ភ្នំពេញ៖លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖តេលេក្រាម ដែលយកឈ្មោះនិងរូបសម្ដេចហ៊ុន សែន ទៅបង្កើត អាចកំណត់ថា ជាជនបរទេស ( ព្រោះសរសេរ English បានល្អ)។
តាមរយៈប្រព័ន្ធតេលេក្រាមផ្លូវការរបស់សម្ដេច ហ៊ុន សែន ដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា៖ បាទសម្តេច profile telegram @hunsen24 គឺខ្ញុំបាទបានសាកល្បង chat ជាមួយគឺអាចកំណត់ថា ជាជនបរទេស ( ព្រោះសរសេរ English បានល្អ) គឺបានលួច hacked យក profile @hunsen24 ពីអ្នកក្នុងស្រុកយេីង (សព្វថ្ងៃពួក hackers លួច hack ច្រេីន) ។ ជននេះអាចគិតថាម្ចាស់ profile នោះ (HUN SEN ) ជាអ្នកមានទ្រព្យធូរធារ ទេីបយក profile នោះមក Scam ដេីម្បីបោកមនុស្សទូទៅអោយលេង buy stock ប៉ុន្តែមិនទាក់ទាញផ្នែកនយោបាយឡេីយ។ Account នេះលាក់ (hiden) មិនអោយដឹងលេខទូរសព្វ។ មនុស្សអាក្រក់ៗអាចនឹងបង្កេីត fake account ដូចនេះច្រេីនដែលបង្ករការរំខាន 🙏🙏។



លោកដួង តារា បន្តថា៖ បាទសម្តេច account telegram. HUN SEN / @hunsen24 បានលុបចេញ ដូរឈ្មោះថ្មីហេីយ ដោយសារខ្ញុំបាទប្រាប់វាថា ខ្ញុំបាទមិនជឿទេ ។ វាខំល្បួងខ្ញុំបាទអោយទិញ វិនិយោគ Stock តាមរយះវាថាបានចំណេញច្រេីន។ ខ្ញុំបាទប្រាប់ថា ខ្ញុំស្គាល់នាយករដ្ឋមន្រ្តីខ្មែរច្បាស់ណាស់ គាត់មិនធ្វេីដូច្នេះទេ។ ខ្ញុំបាទប្រាប់វាអោយបង្ហាញរូបពិតខ្ញុំបាទនឹងទិញ $200…ហេីយបន្ទាប់មកខ្ញុំបាទក៏ឈប់ឆ្លេីយសារវា… ប៉ុន្មានម៉ោងមកវាក៏ផ្ញេីសារមកខ្ញុំបាទឈ្មោះថ្មី Kluth Phearith មានទាំងអាជ្ញាប័ណ្ណវិនិយោគថាពិតប្រាកដទៀតផង។ បាទសម្តេចពួកនេះជា hacker ដេីរ scam ពលរដ្ឋយកលុយ.. ជាពិសេសអ្នកដែលលោភចង់បានលុយច្រេីនភ្លាមៗតាមរយះវិនិយោគតិច បានចំណេញច្រេីនតាម online. ទោះបីមិនដឹងថាមុខមាត់អ្នកណែនាំដូចម៉្តេចក៏ចេះតែជឿតាមគេ។ ខ្ញុំបាទសូមអរគុណសម្តេច🙏។
សូមជម្រាបថានៅថ្ងៃសុក្រម្សិលមិញ សម្តេចតេជោហ៊ុន សែន បានប្រកាសតាមរយៈប្រព័ន្ធហ្វេសប៊ុកផ្ទាល់សម្ដេច ថា មានជនខិលខូចបានយករូបសម្ដេច និងឈ្មោះសម្ដេចទៅបង្កើតប្រព័ន្ធតេលេក្រាម។
សម្តេចតេជោហ៊ុន សែន បានសរសេរថា៖ មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ@HUN SEN 24ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕SRP





