Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តប៉ៃលិន៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តប៉ៃលិន ប្រារព្ធនៅសាលាខេត្តប៉ៃលិន។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិននាឱកាសនេះ បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុវត្ថិភាពការពារជំងឺកូវីដ១៩ រួមមានការរក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុល។

លោកជំទាវ បាន ស្រីមុំ អភិបាលថ្មីនៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញប្ដេជ្ញាចិត្តខិតខំបំរើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេសេសនឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនគ្រប់វិស័យ នៅក្នុងនឹងបរិបទថ្មីនៃការប្រឈមការរីករាលដាលជំងឺកូវីដ១៩នេះ ។

អញ្ជើញថ្លែងសុន្ទរកថា និងមតិណែនាំនាឱកាសនោះ សម្ដេច ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលខិតខំរួមគ្នាជំរុញការអភិវឌ្ឍខេត្តឲ្យសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មិនឱ្យមានការចម្លងជំងឺនេះក្នុងសហគមន៍ នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ។

សម្ដេចក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ផាន់ ចាន់ធុល ដែលបានខិតខំសម្របសម្រួលដឹកនាំអភិវឌ្ឍន៍ ខេត្តប៉ៃលិន ឱ្យសម្រេចបានសមិទ្ធផលនានាជាច្រើន និងបានចូលរួមដោះស្រាយ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន នាពេលកន្លងមក ។

ជាមួយគ្នានេះ សម្ដេចក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវ បាន ស្រីមុំ ដែលត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិននាពេលនេះ និងសង្ឃឹមជឿជាក់ថាលោកជំទាវអភិបាលខេត្តថ្មីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍខេត្តប៉ៃលិនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

សម្ដេចបានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ផ្តល់ការគាំទ្រដល់លោកជំទាវ បាន ស្រីមុំ ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តប៉ៃលិនឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចាំបាច់នៃការប្រមូលផ្ដុំកម្លាំងផ្ដោតលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, អំពីការផ្តល់សេវាសាធារណៈ និងការបន្តអនុវត្តវិធានការនានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់នានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្ដេចឧបនាយករដ្ឋមន្រ្តីបានរំលឹកជូនអង្គពិធីអំពីករណីឆ្លងជំងឺកូវីដ១៩ក្នុងកម្រិតសហគមន៍នៅខេត្តសាមុតសាខនប្រទេសថៃជាង៥០០ករណីក្នុងមួយថ្ងៃដែលជាករណីកើនឡើងដ៏គំហុក និងកំពុងបន្តឆ្លងក្នុងសហគមន៍នៅទីក្រុងបាងកក និងបានមានប្រសាសន៍ថាខេត្តប៉ៃលិនដែលជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ខ្ពស់តាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

មុននឹងបញ្ចប់សម្ដេចបានមានប្រសាសន៍បន្ថែមអំពីការពង្រឹងរបៀបរបបការងារដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដោយសម្ដេចបានណែនាំឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនការប្រាស្រ័យទាក់ទង ពង្រឹងរបៀបរបបធ្វើការងារ និងរួមសហការគ្នាក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្ត បន្តពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងខិតខំបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្រ្តី នៅតាមអង្គភាពនីមួយៗ និងបែងចែកប្រគល់ភារកិច្ចដល់មន្រ្តីរាជការគ្រប់ៗរូបឱ្យស្របតាមសមត្ថភាព មុខជំនាញ និងស្របតាមតួនាទី ភារកិច្ចនៃអង្គភាពដែលមន្រ្តីទាំងនោះកំពុងបំពេញការងារ សំដៅរួមគ្នា លើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចនៃអង្គភាពនីមួយៗ ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តបាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការ ជាមួយការិយាល័យជំនាញ នឹង អធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានចុះ បង្ក្រាបល្បែងស៊ីសង ចំនួន ០២ ទីតាំង ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបាត់ដំបង បានអោយដឹងថា ប្រតិបត្តិការ នេះ ធ្វើឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ នៅចំណុចទីតាំង ទី ១ ស្ថិតក្នុងភូមិអូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង។ ភ្នាល់កីឡាប្រដាល់។

ទីតាំង ទី ២ នៅ ចំណុច ភូមិ ចំការសំរោង ២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង លេងល្បែងស៊ីសង ចាក់ភ្នាល់អាប៉ោង។

