Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២១

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅម៉ោងប្រមាណ៩និង៥០ យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាពហើយ បន្ទាប់បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស ក្រៅផ្លូវជាមួយ មេដឹកនាំអាស៊ាន និងជំនួបទ្វេភាគីមួយចំនួនទៀតជាមួយបណ្ដាមេដឹកអាស៊ាន។

កិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន គឺបានផ្ដល់នូវលទ្ធផលជាផ្លែផ្កា គួរជាទីកត់សម្គាល់សម្រាប់ប្រទេសជាសមាជិក ក្នុងការពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពនៃតំបន់ដែលជាមុខមាត់នៃអាស៊ានទាំងមូល។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាផ្ដោតទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

បន្ទាប់ពីអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាម​ សម្ដេចតេជោ និងគណៈប្រតិភូ បានផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចនឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីធានាសុវត្ថិភាពសុខភាព។សូមបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានឧត្ថម្ភថវិកាចំនួន២០០លានរៀលជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងការរីករាលដាលជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ក្នុងខណ:ដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពី កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម។ ក្នុងជំនួបជាលើកដំបូងនោះ មេដឹកនាំទាំងពីរបានចែករំលែកការពេញចិត្ត ចំពោះការរីកចម្រើន នៃទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ នៃការ ជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ស្ថិរភាព និងសន្តិភាព។
ក្នុងជំនួប កំពូលគ្នានេះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត ក្នុងការថែរក្សាកិច្ចសហប្រតិបត្តិ​ការ យ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ និង ឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងទៅ អនាគត។ នៅក្នុងជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី និង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះមេ ដឹកនាំឥណ្ឌូនេស៊ី និងវៀតណាម ចំពោះការគាំទ្រកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើក ទី១៣ ក្នុងឆ្នាំ២០២២ និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២៣។ នៅក្នុងជំនួបពិភាក្សាជាមួយ​ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ​ជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភថវិកា និងម៉ាស់ដ៏ច្រើន ជួយដល់​កម្ពុជា ក្នុងគ្រដ៏លំបាកនេះ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា កាលពីជាងមួយឆ្នាំមុន កម្ពុជាមានឆ្លងមិនដល់៥០០នាក់ និងគ្មានអ្នកស្លាប់ ប៉ុន្តែពេលនេះកម្ពជាមានអ្នកគួរឲ្យព្រួយបារម្ភ បំផុត និងមានអ្នកស្លាប់ដ៏ច្រើន ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជា នឹងខិតខំជំនះដោះស្រាយនូវជំងឿ ដ៏ កាចសាហាវនេះ ក្នុងរយះពេលដ៏ខ្លីខាងមុខ។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានសំដែងនូវកលារសោក​ស្តាយបំផុត ចំពោះការកើតរីករាលដាល នៃជំងឺដ៏កាចសាហាវបំផុតនោះ និងជូនពរដល់រាជរដ្ឋាភិ​បាល និងប្រជាជនកម្ពុជា បានឈ្នះនូវជំងឺដ៏កាចសាហាវនោះ ក្នុងពេលដ៏ខ្លីខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវរួចមក បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរទស្សន:គ្នា សំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹក នាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងអំណរគុណគ្នា ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្រ្តីការទូត និងប្រជាជនដែលរស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ហើយបានយល់ស្របអំពីសារ:សំខាន់ ពីទំនាក់ទំនងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ដោយជឿជាក់ថា ប្រទេសទាំងពីរនឹងយកជ័យជំនះលើវិបត្តិ សុខភាពនេះ ហើយនឹងរីកចម្រើនលឿនរហ័សដូចគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រ ធានាធិបតី បានស្របមតិគ្នាជុះវិញសារ:សំខាន់ ក្នុងការរក្សាឲ្យបានសន្តិភាព សន្តិសុខ និងស្ថេរភាព នៅក្នុងតំបន់អាស៊ាន ព្រមទាំងបានអះអាងសាជាថ្មី នូវឆន្ទះក្នុងការធ្វើការរួមគ្នា សំដៅដោះស្រាយ បញ្ហាប្រឈមទាំងឡាយក្នុងតំបន់។ នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រ សាសន៍ជំរាបជូន ឯកឧត្តមប្រធានាធិបតី ពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិ បាល ពិសេសក្រុមគ្រួសារសពនៃកងម៉ារីន របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបនូវឧបទ្វវ​ហេតុលិចនាវាមុចទឹក ក្នុងលំហសមុទ្រ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានេជំរាបជូនឯកឧត្តម ប្រ ធានាធិបតី ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ដែលកាលពីជាងមួយឆ្នាំមុន កម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែប្រមាណមិនដាល់៥០០នាក់ បច្ចុប្បន្នមានការកើនឡើងដ៏គួរ ឥ្យព្រួយបារម្ភបំផុត និងរហូតមានអ្នកបាត់បង់ជីវិតដ៏ច្រើនផងដែរ។ ឯកឧត្តមប្រធានាធិបតីបាន ចូលរួមសោកស្តាយផងដែរ ជាមួយនិងរីការាលនៃជំងឺកូវីដ១៩នៅកម្ពុជា និងបានអរគុណសម្តេច ដែលបានចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលនិងក្រុមគ្រួសារទាហានម៉ារីនជើងទឹក ដែលបានពលី ជីវិតនៅក្នុងឧបទ្វវហេតុលិចនាវាមុជទឹក ក្នុងលំហរសមុទ្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេស៊ណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ គឺមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន (លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីថៃ)ដែលកិច្ចប្រជុំនេះគឺប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តមឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខយោធាមីយ៉ាន់ម៉ា។

នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនាពេលនេះគឺជាកិច្ចប្រជុំដំបូងរបស់អាស៊ាន ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ជាសកល ហើយរបៀបវារ:សំខាន់ៗចំនួន៣នៅក្នុងកិច្ចប្រជុំនេះត្រូវបានលើកឡើងរួមមាន ទី១-ការកសាងសហគមន៍អាស៊ាន ទី២-ទំនាក់ទំនងខាងក្រៅ និងទី៣-ការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុល ទៅលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មេដឹក នាំអាស៊ាន បានឈានទៅទៅសំរេចបាននូវ ចំណុចរួមគួរឲ្យកត់សំគាល់ អំពីជំហាន ដ៏មានសារសំខាន់ ក្នុងការបន្ធូរបន្ថយភាពតានតឹង ដើម្បីអាចមានកិច្ចសន្ទនាប្រកបដោយស្ថាបនា និងជាបណ្តើរៗឆ្ពោះ ទៅកាន់ដំណោះស្រាយប្រកបដោយសន្តិភាព និងការរួបរួមជាយូរអង្វែង និងត្រឡប់ទៅរកការផ្លាស់ប្តូរ តាមបែបប្រជាធិបតេយ្យ និងប្រកបដោយសន្តិភាព។ ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីសារ:សំខាន់ នៃតម្រូវការស្តារឡើងវិញ ឲ្យបានឆាប់នូវបរិយាកាសស្ថិរភាព នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីសុខុមាលភាពរបស់ប្រជាជន។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន សម្តេចតេជោបានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ ដោយបានធ្វើការគូសបញ្ជាក់ថា ការរៀបចំទស្សនវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ សម្តេចវាយតម្លៃខ្ពស់ចំពោះដំណើរទៅមុខ ក្នុងកិច្ចប្រឹងប្រែងរៀបចំផែនទីបង្ហាញផ្លូវអនុវត្តការងារ និងការដាក់ចេញនូវលក្ខខណ្ឌប្រតិបត្តិសម្រាប់ការចាត់តាំងក្រុមការងារជាន់ខ្ពស់ ដើម្បីរៀបចំទស្សន វិស័យ សមាគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ខណ:ដែលយើងបន្តខិតខំអនុវត្តឲ្យបានពេញលេញ នូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ទោះបីមានបញ្ហាកូវីដ-១៩។ លើការរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់ សម្តេចតេជោបានថ្លែងថា ការរក្សាសាមគ្គីភាព នឹងបន្តពង្រឹងតួនាទីស្នូលរបស់អាស៊ាន មានសារ:សំខាន់ស្លាប់រស់ ពុំនោះទេការកសាងសហគមន៍អាស៊ាន មិនអាចបន្តទៅមុខបានឡើយ។ ក្នុងពេលចំពោះមុខនេះដែរ អាស៊ានត្រូវតែខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាព ក្នុងក្របខណ្ឌស្តារឡើងវិញ នូវទូលំទូលាយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework) ។ ពាក់ព័ន្ធការលើកកម្ពស់ទំនាក់ទំនងអាស៊ាន ជាមួយដៃគូខាងក្រៅ សម្តេចតេជោថ្លែងថា អាស៊ានគួរតែលើកកម្ពស់ និងពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅ ព្រោះវាសំខាន់សម្រាប់ជំរុញដំណើរការអាស៊ាន ទាំងវិស័យនយោបាយ និងសន្តិសុខ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ ពិសេសការសិក្សាវាយតម្លៃឲ្យបានល្អិតល្អន់ រាល់សំណើរសុំតម្លើងកម្រិតទំនាក់ទំនង និងបង្កើតទំនាក់ទំនងជាមួយអាស៊ាន ក្នុងនោះរួមមានពីចិន អាស្រ្តាលី និងអង់គ្លេស។ ដោយឡែកទាក់ទិន ទៅនឹងស្ថានការណ៍នយោបាយ និងសន្តិសុខនៅមីយ៉ាន់ម៉ា សម្តេចតេជោបានថ្លែងទៅកាន់ មេដឹកនាំអាស៊ានដែរថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

សម្តេចតេជោ បានបន្តថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ារ ដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះដែរ កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ាន កាលពីថ្ងៃទី១ខែកុម្ភៈ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ខែមីនា ដែលអំពាវនាវឲ្យគ្រប់ភាគីរក្សាការអត់ធ្មត់ ចៀសវាងអំពើហឹង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។ កម្ពុជាគាំទ្រដល់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទីជាបេសកជនពិសេស របស់អាស៊ាន ក្នុងការបង្កើតបរិយាកាសអនុគ្រោះ ដើម្បីជំរុញឲ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ារដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណាប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។ ផ្ទុយទៅវិញបើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិក នៃគ្រួសារអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ ក្នុងតួនាទីនិងតាមទម្រង់ណាមួយ ដែលអាចធ្វើទៅបាន អនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់ អាចទទួលយកបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ខេត្តកំពង់ចាម​៖សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ បានផ្ដល់អំណោយ ជូនដល់ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន​៧២គ្រួសារ​ នៅ​ក្នុង​ឃុំ​ស្រក​ ស្រុកកំពង់សៀម​។

ពិធី​ចែក​អំណោយ បាន​ធ្វេី​ឡើងថ្ងៃ​ទី​២៤​ ខែមេសា​ ព្ព្រឹកមិញនេះក្រោម​វត្តមាន​ លោកវេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​។

លោក អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ នៅ​ពេល​មាន​​ភ្លៀង​ខ្យល់​ផ្គរ​រន្ទះ​ ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេល​ ជាពិសេស​កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល​។ អភិបាលខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ ត្រូវ​អនុវត្ត​តាម​វិធានការ​ ៣ការពារ​ ៣កុំ​។

លោក វេង​ សាខុន​ បាន​វាយតម្លៃ​ខ្ពស់​ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ ដែល​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​​ និង​បម្រើ​ប្រជាពលរដ្ឋ​យ៉ាង​រស់រវើក​ និង​ទាន់​ពេលវេលា​ ដូច​ក្នុង​ឱកាស​នេះ​។ រដ្ឋមន្ត្រី​ ក៏​បាន​ផ្តាំផ្ញេី​ដល់​ពលរដ្ឋ​ ឲ្យ​យក​ថវិកា​ ដែល​ទទួល​បាន​ក្នុង​ការ​ឧបត្តម្ភ​នេះ​ ទៅ​ទិញ​សម្ភារ​ កសាង​លំនៅឋាន​ឡើង​វិញ​ ហើយ​បន្ត​មុខរបរ​បង្កបង្កើនផល​ឡើង​វិញ​ ផងដែរ​។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៧០គ្រួសារ ដោយ​​មាន​អង្ករ​ មី​ ទឹក​ត្រី​ ស៊ីអ៊ីវ​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវ​ និង​ថវិកា​មួយ​ចំនួន​​តាម​ទំហំ​នៃ​ការ​ខូចខាត​ ដែល​មាន​កំរិត​ធ្ងន់​ និង​ស្រាល​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ខេត្តសៀមរាប៖នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបសុំធ្វើការបដិសេធ ចោលទាំងស្រុងចំពោះការបង្ហោះព័ត៌មាន តាមរយៈ page (KSP TV Live) ដែលបានផ្សាយថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបឃាត់ខ្លួនបុរសម្នាក់គ្មានដីកា ពីស្ថាប័នតុលាការ។

