Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២០

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ​ នៅឃុំថ្មពូន ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ដែល​និយម​​ប្រកប​មុខរបរ​កសិកម្ម​ ប្រមាណ​ជា​៦០%​ លេី​ផ្ទៃដី​ប្រមាណ​ ជាង៥ពាន់ហិកតា នៅ​តែ​បន្ត​ដាំដុះ​ដំណាំ​ចេកណាំវ៉ា​ ព្រោះ​វា​មាន​ទីផ្សារ​ ដែលអាចផ្គត់ផ្គង់ ជីវភាពក្នុងគ្រួសារ
បានយ៉ាងល្អប្រសើរ ។

លោកស្រី​ សុទ្ធ​ សុភាព​ ជា​អ្នក​ដាំ​ដំណាំ​ចេក​ណាំវ៉ា​ និង​ជាឈ្មួញ​កណ្ដាល​ម្នាក់​ រស់នៅភូមិទួលថ្ម ឃុំ​ថ្មពូន​ បាន​ឲ្យដឹងថា​ ការ​ដាំ​ចេក​ណាំវ៉ា​នេះ​ ក្នុង​រយៈពេល​១ខែ​ ត្រូវប្រមូលផលបាន២ដង ដោយ​ក្នុង​១ដងបានពី​៣០០ទៅ៦០០ស្និត​។ ចំពោះ​ការ​ប្រមូល​ទិញ​ចេកណាំវ៉ា​ ជារៀងរាល់ថ្ងៃនេះ គឺ​គាត់​បាន​ទិញ​ចូល​ក្នុង​១ស្និត​តម្លៃ​១៥០០រៀល​ ហើយ​ដឹក​យក​ទៅ​លក់​ នៅរាជធានីភ្នំពេញ ក្នុង​១ស្និត​តម្លៃ​១៨០០រៀល​ ដោយ​ក្នុង​១រថយន្ត​ ពី២ទៅ៤ពាន់ស្និត។

ដោយ​ឡែក​ លោក​ស្រី​ ថ្លាង​ ចាន់លីម​ រស់នៅ​ភូមិទួលថ្ម​ ឃុំ​ថ្មពូន​ បាន​ឲ្យដឹងផងដែរថា​ ការ​ប្រមូល​ទិញ​ ចេកណាំវ៉ានេះ ដែរ គាត់​បាន​ទិញ​ចូល​ក្នុង​១ស្និត​តម្លៃ​១៥រៀល​ ហើយ​ដឹក​យក​ទៅ​លក់​នៅ​រាជធានីភ្នំពេញ​ ក្នុង​១ស្និត​តម្លៃ១៧០០រៀលទៅ១៨០០រៀល​ ដោយ​ក្នុង​១​​រថយន្ត​ ដឹកបានពី៣ពាន់ស្និត ទៅ​៤ពាន់​ស្និត​ ហេីយ​ក្នុង​ខែ​ដឹក​បានពី​៧ទៅ​៨ជេីង​ ​ចំពោះ​ប្រាក់​ចំណេញ​ត្រូវ​បែងចែក​ ទៅឲ្យថ្លៃឈ្នួល កម្មករ និង​ការ​ដឹក​ជញ្ជូន​ផងដែរ​។

លោក​ វុទ្ធី​ រស់នៅ​ក្នុង​ឃុំ​ថ្មពូន​ បាន​ឲ្យដឹងថា​ ការ​ប្រកប​មុខ​របរ​ ដាំដំណាំចេកណាំវ៉ានេះ គឺ​វា​ពិបាក​កំណត់​ដែរ​ ព្រោះ​ទិន្នន័យ​មិន​សូវ​ទៀងទាត់​ អាស្រ័យ​លើ​ចេក​ដាំ​ថ្មី​ និង​ចេក​ចាស់​ ព្រមជាមួយ​អាកាសធាតុ​ តាមរដូវកាលទៀតផង ក្នុង​នោះ​គាត់​មាន​ដី​ទំហំ​ជាង​៣​ហិកតា​ ដោយ​ប្រមូល​ផល​បាន​២ដង​ក្នុង​១ខែ​ ដែល​បាន​ប្រាក់​កម្រៃ​​​ចាប់​ពី​​៤០​ម៉ឺន​រៀល​ទៅ៥០​ម៉ឺន​រៀល​ ក្នុង​១ហិកតា​ គ្រាន់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ ។

សូមបញ្ជាក់ផងដែរថា ដំណាំចេកគឺមានសារសំខាន់ណាស់ សំរាប់ធ្វើម្ហូប និងចំនីអាហាររួមមាន យកផ្លែចេកមកធ្វើ ចេកឆាប ចេកចៀន ស្ករគ្រាប់ចេក ចំរាញ់ចេញជាស្រាចេក ហើយត្រសូង​ និងដើមគេយកធ្វើម្ហូប ឬអន្លក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចផ្តល់ថវិកាចំនួន ៧០.០៤០.០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៨០គ្រួសារ រស់នៅក្នុងស្រុកសំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០.៥៩៣គ្រួសារ រស់នៅភូមិចំនួន១០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤.៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥.៦០៧គ្រួសារ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចផ្តល់ថវិកាចំនួន ១១៤.៧៨៥.៥០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគីរី ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៧គ្រួសារ រស់នៅក្នុងស្រុកវើនសៃ ស្រុកអណ្តូងមាស ស្រុកបរកែវ ស្រុកលំផាត់ និងស្រុកអូរជុំ ខេត្តរតនគិរី។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០.៥៩៣គ្រួសារ រស់នៅភូមិចំនួន១០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤.៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥.៦០៧គ្រួសារ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លី សម្រាប់ ប្រជាពលរដ្ឋ រស់នៅលើដីចំណីស្ទឹង តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពាននាគ រហូតដល់ស្ពានអង្គរ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្ត រុះរើសំណង់ នៅតាមបណ្តោយស្ទឹងសៀមរាប។

លោកទៀ សីហា អភិបាលខេត្តបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការផ្លាប់ប្តូរទីតាំងនេះ ទទួលបានគោលនយោបាយ ដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រី។

ក្នុងឱកាស ចុះពិនិត្យទីតាំងនេះ អភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើការបោះបង្គោលព្រំ ឱ្យបានត្រឹមត្រូវ ប្រព័ន្ធទឹក ភ្លើង និងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យសមស្រប ទៅតាមតម្រូវ របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងការទទួលគោលនយោបាយនេះ បងប្អូនប្រជាពលរដ្ឋ មានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ដោយស្ថានភាពបច្ចុប្បន្នដែលកំពុងធ្វើឱ្យវិបត្តិសេដ្ឋកិច្ច មានការធ្លាក់ចុះ បងប្អូនប្រជាពលរដ្ឋ ក៏បានសំណូមពរដល់រដ្ឋបាល ជួយក្នុងការរុះរើ និងដឹកជញ្ជូនសំណង់ របស់ពួកគាត់មកទីតាំងថ្មីផងដែរ។

សម្មភាពនេះ គឺជាការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍខេត្តសៀមរាប តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែនដើម្បីលើកកម្ពស់ សោភ័ណភាព ក្រុងសៀមរាប ឱ្យស័ក្កសម ជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ ម៉្យាងទៀត ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដបានចប់។

រដ្ឋបាលខេត្តសៀមរាបក៏សូមថ្លែងអំណរគុណផងដែរ ចំពោះកាយវិកា ចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍ ខេត្តសៀមរាប ឱ្យមានសោភ័ណភាព និងក្លាយជាទីក្រុងវ័យឆ្លាតនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋនៅស្រុកអង្គរធំជាច្រើននាក់ នៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះបាននាំគ្នាបិទផ្លូវ មិនឲ្យរថយន្តធុនធំធ្វើចរាចរណ៍ ដោយសារទ្រាំលែងបាន និង
ហុយខ្លាំងពេក។

ទីតាំងប្រជាពលរដ្ឋបិទផ្លូវ នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំមានចំនួន៨០នាក់ ស្រី៣០។

ប្រភពបានរាយការណ៍ថា ការ
នាំគ្នាបិតផ្លូវ មិនឲ្យឡានធ្វើដំណើរនៅលើដងផ្លូវនេះ មូលហេតុ ហុយធូលីដីខ្លាំងពេក។

ជាមួយនឹងការបិទផ្លូវនេះ ពលរដ្ឋបាន
ទាមទារ សូមឲ្យក្រុមហ៊ុនឡានដឹកដីមានការស្រោចទឹកក្នុង០១ថ្ងៃ០៣ដងដើម្បីកុំឲ្យហុយធូលីដីខ្លាំងពេក។

