ខេត្តកំពង់ធំ៖បុរសម្នាក់ម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតយការណ៍កើតឡើងនៅល្ងាច ថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត២៩និង៣០ ចំណុចភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កម៉ាកហាយលិនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១ AI ៧៧៨៣ បើកបរដោយឈ្មោះ ម៉ៅ សួស ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិថ្មី សង្កាត់ឃ្លាំង ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
ចំណែកជនរងគ្រោះ ឈ្មោះ ភិន សុវណ្ណ: អាយុ២៨ឆ្នាំ មានទីលំ ភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បើក
ម៉ូតូ ម៉ាកសងC១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប ១.AB ០៤១១។
សមត្ថកិច្ចបានបន្តថាគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូបើកចេញពីកើតទៅលិច លុះដល់កន្លែងកើតហេតុ រថយន្តហាយលិនឌ័រ ឡើងជែងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុកបណ្តាលឲ្យស្លាប់តែម្ដង។
សូមបញ្ជាក់ថា វត្ថុតាងរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។ ចំណែកតៃកុងរថយន្ត ត្រូវបានឃាត់ខ្លួនផងដែរ៕SRP


ខេត្តកំពង់ចាម៖លោកកែវ នារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានអំនាវដល់យុវវ័យក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើសយកផលិតផលណាដែលមានគុណភាពនិងស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសុខាភិបាលពោលគឺត្រូវប្រុងប្រយ័ត្នកុំប្រើប្រាស់ផលិតផលក្លែក្លាយ ព្រោះវាអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងស្បែករបស់យើង។