ខេត្តកំពង់ចាម៖ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម នៅថ្ងៃអង្គារម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាខេត្តកំពង់ចាម បានអះអាងថា៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការគោរព និងគាំទ្រវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍធនធានមនុស្ស ដែលមានតួនាទីសំខាន់ មិនត្រឹមតែក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកដ៏សំខាន់មួយ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលជាគោលដៅចម្បង របស់រាជរដ្ឋាភិបាលផងដែរ។
អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការសាងសង់អគារសិក្សា ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ សមណនិស្សិត និស្សិត ទទួលបាននូវទីកន្លែងសម្រាប់សិក្សា ក្នុងការក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ពីការសិក្សា នឹងក្លាយខ្លួនជា សមណនិស្សិត និស្សិតល្អ ជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងសាសនា ដូច្នេះសូមឲ្យសប្បុរសជន បន្តចូលរួមចំណែកគាំទ្រ និងកសាងអភិវឌ្ឍន៍ វិស័យពុទ្ធិកសិក្សា នៅកម្ពុជា ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
អភិបាលខេត្ត បានបន្តថា ពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បណ្ដុះបណ្ដាលបាននូវធនធានបញ្ញវន្ដ១៣ជំនាន់ បានទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្ររួចមកហើយ។ ដោយឡែកពេលនេះ សមណនិស្សិត និស្សិត ដែលកំពុងបន្តការបណ្តុះបណ្តាលទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់មានចំនួនសរុប១០១១អង្គ/នាក់។ ពោលគឺបណ្តុះបណ្តាលព្រះសង្ឃតាំងពីធម្មវិន័យថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា ជាពិសេសនិស្សិតដែលក្រីក្រមិនមានលទ្ធភាពទៅបន្តការសិក្សានៅសាលាឯកជន ឬទៅភ្នំពេញ។
លោក អ៊ុន ចាន់ដា ក៏បានសម្តែងនូវការកោតសរសើរ ចំពោះសប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមចំណែកកសាងសមិទ្ធផល ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជាក់ស្ដែង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ កន្លងនេះ ពុទ្ធិកសាកលវិទ្យាល័យ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគារសិក្សា អគាររដ្ឋបាល និងបណ្ណាល័យ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដោយឡែក អគារសិក្សាសិក្សា១ខ្នង ៤ជាន់ ៩បន្ទប់ និងបន្ទប់សាលប្រជុំចំនួន១ ដែលកំពុងចាប់ដំណើរការសាងសង់នេះជាអំណោយរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហូវ និងលោកជំទាវ តាមរយៈ សម្តេច ព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជាង៣១ម៉ឺនដុល្លារ៕SRP


ខេត្តសៀមរាប៖សម្ដេចស ខេង បានទាញចំណាប់អារម្មណ៍សិស្សនគរបាលកត់សម្គាល់អំពីបទល្មើសប្រឈមៗក្នុងសង្គម និងងាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ពិសេសបទល្មើសគ្រឿងញៀន។ ករណីនេះសម្ដេចក៏បានបញ្ជាក់អំពីទិសស្លោក៣កុំ ១រាយការណ៍ រួមមាន កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង១រាយការណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។
ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចឧបត្ថម្ភថវិកា ចំនួន២ម៉ឺនដុល្លារ ជូនដល់ កីឡាករ ក្រាក់ សម្ផស្ប។