សូមបញ្ជាក់ថាកាលពីកន្លងទៅថ្មីៗនេះប្រជាពលរដ្ឋ ក៏មានការបិទផ្លូវខាងលើផងដែរ ដោយសារទ្រាំនិងការហុយខ្លាំងពេក។ បើទោះបីជាពលរដ្ឋ នាំគ្នាបិទផ្លូវ យ៉ាងណាក៏ដោយ អាជ្ញាធរស្រុកអង្គរធំហាក់មិនមានចំណាត់ការ ចុះដោះស្រាយជូនប្រជាពលរដ្ឋឡើយ ដោយទុកឲ្យក្រុមហ៊ុនទាំងនោះ ដឹកជញ្ជូនតាមតែអំពើចិត្ត។

សូមជម្រាបថាបន្ទាប់ពីមានពលរដ្ឋបិទផ្លូវ
លោក សំ សៅ អភិបាលរង ស្រុកអង្គរធំ លោក នាយករដ្ឋបាល និងសហការី កងកម្លាំង មេឃុំពាក់ស្នែង បានចុះជួបពលរដ្ឋ ក្នុងឃុំពាក់ស្នែង ក្នុងការសម្រុះសម្រួល ករណីបិទផ្លូវ មិនអោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកថ្ម ឆ្លងកាត់លើបណ្តោយផ្លូវ 2SR2 ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ដោយលើកឡើងសំណូមពរ០៣៖
១.សូមអោយក្រុមហ៊ុនស្រោចទឹក តាមបណ្តោយផ្លូវ។
២.សូមបើកបរដោយបន្ថយល្បឿន។
៣.សូមមានការជួសជុលផ្លូវឡើងវិញ។
ជាលទ្ធផល៖
លោក សួន សុភាព តំណាងក្រុមហ៊ុន ជានចុងវ៉ាង សន្យា
១.ជួសជុលផ្លូវឡើងវិញ។
២.ស្រោចទឹកយ៉ាងតិច៣ដងក្នុង១ថ្ងៃ។ នឹងចាប់ផ្តើមអនុវត្ត ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០។
៣.ពេលបើកបរបន្ថយល្បឿន។
ក្រោយការសម្រុះសម្រួល ត្រូវបានបញ្ជប់ ប្រជាពលរដ្ឋ បានបើកផ្លូវអោយមានរថយន្តចរាចរណ៍ឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ​៖​លោកប៉ូលិស ស័ក្ដិ៥ ម៉ា សុភាព ប្រធានផ្នែកសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ត្រូវបានស្ត្រីម្នាក់ឈ្មោះ ហង្ស សំណាង អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ​ ប្ដឹងទៅតុលាការ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ករណី ថាបានបង្កហិង្សាទៅលើស្រ្ដីជាប្រពន្ធ កាលពីថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២០កន្លងទៅថ្មីៗ ស្ថិតនៅក្នុងបន្ទប់ស្នាក់នៅ ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង​ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។

បើយោងទៅតាមពាក្យបណ្ដឹងស្រ្ដីឈ្មោះ​ ហង្ស សំណាង ដាក់ទៅប្ដឹងទៅ តុលាការ មានខ្លឹមសារ​ដូចខាងក្រោម​ ៖​ ឈ្មោះ ម៉ា សុភាព ភេទប្រុស​ អាយុ៤៨ឆ្នាំ ពីបទហិង្សាប្រព្រឹត្តដោយអនិតិសន្វាសជន គំរាមកំហែង ប្រព្រឹត្តនៅចំណុច​ ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២០ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង​ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ។​