លោក ភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាបទទួលផែនកណ្ដាលព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ សំណុំរឿងនេះ គឺជាសំណុំរឿងដែលអយ្យការអមសាលាដំបូងខេត្តសៀមរាប ជាអ្នកដំណើរការនីតិវិធី(សំណុំរឿងនៅតុលាការអនុវត្ត)។ ឯនគរបាលយុត្តិធម៌យើងគ្រាន់តែជាអ្នកអនុវត្តដីកាតាមអំណាចតុលាការប៉ុណ្ណោះ តាមរយៈដីកា។សុំលោកសាពត៌មានជ្រាប!

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកជុំ កុសល បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់លោកដោយបានសរសេរថា៖តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ? ។

នៅក្នុងសាររបស់ លោក ជុំ កុសល បានបង្ហាញសារថា៖ នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផងថា ៖ អ្នកបម្រើការនៅអង្គភាពព័ត៌មានណា? មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវទេ ? ហើយអ្នកធ្លាប់បានសិក្សាជំនាញសារព័ត៌មានទេ ? ធ្លាប់មានបទពិសោធន៍លើវិស័យព័ត៌មានបានប៉ុន្មានឆ្នាំហើយ ? ។ តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ?។

លោក ជុំ កុសល បានសរសេរបន្តថា៖ បើអ្នកមិនមាននិងមិនយល់សំណួរខាងលើនេះ នោះអ្នកមិនមែនជាអ្នក« សារព័ត៌មាន» ទេគឺអ្នកគ្រាន់តែជាអ្នកលេងហ្វេសប៊ុកធម្មតាម្នាក់ប៉ុណ្ណោះ ហើយសូមកុំយកតួនាទីជាអ្នកសារព័ត៌មានមកប្រើ វានាំឲ្យខូចដល់អ្នកសារព័ត៌មានដែលមានសញ្ញាប័ត្រ មានវិជ្ជាជីវ:ត្រឹមត្រូវ ។
( ពាក្យ« News » មកពីពាក្យ៖
N : North មានន័យ ខាងជើង
E. : East មានន័យ ខាងកើត
W : West មានន័យ ខាងលិច
S. : South មានន័យ ខាងត្បូង )

លោកបានសរសេរបញ្ជាក់ថា៖ ក្នុងន័យនេះគឺតម្រូវឲ្យអ្នកសារព័ត៌មាន ត្រូវស្គាល់ទិសឲ្យបានគ្រប់ មានន័យថា អ្នកសារព័ត៌មានត្រូវចេះប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងចុះផ្សាយ។ អ្នកសារព័ត៌មានមិនមែនជាអង្គវិនិច្ឆ័យសម្រេចសេចក្តីឲ្យអ្នកនេះខុស អ្នកនោះត្រូវ ការពារអ្នកនេះវាយប្រហារអ្នកនោះ , ទទួលឯកសារខាងនេះបដិសេធខាងនោះ និយាយពាក្យពីរោះជាមួយខាងនេះ ប្រើពាក្យជេរប្រទេច ខាងនោះ និងគំរាមកំហែងអ្នកណាម្នាក់បានឡើយ ក្រៅពីធ្វើជាអ្នកនាំដំណឹងតែប៉ុណ្ណឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ខេត្តកំពង់ចាម៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តកំពង់ចាម ចំនួន៤០ នាក់ បានស្ម័គ្រចិត្តទៅជួយព្យាបាល និងមើលថែទាំអ្នកជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យរាជធានីភ្នំពេញ នឹងដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ នៅកម្ពុជា។

ការស្ម័គ្រចិត្តនេះ នៅរសៀលថ្ងៃទី២៣ ខែមេសាម្សិលមិញ តាមរយ:លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបញ្ជូន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ។

សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំង៤នាក់ បានអញ្ជើញទៅដល់គោលដៅ នៅរាជធានីភ្នំពេញ ដោយសុវត្ថិភាពហើយ។

