសរសេរថា នៅក្នុងលោកយើងនេះ គ្មានអ្នកណាម្នាក់រៀបចំជំនួញ ហើយនិងផ្លូវជីវិតបានល្អត្រឹមត្រូវឥតខ្ចោះនោះទេ ហើយការអះអាងខាងលើនោះពិតជារឿងត្រឹមត្រូវពីព្រោះមនុស្សដែលល្អឥតខ្ចោះ មិនទាន់បានប្រសូតកំណើតនៅឡើយអត់ទេរហូតមកដល់ពេលបច្ចុប្បន្ននេះ នោះ មានន័យថាអ្វីដែលត្រូវសម្រាប់មនុស្សម្នាក់ឬសម្រាប់មនុស្សមួយក្រុមគឺពិតជាមិនត្រឹមត្រូវសម្រាប់អ្នកគ្រប់គ្នាបានឡើយ

ដូច្នេះហើយការរស់នៅក្នុងសង្គម យើងត្រូវតែយល់អំពីសង្គម ឬក៏ការប្រលូកក្នុងវិស័យធ្វើជំនួញយើងត្រូវ យល់អំពីរបៀបធ្វើជំនួញ ហ្នឹងមនុស្សដែលធ្វើជំនួញជាមួយយើង ដើម្បីឲ្យដំណើរការ ក្នុងការរស់នៅ និងការងារ ស្របទិសដៅជាមួយគ្នា រួមបញ្ចូលទាំងការបើកចិត្តឲ្យទូលាយក្នុងការទទួលយកចំណេះដឹងពីមនុស្សជុំវិញខ្លួន ការៀនស្ដាប់ អ្នកដទៃ ការរៀនកត់ត្រាសម្គាល់ ចំណុចសំខាន់ៗសម្រាប់អភិវឌ្ឍន៍ខ្លួន និង ការចំណាយពេលអានជាប្រចាំដើម្បីឲ្យយើងមានការរិះគិតពិចារណា ថ្លឹងថ្លែង បន្ទាត់ជីវិតឲ្យមានតុល្យភាពជាមួយនិងការងារ ឬ ធុរកិច្ច នៅក្នុងស្ថានការណ៍បច្ចុប្បន្ន។

តើ ទាំងអស់នេះ អ្នកគិតថា ” ជីវិតជាការងាយស្រួលឬមួយក៏ជាការលំបាក? ”

ប្រសិនបើយើងព្យាយាមចង់ទៅបានងាយស្រួលមិនប្រឈមជាមួយការលំបាកទេនោះមានន័យថាយើងកំពុងតែចាប់យកចំណុចគ្រោះថ្នាក់នៃជីវិតហើយ ” ទោះបីជាយើង ស្រឡាញ់កូនប៉ុណ្ណាក៏ដោយ ទោះបីជាយើង មិនចង់ឲ្យពួកគាត់លំបាក ក៏ដោយ ប៉ុន្តែអ្វីដែលកើតឡើងចំពោះជីវិត ” យើងមិនអាចនិយាយថា ជីវិតងាយស្រួលបានឡើយ”។

ការបណ្ដោយឲ្យខ្លួនរបស់យើង ឬមនុស្សជាទីស្រឡាញ់របស់យើង មានភាពងាយស្រួល ពួកគាត់នឹងធ្លាក់ខ្លួនជាមនុស្សខ្សោយ ហើយភាពងាយស្រួលមិនបានជួយឲ្យជីវិតរឹងមាំនិងឲ្យមានការអត់ធ្មត់ជាមួយនឹងអ្វីដែលកើតឡើងដល់ជីវិតបានទេ..ប្រហែលជាមានភាពងាយស្រួលសម្រាប់អ្នកប្រសិនបើអ្នកទុកទម្លាប់ចាស់ ដែលមិនព្រម ផ្លាស់ប្ដូរ ប៉ុន្តែជីវិត នឹងផ្លាស់ប្ដូរទៅភាពលំបាក ក្នុងកម្រិតគ្រោះថ្នាក់ ដោយសារទម្លាប់របស់យើង ជីវិតដែលមានន័យគឺមិនរត់ទៅលើបន្ទាត់ងាយស្រួលនោះទេ ជីវិតទាមទារឲ្យយើងដាក់វិន័យក្នុងខ្លួនដើម្បីបំពេញកិច្ចការដែលបានរៀបចំទុក គ្រោះថ្នាក់ខ្លាំងនៅពេលដែលយើងមានការការចំណាយពេលវេលាបណ្ដែតបណ្ដោយជាមួយនិងមិត្តភ័ក្រក្នុងសង្គមលើសលប់នោះ