ឈ្មោះ​ ម៉ា​ សុភាព បានប្រើអំពើហិង្សានិងគំរាមកំហែង ជាច្រើនលើកច្រើនសារមកហើយ ធ្វើអោយនាងខ្ញុំ​ ទ្រាំរស់នៅមិនបានតទៅទៀតឡើយ និងបានសម្រេចិត្ដប្ដឹងមកសាលាដំបូងខេត្តឧត្ដរមានជ័យ និងទាមទារបស់របរនាងខ្ញុំមកវិញ និងទាមទាសំណងជំងឺចិត្ត​ ១០ម៉ឺនដុល្លារ ជាថ្លៃខាតបង់ពេលវេលា​ និងការចំណាយផ្សេងៗ​ ក្នុងការដំណើរនិតិវិធី និងអោយតុលាការផ្ដន្ទាទោសតាមច្បាប់។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីសំណាក់ប្រពន្ធ នេះ លោក​ ម៉ា សុភាព បានប្រាប់អ្នកសារព័ត៌មានថា៖ រឿងក្នុងគ្រួសារ អ្នកណា ក៏មានដែរ​ ប៉ះទង្គិចបន្តិចបន្តួច មិនគួរណាធ្វើបែបនេះទេ​ ដោយសារតែប្រពន្ធខ្លួនជឿលើម៉ែក្មេកទើបបកប្តឹងលោកបែបនេះ​។

ចំណែកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការប៉ូលិសខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា៖
ព្រឹកនេះបុគ្គលិកហៅ សួរនាំហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ ចូលក្រោមបែនរថយន្តត្រូវបែនធ្លាក់ សង្កត់ស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ នៅចំណុចភូមិក្បាលដំរី ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅចំណុចកន្លែងបូមខ្សាច់របស់ឈ្មោះសឿយ ឈុនណៃ។

សមត្ថកិច្ចស្រុកក្រឡាញ់បានរាយការណ៍ថាជនរងគ្រោះ មានឈ្មោះ សម្បត្តិ ចន្ថា អាយុ២២ឆ្នាំ រស់នៅភូមិឃុំ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា មូលហេតុ ដោយសារ ជនរងគ្រោះ ចូលក្រោមបែនរថយន្តដឹកខ្សាច់មួយគ្រឿង ហ៊ីយ៉ាន់ដាយ ពណ៌ត្រេអី ពាក់ស្លាកលេខ ភ្នំពេញ3A.3462 ដើម្បីចងខ្សែ ដូយបែន តែត្រូវបែនធ្លាក់សង្កត់ បណ្ដាលឲ្យស្លាប់។
រថយន្តខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះសឿយ ឈុនណៃ ភេទប្រុស អាយុ រស់នៅភូមិក្រឡាញ់ ឃុំស្រឡាញ់ ស្រុកក្រឡាញ់ខេត្តសៀមរាប។

មុនពេលកើតហេតុ កម្មករ នៅទីនោះដូចគ្នា បានប្រាប់ជនរងគ្រោះ មិនឲ្យចូលទៅចងបែនទេ តែឃ្មោះមិនព្រមស្ដាប់ទើបបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់
មនុស្សម្នាក់ បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០ នៅលេីផ្លូវជាតិលេខ៦ ស្ថិតនៅភូមិថ្នល់កែង  ឃុំស្ពានត្នោត  ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងបានរាយការណ៍ថាករណីនេះគឺ រវាងរថយន្តម៉ាក Mazda ពណ៌ត្រេអុី  ពាក់
ស្លាកលេខ ខេមរភូមិន្ទ02- 2.9574(ទិសដៅពីលិចទៅកេីត ) និងរថយន្តម៉ាក Jeep ពណ៌ខៀវ  ពាក់ស្លាកលេខ   ភ្នំពេញ  2BE1738 (ទិសដៅពីកេីតទៅលិច )បញ្រ្ចាស
ទិសគ្នា) បណ្តាលអោយស្លាប់មនុស្សម្នាក់ និងរបួសមនុស្សចំនួន 03នាក់។

ជនរងគ្រោះ
1-ឈ្មោះ សំ ពាយ ភេទប្រុស អាយុ 44ឆ្នាំមានទីលំនៅ  បុរីប៉េងហួត  ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ ស្លាប់ )
2- ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ 38ឆ្នាំមានទីលំនៅ  បុរីប៉េងហួត  ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( អ្នករួមដំណេីរ របួសធ្ងន់ )
3- ឈ្មោះ យូរ រ៉ូ  ភេទប្រុស អាយុ 02ឆ្នាំ
( ជាកូនជនរងគ្រោះខាងលេីរបួសស្រាល)
4-ឈ្មោះ សួន សុកូឡា ភេទប្រុ អាយុ29
ឆ្នាំមានទីលំនៅ  ភូមិកងតាណឹងទី8  ឃុំកងតាណឹម ស្រុកកងមាស ខេត្តកំពង់ចាម ( អ្នកបេីកបររថយន្ត Jeep របួសស្រាល )។