បើតាមប្រភពបានអះអាងថាករណីនេះ
សមត្ថកិច្ច បានឃាត់ខ្លួន អ្នកពាក់ព័ន្ធប្រព្រឹត្តលេងល្បែងស៊ីសង ចំនួន០៦ នាក់ រួមនឹងវត្ថុតាង មាន៖
១/កម្រាល កៅស៊ូ សម្រាប់ ចាក់ អាប៉ោង ០១
២/គម្រប ផ្តិល សម្រាប់ គ្រប អាប៉ោង ០១
៣/ចាន សម្រាប់បាញ់ អាប៉ោង ០១
៤/គ្រាប់ មេ អាប៉ោង ០១
៥/ចាន ជ័រ ដាក់ ដីខ្សាច់ សម្រាប់ ទ្រ ចាន អាប៉ោង ០១ ។

ជនសង្ស័យ ទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបាន សមត្ថកិច្ច បញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីធ្វេីការសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕SRP ដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែធ្នូ​​​​​ ឆ្នាំ២០២០ នេះ បានអញ្ជើញចូលរួមរៀបចំពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ និងរបង នៅអធិការដ្ឋាននគរបាលក្រុងសំរោង ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកអធិការ លោកអធិការរង នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីទាំងអស់នៃអធិការរដ្ឋាន យ៉ាងច្រើនកុះករ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖រថយន្តចំនួន២គ្រឿងបានបុកគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍បានកើតឡើង នៅចំណុច
មុខស្រះស្រង់ នាល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុង ភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប។ រវាងរថយន្ត កាំម៉ារីហើម និងហាយឡែនឌឺ។

ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចណ៍នេះ មិនមាន មនុស្ស រងរបួសឬស្លាប់នោះទេ។

ករណីនេះ សមត្ថកិច្ច ថាការសម្របសម្រួលគ្នា មិនទាន់ត្រូវគ្នា មិនទាន់ដឹងខាងណាខុសត្រូវទេ រង់ចាំការវាស់វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២០

ខេត្តសៀមរាប៖អគ្គិភ័យ បានឆាបឆេះកុដិវត្តតាហង្ស
រង្សីសរារាម ទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅល្ងាចនៅថ្ងៃទី២០ ខែធ្នូ ម្សិលមិញ ស្ថិតនៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួក បានរាយការណ៍ថា
កុដិ ដែលរងការឆេះ មានទំហំបណ្តោយ២១ម៉ែត្រ
ទទឹង៧/៥០ម៉ែត្រ សង់ពីថ្ម
ក្រោមឈើលើប្រក់ស័ង្កសី
កំពស់៣ម៉ែត្រ។ ករណីនេះខូចខាត ស្បង់១៣ឈុត
-សៀវភៅធម៌សរុប៧ក្បាលគិតជាតំលៃ២០០០០០រៀល
នឹងសម្ភារប្រើប្រាស់មួយចំនួនផ្សេងទៀត។

សមត្ថកិច្ចបន្តថាមូលហេតុ តាមការសន្និដ្ឋាន
របស់លោកចៅអធិការវត្ត អាច
មកពីទុសេខ្សែភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិចបានចេញសារពិសេស
ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩។  សារសំឡេង របស់សម្ដេច ហ៊ុន សែន៖

https://www.srpostnews.com/wp-content/uploads/2020/12/Voice-PM-20-12-20.mp3

សារសំឡេងសំខាន់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នេះ ផ្ញើជូនបងប្អូនជនរួមជាតិ អំពីស្ថានភាព និង ការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសថៃ

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ភ្នំពេញ៖នៅប៉ុន្មាននាទីមុននេះ រូបថតជាច្រើនសន្លឹក របស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានបង្ហោះចែកចាយតាមបណ្ដាញសង្គម។

បើយោងតាមទំព័រ page facebook មួយ បានបង្ហោះរូបភាពនិងសរសេរសំណេរយ៉ាងដូច្នេះថា
មាតាមនុស្សធម៌៖ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនភ្លេចទេអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋក្នុងស្រុកកំណើត នៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងរម្លឹកអនុស្សាវរីយ៍ដ៏សែនឈឺចាប់ នៃរបបកាប់សម្លាប់ដ៏ឃោឃៅ ៣ឆ្នាំ ០៨ខែ ២០ថ្ងៃ និងស្រក់ទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះក៏នាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជននៅទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារសម្តេចផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ភ្នំពេញ៖សារពិសេស​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ នឹងផ្សាយចេញនៅពេលបន្តិចទៀតនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖ប្រជាពលរដ្ឋ បានលើកឡើងថា ល្បែងស៊ីសង ប្រភេទឆ្នោត បានកំពុងកើតមានយ៉ាងអនាធិបតេយ្យ នៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ មិនមានសមត្ថកិច្ចអាជ្ញាធរណាហ៊ានបង្រ្កាបឡើយ។