«អង្គភាពគេហទំព័រសៀមរាប​ប៉ុស្តិ៍​» សូម​ជូនពរ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខាងលើ ដែលជាកងទ័ពអាវស ដ៏អង់អាចក្លាហាន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបានជោគជ័យ ក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ខេត្តកំពង់ចាម​៖ប៉ូលិសស្រុក​ព្រៃឈរ បានចាប់ខ្លួនជនជាតិ​ចិន​ ចំនួន​៥​នាក់ បន្ទាប់​ពី​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ។
ការចាប់ខ្លួនធ្វើឡើងនៅ​វេលា​ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ម្សិលមិញ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយកម្លាំងជំនាញផែនការងារ អន្តោប្រវេសន៍អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ។

សមត្ថកិច្ចបានឲ្យដឹងថាជនជាតិចិនទាំង៥នាក់
1. ឈ្មោះ PANG SHENG WEN ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-12-1988 ( ចូលមក ប្រទេស កម្ពុជា ក្នុង ខែ 3 ឆ្នាំ 2018)

2. ឈ្មោះ GONG HAN RUI ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 28-07-1995

3. ឈ្មោះ PENG CHAO ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 8-9-1995

4. ឈ្មោះ YONG SHEAG FOOG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 15-12-1995

5. ឈ្មោះ WANG DANG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-07-1997។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ អ្នកទាំង៥នាក់នេះ បានធ្វើដំណើរ មកពីរាជធានី ភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ( មិន ស្គាល់ ស្លាក លេខ និង ពណ៌ រថយន្ត ) ដែលរថយន្តនោះ មិត្តភក្កិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម ( មិន ស្គាល់ឈ្មោះ ) ជាអ្នករៀបចំឲ្យធ្វើដំណើរ ចេញពីភ្នំពេញ កាលពី​ព្រឹក ថ្ងៃ២៣ ខែមេសា នេះ ហើយមកដល់ចុះនៅចំណុចស្តុប ផ្សារព្រៃទទឹង នៅវេលាម៉ោង ៩ ព្រឹក និងដើររកទិញ ចំណីហូប បន្ទាប់មក ក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកគេទាំង ៥នាក់ ខាងលើ បានមកសម្រាកនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង តែម្ដង។ គោលបំណង ដើម្បី មកលេង មិត្តភក្ដិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម។

ជាមួយគ្នានេះដែរ នគរបាល​ខេត្តកំពង់ចាម​ បានកំពុងធ្វើ​ការ​ស្រាវជ្រាវ​រក​រថយន្ត​ដែល​បាន​ដឹក​ជនជាតិ​ចិនទាំង​៥​នាក់​ផងដែរ។

សូមជម្រាបថាជនជាតិចិនទាំង៥នាក់ មិនមាន លិខិតឆ្លងដែននោះទេ ក្រោយឃាត់ខ្លួន​សាកសួររួច​អាជ្ញាធរ​​ស្រុក សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​បាន​ធ្វើ​តេស្ត​ពិនិត្យ​ ដោយ​លទ្ធផល​អវិជ្ជមានកូវីដ-១៩ ក៏បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២១

ខេត្តសៀមរាប៖នៅទីបំផុតតុលាការខេត្តសៀមរាប សម្រេចចេញដីកាឃុំខ្លួន បុរស ឈ្មោះ លោ ឡោះ ពីបទ ក្លែងបន្លំប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទរំលោភកម្មសិទ្ធិ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរ ស៊ិន សង្ហា នៅថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២១ នេះ។

បុរសដែលត្រូវតុលាការឃុំខ្លួនឈ្មោះ លោ ឡោះ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី។

សូមបញ្ជាក់ថាបុរសរូបនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី ២៣ ខែមេសា ព្រឹកមិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២១

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ នៅម៉ោងប្រមាណ ៥:៤០ ល្ងាចនេះ បានអញ្ជើញមកដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាពតាមយន្តហោះពិសេសកម្ពុជា។
នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ ហើយបន្ទាប់មកនៅពេលល្ងាចថ្ងៃដដែលនឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

សូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងពេលអញ្ជើញមកប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេស៊ី។ សូមបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page411 Page412 Page413 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×