ជនរងគ្រោះ ត្រូវបានគេបានបញ្ជូនទៅមន្ទីរពេទ្យស្រុកសូទ្រនិគម។ ចំណែកអ្នកបេីកបររថយន្តម៉ាកMazdaពណ៌ត្រេអុី គេចខ្លួនបាត់។ រថយន្តទាំង 02គ្រឿងយកមករក្សាទុកនៅអធិការនគរបាល ស្រុកជីក្រែងដើម្បី អនុវត្តតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖កម្លាំងសមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងអ្នកលេងរត់អស់ ចាប់បានតែវត្ថុតាង។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា៖ក្រោយពីបានទទួលព័ត៌មានពីបណ្ដាញសង្គម និងសាព័ត៌មាន នៅរសៀលថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ នេះលោកបានចាត់កម្លាំងនគរបាលស្រុកអន្លង់វែង ជាបន្ទាន់ ឲ្យសហការជាមួយ ប៉ុស្តិ៍នគរបាល រដ្ឋបាលថ្លាត ចុះធ្វើការបង្ក្រាបសង្វៀនជល់មាន់ចល័ត ១កន្លែង នៅចំណុចផ្ទះទុកចោលក្នុងចំការស្វាយ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងបង្រ្កាប និងដកហូតបានវត្ថុតាងរួមមាន៖ មាន់ចំនួន ០៧ក្បាល, ម៉ូតូចំនួន ០២គ្រឿង, ស៊ុមសម្រាប់ក្រូបមាន់ចំនួន ០៦, ខ្នាយផ្លែដែកចំនួន ០២គូ, តង់ធ្វើសង្វៀនជល់មាន់ចំនួន ០៤ផ្ទាំង, ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន ០១, ថ្នាំបាញ់ចំនួន០២កំប៉ុង, កន្ត្រកសម្រាប់ដាក់មាន់ចំនួន ០៧ និងស្គុតសម្រាប់រុំជើងមាន់មួយចំនួនទៀត។ ចំណែកអ្នកលេងបានរត់បាត់អស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖ល្បែងឆ្នោតស្របច្បាប់ កំពុងកើតមានយ៉ាងព្រោងព្រាត នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីសន្តិសុខសុវត្ថិភាព ជាពិសេស គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ពាក់ព័ន្ធទៅនឹងល្បែងឆ្នោត ស្របច្បាប់នេះ ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីបំភ្លឺ ក្រោយពីមានបណ្ដាញសារព័ត៌មានធ្វើការផ្សព្វផ្សាយ។

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់ស្នងការខេត្តដ៏មានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យមានកិត្តិយស សូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សារព័ត៌មានឈ្មោះ សារព័ត៌មានម្ចាស់ទន្លេមេគង្គ បានចុះផ្សាយនូវអត្ថបទព័ត៌មានពាក់ព័ន្ធនឹងឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដែលបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងភរិយាកំពុងពង្វក់ពង្វីប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យលេងល្បែងស៊ីសង (លក់ឆ្នោតវៀតណាម-ខ្មែរ) ដោយធានាទាំងផ្លូវច្បាប់ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ពាក់ព័ន្ធដល់ព័ត៌មានខាងលើ ស្នងការនគរបាលខេត្តឧត្តរមានជ័យបានចាត់មន្ត្រីជំនាញបើកការស្រាវជ្រាវ ទទួលលទ្ធផលដូចខាងក្រោម៖

១-លោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) មានឈ្មោះ ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងភរិយាឈ្មោះ លី លីង (LY LING) ឆ្នាំកំណើត ១៩៨១ ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ។

២-ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ក្នុងការផ្សព្វផ្សាយ ចែកចាយ លក់ឆ្នោតមហាលាភឡូតូ និងលាភសម្បត្តិ ព្រមទាំងទទួលបានការអនុញ្ញាតធ្វើអាជីវកម្មឆ្នោតបន្ថែមមួយចំនួនទៀតដូចជា ឆ្នោតសន្លឹក ឆ្នោតកោសសន្លឹក ឆ្នោតកោសឌីជីថល (កោសភ្លាមឈ្នះភ្លាម) ឆ្នោតឡូតូ ៥ខ្ទង់ ៦ខ្ទង់ និង៧ខ្ទង់ (រួមមានរង្វាន់លួងចិត្ត ៥ខ្ទង់ ៤ ខ្ទង់ ៣ខ្ទង់ និង២ខ្ទង់) ដោយចេញលទ្ធផល២ដងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ប្រចាំខេត្តឧត្តរមានជ័យ គឺបានទទួលអាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្មពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តត្រឹមត្រូវ។