ប្រជាពលរដ្ឋបន្តថា នៅក្នុងទឹកដីស្រុកអន្លង់វែង មានល្បែងឆ្នោតវៀតណាម និងឆ្នោតក្រុមហ៊ុនស្របច្បាប់ កំពុងរីកដូចផ្សិត ប្រជែងគ្នា យ៉ាងគគ្រឹកគគ្រេង។

យោងតាមសេចក្តីរាយការណ៍មកថា មានស្ត្រីម្នាក់ជិះរថយន្ត ចុះផ្សព្វផ្សាយ ប្រមូលអតិថិជន លក់ឆ្នោតខ្មែរ ប៉ុន្តែ ពួកគេបាន បង្កប់ឆ្នោតវៀតណាមខុសច្បាប់។ ករណីនេះពលរដ្ឋសង្ស័យថាប្រសិនបើគ្មានការឃុបឃិតជាមួយអាជ្ញាធរសមត្ថកិច្ចទេ ស្ត្រីរូបនេះ មិនអាចធ្វើអ្វីតាមអំពើចិត្តបានឡើយ។

ជុំវិញព័ត៌មាននេះ ស្ត្រីរូបនោះ បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីពិត ជាបានពឹង ស្វាមី ឲ្យជូនទៅខេត្តឧត្តរមានជ័យ ធ្វើដំណើរជិះរថយន្តស្លាកលេខនគរបាលមែន។ ដោយឡែកក្រុមការងារជិះរថយន្តតូរីស១គ្រឿងផ្សេងទៀត បានចុះទំនាក់ទំនងនិងផ្សព្វផ្សាយលក់ឆ្នោតខ្មែរ និង ឆ្នោត មហាលាភឡូតូ ដែលជាឆ្នោតមានក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ
ស្របតាមច្បាប់រដ្ឋ។

ស្ត្រីរូបនោះបន្ថែមថា ក្នុងពេលចុះផ្សព្វផ្សាយនោះ ក៏បានប្រទះឃើញ ការលក់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើនទីតាំង ដែលមានមេធំម្នាក់ជាអ្នកកាង ឈ្មោះ មេខ្លា ដែលគេស្គាល់ថាជាអ្នកមានប្រាក់និងឥទ្ធិពល គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប កូនកញ្ច្រែងរបស់គាត់ឡើយ និងតែងគំរាមឲ្យសមត្ថកិច្ច ចុះចាប់ បើមិនកត់ឆ្នោតនិងបញ្ជូនឲ្យក្រុមខ្លារបស់គេ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ សង្ឃឹមថា
លោកឧត្តមសេនីយ៍ហួត សុធី ស្នងការខេត្ត នឹងចុះបង្ក្រាបនូវល្បែងស៊ីសង ខាងលើជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តបាត់ដំបង៖នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន៣នាក់។

ការឃាត់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិ អណ្តូងព្រីង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ នេះថា ជនសង្ស័យ១ឈ្មោះ លី ស៊ាវឃិញ ភេទប្រុស អាយុ​ ១៨ឆ្នាំ មានទីលំនៅ ភូមិ វត្តរកា សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២ឈ្មោះ រុន រតន: ហៅ ណាក់ ឬ អិនឌី ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅ ភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣ឈ្មោះ រុន រតនា ហៅ ម៉ន មានទីលំនៅភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូតបានរួមមាន៖
១/ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន០៤ ថង់ សង្ស័យមានសារធាតុញៀន
២/ទូរស័ព្ទដៃចំនួន២ គ្រឿង
៣/កាបូបសំរាប់ដាក់លុយពណ៌ខ្មៅ០១
៤/សម្ភារប្រើប្រាស់ និងច្រករំលែកថ្នាំញៀនលក់ ១ចំនួនទៀត។

