ខេត្តកំពង់ចា៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកមិញបាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៦៣គ្រួសារ នៅស្រុកកងមាស ។ អំណោយដែលចែកជូនមាន៖អង្ករ២៥ គ.ក្រ,ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អាវម៉ាស់ និងថវិកា ២០,០០០រៀល។ នៅព្រឹកនេះដែរលោក អ៊ុន ចាន់ដា និងសហការី បានបន្តអញ្ជើញប្រគល់ផ្ទះ ០១ខ្នង រួមជាមួយគ្រឿង ឧបភោគបរិភោគ សម្ភារផ្ទះបាយ និងថវិកាមួយចំនួន ជូនដល់អ្នកស្រី វិត ស្រ៊ាង ជាស្ត្រីមេម៉ាយទ័លលំបាក រស់នៅភូមិ ឃុំ ពាមជីកង ស្រុកកងមាស សម្រាប់ស្នាក់អាស្រ័យផងដែរ៕SRP
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២០

