ខេត្តសៀមរាប៖យ៉ាងហោចមនុស្សម្នាក់បានស្លាប់និងបីនាក់ទៀតបានរងរបួស ខណៈជិះម៉ូតូបុកម៉ូតូរ៉កង់បី។
ហេតុការណ៍បានកើតឡើង នៅម៉ោង១៩ លើផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែត្រ លេខខ៣៣៧- ៣៣៨ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប រវាងម៉ូតូ២គ្រឿង និងម៉ូតូកង់៣ ឈប់ចតនៅចញ្ចើមផ្លូវគ្មានភ្លើងសញ្ញា។
អាជ្ញាធរមូលដ្ឋាន បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា
គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅផលិត ឆ្នាំ2015 ពាក់ផ្លាក1លេខសៀមរាប 1T-7879 បើកបរដោយឈ្មោះ អឿ អាត ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិប្របម៉ៃ
ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មុខរបរ កសិករ (គ្មានមួកសុវត្តិភាព ស្លាប់នៅកន្លែងកាត់ហេតុ) បើកបរទិសដៅពីកើត ទៅលិច និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅផលិត ឆ្នាំ2012ពាក់ផ្លាកលេខសៀមរាប 1M-7257 បើកបរដោយឈ្មោះ ហាវ សីហា ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិពង្រចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាបមុខរបរកសិករ (គ្មានមួកសុវត្តិភាព) ដឹកមនុស្ស២នាក់៖
១/ឈ្មោះ ទិន នាង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិយាង ឃុំយាងស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ(គ្មានមួកសុវត្តិភាព រងរបួស)
២/ឈ្មោះ សោម សំណាង ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិចុងថ្នល់ ឃុំយាង ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ (គ្មានមួកសុវត្តិភាពរងរបួស) បើកបរទិសដៅពីកើត ទៅលិច បានបុកនឹងម៉ូតូកង់បី ពណ៌ខៀវពាក់ផ្លាកលេខព្រៃវែង 1S- 5678 ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ ចំហៀងខាងជើងបែរក្បាល ទៅទិសខាងលិច (បែកកង់មុខ) អ្នកបើកបរមិនស្គាល់់អត្តសញ្ញាណរត់គេចខ្លួនបាត់។
អាជ្ញាធរបានបន្តថា ករណីនេះបណ្តាអោយស្លាប់មនុស្សម្នាក់នាក់ឈ្មោះ អឿ អាត និងរបួសមនុស្សចំនួន០៣នាក់
១/ឈ្មោះ ហាវ សីហា(មធ្យម)
២/ឈ្មោះ ទិន នាង(មធ្យម)
៣/ឈ្មោះសោមសំណាង(ស្រាល)
ខូចខាត:ម៉ូតូ ០២គ្រឿង (ធ្ងន់)
និងម៉ូតូកង់បី១គ្រឿង(ស្រាល)។
បើតាមអាជ្ញាធរ ហេតុការណ៍នេះ មូលហេតុ ម៉ូតូកង់បីឈប់ចតដោយគ្មានភ្លើងសញ្ញា… និងអ្នកបើកបរម៉ូតូទាំង២គ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញសហការជាមួយនគរបាលរដ្ឋបាលសសរស្តម្ភចុះទៅវាស់វែង និងសង្គ្រោះជនរងគ្រោះ យកទៅមន្ទីរពេទ្យ និងប្រគល់ឯសាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅដើម្បីចាត់ការតាមនីតិវិធី៕ដោយនាគខៀវ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ស សុខា បានលើកឡើងថានឹងមានការស្នើសុំទៅ ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួល ការផ្ទេរកម្មសិទ្ធិ ពីឪពុកម្តាយមកកូន តាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូរ៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់។
ក្នុងពេលដែលចូលកាន់មុខតំណែងជាអភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានប្តេជ្ញាថា នឹងខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកសាមគ្គីផ្ទៃ ក្នុងបង្កើនកិច្ចសហប្រតិបត្តិការ និងសហការឱ្យបានល្អប្រសើរជាមួយថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រសួង ស្ថាប័នទាំងអស់ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តសៀមរាប ទាំងមូលឱ្យមានការរីកចម្រើនថែមទៀតសំដៅកាត់បន្ថយភាពក្រីក្រ។