ទាំងអស់នោះគឺជាសត្រូវរារាំងរូបអ្នកឱ្យអ្នកខកខានចាប់ប្រកាន់យកវិន័យលើខ្លួនឯង ដែលជាសសរទ្រូងនៃការផ្លាស់ប្ដូរទៅរកភាពប្រសើរឡើង។

សូមចងចាំថាធ្វើជំនួញឬធ្វើការគឺត្រូវការវិន័យជាចាំបាច់ប្រសិនបើយើងមានវិន័យគ្រប់គ្រាន់ជាមួយនិងការងារជីវិតរបស់យើងនឹងប្រសើរឡើងដូចគ្នា ហើយយើងនឹងធ្វើឲ្យជីវិតរបស់យើងមានន័យមានខ្លឹមសារសម្រាប់ខ្លួនយើងនិងសម្រាប់អ្នកដទៃ។

ប្រសិនបើយើងរៀបចំការចាប់ផ្ដើម ដោយភាពភ្លឺស្វាង មិនរាថយចំពោះការលំបាក..ភាពខ្មៅងងឹតនឹងត្រូវបានបញ្ចប់ លទ្ធផលភ្លឺស្វាងនឹងកើតឡើង ជាបន្តបន្ទាប់ក្នុងដំណើរជីវិតរបស់យើង.
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD.

*PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តសៀមរាប៖លោកតាម្នាក់បានលង់ទឹកស្លាប់នៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីលង់ទឹកស្លាប់នេះជនរងគ្រោះមានឈ្មោះ ច្រឹក សឿង អាយុ៨៣ ឆ្នាំ រស់នៅភូមិកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពិនិត្យពី ក្រុមគ្រូពេទ្យសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន។ មូលហេតុ៖ចុះទឹក បារខ្សាច់នៅក្នុងបារាយណ៍។ ករណីនេះជំនាញបានយកសំណាកសពទៅពិនិត្យ អវិជ្ជមានពុំមានជំងឺកូវីដ១៩នោះទេ។
ក្រោយបានពិនិត្យក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា ជនបរទេសចំនួនពីរនាក់បានស្លាប់នៅក្រុងសៀមរាប ក្នុងករណី២ផ្សេងគ្នា។

សមត្ថកិច្ចបានបន្តថាករណីទី ១នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃពុធ​ ទី០២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ប្រទះឃើញសាកសពម្នាក់ដេកស្លាប់ នៅចំណុចផ្ទះជួលមួយកន្លែង ឈ្មោះvilla khursani ស្ថិតនៅភូមិទ្រាំង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ជនរងគ្រោះមានឈ្មោះ DOUGLAS CRAIG THOMPSON ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិ​ អាមេរិកកាំង។
តាមការបញ្ជាក់របស់លោកគ្រូពេទ្យ និងមន្ត្រីជំនាញបានកោសល្យវិច័យឃើញថាមូលហេតុ ជនរងគ្រោះស្លាប់ដោយសារមមានជំងឺទឹកនោមផ្អែមដំណាក់ការចុងក្រោយ ដោយមិនមានពាក់ព័ន្ធជំងឺCOVID-19 នោះទេ។

ករណីទី២ នៅថ្ងៃពុធ ទី០២ ខែមិថុនា​ ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ​ ក្រុមទី០២ ភូមិ​ជន្លង់ សង្កាត់សាលាកំរើក​ ក្រុង​សៀមរាប វៀតណាមម្នាក់បានស្លាប់។ជនរងគ្រោះមាន ឈ្មោះ​ PHAM THI VY​ ភេទស្រី​ អាយុ ៨៣ឆ្នាំ។

តាមការពិនិត្យសព​ និងកន្លែងកេីតហេតុនិងការសន្និដ្ឋានរបស់គ្រូពេទ្យកោសល្យវិច័្ឆយ ទៅលើ ជនរងគ្រោះ​ PHAM THIV Y បានស្លាប់ដោយ​ សាមេរោគចូលឈាមបណ្តាលមកពីដំបៅជើងកេីតមហារីទឹកនោមផ្អែម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ខេត្តកំពត៖មានការលើកឡើងថា បច្ចុប្បន្ននេះ មានគ្រឿងចក្រ ជាច្រើនកន្លែង កំពុងធ្វើអាជីវកម្មកាយភ្នំយកដី តាមអំពើចិត្ត។