៣-លោកឧត្តមសេនីយ៍ឯក ទូច សុភា បានបំភ្លឺថា រថយន្តពាក់ស្លាកលេខនគរបាល 2-7712 ជារថយន្តស្ថិតក្នុងបញ្ជីគ្រប់គ្រងយានយន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោកទទួលបានការអនុញ្ញាតប្រើប្រាស់រថយន្តនេះជាមធ្យោបាយធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃ និងម្តងម្កាលធ្លាប់បានប្រើប្រាស់ជូនក្រុមគ្រួសារធ្វើដំណើរកម្សាន្ត ប៉ុន្តែពុំធ្លាប់បានប្រើប្រាស់រថយន្តនេះជាមធ្យោបាយក្នុងប្រតិបត្តិការអាជីវកម្មរបស់ភរិយានោះទេ។

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។  ស្នងការដ្ឋាននគរបាលខេត្ត រីករាយស្វាគមន៍ចំពោះកិច្ចសហការរបស់លោក លោកស្រីជានិច្ច ក្នុងការអន្តរាគមន៍អនុវត្តជំនាញ នៅក្នុងដែនភូមិសាស្ត្រ សមត្ថកិច្ចរបស់ខ្លួន។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យបានលើកឡើងថា ចាប់តាំងពីមានល្បែងឆ្នោតខាងលើនោះមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់តែងតែមានអំពើចោរកម្មជាញឹកញាប់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ
នៅរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ នេះ បានដឹកនាំ លោកស្នងការរង ទទួលផែនព្រំដែនគោក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៧០២ ចុះត្រួតពិនិត្យ ច្រកអន្តរជាតិនិងច្រករបៀង អូស្មាច់ ដើម្បីទប់ស្កាត់ពលករចេញចូលតាមច្រករបៀងដោយខុសច្បាប់ និងត្រៀមដឹកពលករ ចេញចូលស្របច្បាប់ទៅធ្វើចត្ថាឡីស័ក រយៈពេល ១៤ ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid 19៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួនជាពាក់ព័ន្ធករណីលួចម៉ូតូនៅខេត្តសៀមរាប។ ក្នុងនោះ ដកហូតម៉ូតូល្មើសច្បាប់បានចំនួន៦គ្រឿងផងដែរ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ នឹងទី២០ខែធ្នូឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកចំនួន៣គឺសូទ្រនិគម,ស្រុកវ៉ារិននិងក្រុងសៀមរាប។

ការចុះបង្ក្រាបនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យ នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប បានសហការជាមួយ នគរបាលក្រុងសៀមរាប,ស្រុកសូទ្រនិគម,ស្រុកវ៉ារិន។

ជនសង្ស័យទី១ឈ្មោះ ទេព សាភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនិងគោយន្ត។

ទី២ឈ្មោះ ឈិត ស៊ីញ ភេទស្រីអាយុ៣៩ ឆ្នាំ  មុខរបរមេផ្ទះទាំង២នាក់ខាងលើរស់នៅភូមិដៃអាវ  ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។

ទី៣ឈ្មោះ វ៉ាន់ សឿម ហៅ វ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងធ្វើសោរ បច្ចុប្បន្នស្នាក់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប  ខេត្តសៀមរាប។ ទាំង០៣នាក់ ពាក់ព័ន្ធទទួលផលចោរកម្ម។

ទី៤ឈ្មោះ វឿន លន  ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប  ពាក់ព័ន្ធអំពើលួចម៉ូតូ។

ទី៥ឈ្មោះ ឆុន បារាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលភូមិជ្រាវ សង្កាងត់ជ្រាវ ក្រុងសៀមរាប។

ជនសង្ស័យទាំង៥នាក់ ត្រូវបាននគរបាល បញ្ជូនទៅសាលាដំបូង ចាត់ការបន្តតាមផ្លូវច្បាប់ នៅថ្ងៃទី២១ខែធ្នូ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page482 Page483 Page484 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×