ខេត្តសៀមរាប៖មន្ត្រីសង្កាត់ជ្រាវចាប់ផ្តើមដាក់គ្រឿងចក្រស្តារត្រពាំងបុរាណឈ្មោះ´ហែផ្កា` ហើយរៀបចំទីនោះអោយក្លាយទៅជាតំបន់ទេសចរ បន្ទាប់ពីទទួលបានច្បាប់អនុញាត្ត។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវបានបញ្ជាក់ថា ដើម្បីរក្សាសម្បត្តិជាតិអោយស្ថិតស្ថេរគង់វង្ស ហើយទីតាំងត្រពាំងបុរាណនេះមានសក្តានុពល អាចកែប្រែអោយក្លាយទៅជាតំបន់ទេសចរដ៏ទាក់ទាញបានផងនោះ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្ត.ក្រុង សម្រេចអោយមានការស្តារដើម្បីអភិរក្សបែបនេះ។
លោកបន្តថា ត្រពាំងបុរាណឈ្មោះ ហែផ្កា មានទំហំជាង៦ម៉ឺនម៉ែត្រក្រឡា(ជាង៦ហិកតា) ហើយត្រូវជីកជម្រៅ៣ម៉ែត្រ ដោយយកអាចម៍ដីមកចាក់បំពេញជុំវិញទួលមាត់ត្រពាំងកំពស់០.៥ទៅ១ម៉ែត្រតាមស្ថាន ភាពជាក់ស្តែង។ បន្ទាប់ពីរៀបចំរួចរាល់ អាជ្ញាធរនឹងផ្តល់ទីតាំជុំវិញមាត់ត្រពាំងអោយពលរដ្ឋក្នុងមូលដ្ឋានមានការលក់ដូរតាមតម្រូវការ។
ការជីកស្តារត្រពាំងបុរាណនេះ ក្រៅពីរក្សាសម្បត្តិបេតិកភណ្ឌជាតិអោយគង់វង្ស និងរៀបចំទៅជាតំបន់ទេសចរ ក៏អាចផ្តល់មុខរបរដល់ពលរដ្ខក្នុងមូលដ្ឋានមួយចំណែកទៀតដែរតាមរយ:ការលក់ដូរផ្សេងៗ។
លោកចៅសង្កាត់បន្ថែមថា ដោយអាជ្ញាធរគ្រប់ជាន់ ថ្នាក់បានស្រង់ឈ្មោះ និងដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋប៉ុន្មានគ្រួសារ ហើយការជីកស្តារដំណើរ ការបានដោយរលូន គម្រោងនេះនឹងបញ្ចប់នាចុងរដូវប្រាំងខាងមុខនេះហើយ។
សូមបញ្ជាក់ថា ត្រពាំងបុរាណឈ្មោះ´ហែផ្កា` មានទីតាំងស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានទំហំជាង៦ហិកតា។ កន្លងមកត្រពាំងនេះរងការរំលោភបំពានគ្រប់គ្រងកាន់ កាប់ដោយបុគ្គលមានឥទ្ធិពល៤ទៅ៥រូប ដោយពួកគេវាស់វែងចែកគ្នាសាងសង់មួយផ្នែក និងវាស់ពុះជាដីឡូត៍សម្រាប់លក់មួយផ្នែក។ ប៉ុន្តែក្នុងកំឡុងចុងឆ្នាំ ២០១៩ ដើមឆ្នាំ២០២០កន្លងមកនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្រុង និងខេត្តជួយ សង្គ្រោះមកវិញទាន់ពេល ដោយឈូសឆាយវាយ កម្ទេចសំណង់ល្មើសច្បាប់ទាំងនោះ និងដកហូតយកដីត្រពាំងមករក្សាជាសម្បត្តិរដ្ឋ ហើយរៀបចំជាតំបន់ទេសចរ ក្រោមការចូលរួមសហការពីក្រុមពលរដ្ឋបែបនេះ៕SRP
ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទឹម ទឿង អតីតមេបញ្ជាការរងយោធភូមិភាគទី៤ ដែលបានអនិច្ជកម្មនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង២៥នាទីព្រឹក ដោយរោគាពាធ។