បើតាមការបង្ហើបនៅក្នុងខេត្តកំពត បានឲ្យដឹងថា សកម្មភាព កាយដីភ្នំ នៅខេត្តកំពតនេះ ភាគច្រើនអត់សូវមានច្បាប់ ប៉ុន្តែពួកគេនៅតែអាចធ្វើអាជីវកម្មបានរលូន។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថា ប្រហែលជាមាន ការឃុបឃិត និងបើកដៃ ពីសំណាក់ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពត ទើបពួកគ្រឿងចក្រទាំងនោះធ្វើអ្វីៗតាមតែអំពើចិត្ត។

បើតាមភពមួយបានឲ្យដឹងទៀតថា ការកាយដីភ្នំនេះ ទំនងមានការឃុបឃិតគ្នាជាប្រព័ន្ធ បើគ្មានការឃុបឃិតគ្នានោះទេ
ក្រុមគ្រឿងចក្រនេះ ក៏មិនហ៊ានយកគ្រឿងចក្រមកកាយដីភ្នំយ៉ាងអនាធិប តេយ្យបែបនេះដែរ។

លោក នួនមិន រិទ្ធី អនុប្រធាន មន្ទីររ៉ែថាមពល ខេត្តកំពត បានប្រាប់ អ្នកយកព័ត៌មានថា លោកនឹងឲ្យ មន្ត្រីចុះទៅពិនិត្យមើល។

បញ្ហានេះប្រជាពលរដ្ឋ សូមសំណូមពរទៅ លោក ស៊ុយ សែ ម រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល ព្រមទាំង លោក ជាវ តាយ អភិបាលខេត្តកំពត មិនគួរបណ្តែតបណ្តោយ តទៅទៀតទេ ករណីកាយដីភ្នំនេះ។

អ្នកសារព័តមានមិនអាចសការបំភ្លឺ ពីលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែបានទេ ដោយសារទូរស័ព្វ របស់គាត់ដាក់ប្រព័ន្ធជាប់រវល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសំខាន់ៗនៃជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Wendy Ruth Sherman៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងព័ត៌មាន សម្រេចទទួលស្គាល់ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា បណ្តោះអាសន្ន ជំនួស លោក ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព និង សម្រេចទទួលស្គាល់សមាសភាពបណ្តោះអាសន្នរបស់ គណកម្មាធិការសមាគមវិទ្យុកម្ពុជា ដែលមានទីស្នាក់ការនៅ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។នេះបើយោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខា ដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖អាជ្ញាធរក្រុងភ្នំពេញ បានទុកពេលរយៈ៧ថ្ងៃ ឲ្យផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ បែចិញ្ចឹមត្រី ឬសំណង់មិនរៀបរយលើផ្ទៃទន្លេ ត្រូវរុះរើចេញ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងសារណការបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។

គួរកត់សម្គាល់ថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។

សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖

គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវទទឹង៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហមទទឹង ០,៧៥ម៉ែត្រសងខាង។

មានការសាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។

សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។

សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង។

បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកនេះថា វត្ថុបុរាណចំនួន០៥ ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរកឃើញនាពេលកន្លងមក បានសម្រេចប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកថែរក្សា និងអភិរក្សបន្តទៀត។

វត្ថុបុរាណទាំង០៥រួមមាន៖១.សសរពេជ្យមួយកំណាត់តូច ២.កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ ៣.ឆ្នាំងថ្នាំមួយ ៤.ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះមួយផ្នែក និង៥.បង្គោលព្រះទិស មួយដុំ។

សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរជាតិអប្សរា បានទទួលវត្ថុបុរាណពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋនានា បានប្រទះឃើញនិងស្ម័គ្រប្រគល់ជូនអាជ្ញាធរជាតិអប្សរា ធ្វើការថែរក្សា និងអភិរក្ស ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ។

ពិធីប្រគល់ទទួលវត្ថុបុរាណទាំង០៥ប្រភេទនេះនៅពីថ្ងៃទី០១ ខែមិថុនា ម្សិលមិញ ក្នុងឱកាសចូលរួមពិធីប្រគល់និងដាំកូនឈើនាបញ្ជាការដ្ឋានយោធភូមិភាគទី៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បាននិពន្ធអត្ថបទមួយក្រោមចំណង់ជើងថា «តម្លៃនៃសហគ្រិន» ។

លោក សឿន តុលា ស្ថាបនិក បានសរសេរថា មានការយល់ច្រឡំជាច្រើន តាមរយៈការគិតរបស់យើង ហើយក្លាយជា មិនសប្បាយចិត្ត និងតូចចិត្ត ជាមួយនឹងខ្លួនឯង នៅពេលដែលយើងមានការ ប្រៀបធៀបជាមួយអ្នកដទៃ ” ដោយការគិតថា ពួកគេមានសំណាងជាង” ជាការពិតណាស់ នៅលើលោកយើងនេះ គ្មានអ្នកណាមានសំណាងជាងអ្នកណាទេ គ្រាន់តែ គេមានអ្វីដែលយើងអត់មានតែប៉ុណ្ណោះ ” គ្រប់ពេលដែលអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ អ្នកតែងតែបាត់បង់ទេពកុសលជីវិតរបស់ខ្លួនឯង” ។
ពាក្យថាសំណាង គឺ ចេញពីការកសាងទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយ ដើម្បីឲ្យបាន សម្រេច អ្វីមួយ ដែលពួកគេចង់បាន ហើយជាទូទៅ មនុស្សតែងតែ ទាមទារ ឱ្យមានទ្រព្យសម្បត្តិ និងប្រាក់ ច្រើន ប៉ុន្តែ ដំណឹងល្អនោះគឺថា “ពួកគេអាចធ្វើបាន ប្រសិនបើ ពួកគេជឿ លើខ្លួនឯង”។

ពីព្រោះ ” ភាពជោគជ័យ និងភាពមានបាន នៅមិនឆ្ងាយពីលោកអ្នកទេ ប្រសិនបើអ្នកផ្ដោតយកចិត្តទុកដាក់ ធ្វើរឿងតែមួយឲ្យបានសម្រេចនោះ”

សូមចងចាំថា ” នៅពេលដែលអ្នក ដឹងច្បាស់ ថាអ្នកចង់បានអ្វី អ្នកនឹងបានទទួលវា ពីព្រោះ អ្នកនឹងចំណាយពេល ផ្ដោត គិតរកវិធី ដើម្បីឲ្យបានទទួល”

សំណួរដែលត្រូវសួរថា : តើអ្នកមានការតាំងចិត្តមុតមាំ ដើម្បីបំពេញកិច្ចការ ក្នុងគោលបំណងរបស់អ្នកហើយឬនៅ?

មានមនុស្សជាច្រើនក្នុងលោកនេះ បានប្រឈមមុខ ជាមួយ ការបាត់បង់ ទ្រព្យសម្បត្តិ និងដើមទុន នៅពេលដែលអាជីវកម្មរបស់ខ្លួនបរាជ័យ នោះមានន័យថា នៅពេលដែលពួកគេ បានបាត់បងការផ្ដោតយកចិត្តទុកដាក់ ទៅលើអាជីវកម្ម របស់ខ្លួន ហើយបែរទៅជា បន្ទោសរឿងផ្សេងៗទៅវិញ។

ការវិនិយោគ ដ៏ល្អបំផុត គឺការដាក់ទុន ដើម្បីចំណេះដឹងនៅក្នុងខ្លួន នោះមានន័យថា ការស្វែងរកចំណេះដឹងបន្ថែម តាមរយៈការអាន តាមរយៈមនុស្សជុំវិញខ្លួន និងតាមមនុស្សថ្មីៗដែលយើងបានជួប ទាំងនោះគឺជាការងាររបស់ម្ចាស់អាជីវកម្ម នៅក្នុងលោកយើងនេះ គ្មានអ្នកជោគជ័យណា ដែលក្លាហាន បិទភ្នែក បិទត្រចៀក នឹងអាងចំណេះដឹង របស់ខ្លួន ពីអតីតកាល ដោយមិនបានស្វែងរក ចំណេះដឹងបន្ថែមទៀតនោះទេ សូមចងចាំថា តម្លៃរបស់សហគ្រិន គឺស្ថិតនៅក្នុង ការរៀនយកចំណេះដឹង ដើម្បីធ្វើការសម្រេចចិត្តក្នុងការងារ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN
(គម្រោងលើវិស័យកសិកម្ម)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។នេះបើយោងតាមលិខិតចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃអង្គារ ទី ១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាមេរិក) ជាលើកទី៤ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវជាលេីកទី១០ (ឆ្នាំទី១០) គិតចាប់តាំងពីឆ្នាំ២០១២រៀងមក សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានគណៈប្រតិភូដឹកនាំដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងលោក
អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស ក្នុងពេលនោះដែរ។

សូមបញ្ជាក់ថា នេះជាលើកទី ៤ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី១០ (១០លើក) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២ បន្តបន្ទាប់មក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page390 Page391 Page392 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×