បច្ចុប្បន្ន ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តកំពង់ចាម​៖បុរស​ម្នាក់​ បេីករ៉ឺម៉កម៉ូតូ ដឹកទឹកសុទ្ធ ធ្លាក់ប្រឡាយលូដោយខ្លួនឯង បណ្តាល​ឲ្យរង​របួស​សន្លប់​ធំ​​ ត្រូវ​បាន​ ប្រជាពលរដ្ឋ ជួយសង្រ្គោះ និង​តេទូរស័ព្ទហៅរថយន្តមណ្ឌលសុខភាព ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ តែចំរថយន្តខូច។

ហេតុការណ៍នេះ បានកេីតមានឡើង នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​លេី​ផ្លូវកៅស៊ូលេខ៦០ ស្ថិត​ក្នុង​អូរ​កំបោរ​ ឃុំ​បារាយណ៍​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​។

ប្រភពបានឲ្យដឹងថា បុរសរូបនេះ ត្រូវបានប្រជាពលរដ្ឋ​ បាន​ជួយ​សង្គ្រោះ​ជា​បឋម​ ព្រមទាំង​​​តេ​ទូរស័ព្ទ​ហៅ​រថយន្ត​មណ្ឌលសុខភាពឃុំ​ថ្មពូន​ តែ​រថយន្ត​ខូច​ ហើយ​ត្រូវបាន​ហៅ​បន្ត​ទៅ​រថយន្ត​មណ្ឌលសុខភាព​ ឃុំក្រូច ដែល​មាន​ចំងាយ​ប្រមាណ​ជា​៧​គីឡូ​ម៉ែត្រ​​ តាំងពី​ម៉ោង​១០​និង​១៥នាទី​ រហូត​ដល់​ម៉ោង​១១និង​៥នាទី​ ទើប​រថយន្ត​សង្គ្រោះ​មក​ដល់​ ដេីម្បី​ដឹក​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ ខណៈ​អាការៈ​ធ្ងន់ធ្ងរ​ទៅ​ៗ​។

ដោយឡែក​សមត្ថកិច្ច​នគរបាល​ ក្នុងមូលដ្ឋាន មិន​បាន​ឃេីញ​វត្តមាន​ មកកន្លែងកើតហេតុនោះទេ។ ​

លោក​ ​កែវ​ ស៊ាង​ហ៊ាន់​ អធិការ​នគរបាល​ ស្រុកព្រៃឈរ បាន​ឲ្យដឹងថា​ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ប្រហែល​ជា​គ្មាន​អ្នក​រាយការណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទេីប​មាន​បញ្ហា​យឺតយ៉ាវ​បែប​នេះ​។ ទោះជា​យ៉ាងណា​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ និង​ប្រមូល​សម្ភារទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ នៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ស្ត្រីម្នាក់បានចតម៉ូតូ ចូលទៅក្នុងផ្សារ ដើម្បីទិញត្រី ត្រូវចោរកាច់កយកម៉ូតូ ទៅបាត់។

ហេតការណ៍បានកើតឡើង នៅព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីស្ថិតនៅត្រង់ចំណុច ផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ស្ត្រីឈ្មោះគង់ វល័ក្ខ ភេទស្រីអាយុ២៦ឆ្នាំមុខរបរជាងអ៊ុតសក់រស់នៅម្តុំស្រែ១០០ភូមិដាស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានប្រាប់អ្នកយកព័ត៌មាន ថា គាត់ជាម្ចាស់ម៉ូតូ ដែលចោរកាច់ក យកទៅបាត់។ ម៉ូតូម៉ាកហុងដាគ្លីកពណ៌សពាក់ស្លាកលេខ បាត់ដំបង 1AE7744។

ស្ត្រីរូបនេះបន្តទៀតថា មុនដំបូងគាត់បានជិះម៉ូតូចេញពីផ្ទះ ដើម្បីមកផ្សារទិញត្រីត្រង់ចំណុចនៅផ្សារបឹងឈូក ក៏បានឈប់នៅក្បែរ ផ្សារចាក់សោរកចោល មិនបានយកផ្ញើរចំណតផាសុីម៉ូតូនោះទេ ដោយគិតថាចូលតែប្រហែលជា១០នាទី លុះពេលចេញពីផ្សារមកវិញ ក៏មិនឃើញម៉ូតូតែម្តង។

គួរបញ្ជាក់ថា ក្រោយកើតហេតុ រួចនៅព្រឹកថ្ងៃដដែល ស្ត្រីជាម្ចាស់ម៉ូតូ ក៏បាន ទៅដាក់ពាកបណ្តឹង នៅប៉ុស្តិ៍ប៉ូលិស ដើម្បីឲ្យជួយ អន្តរាគមន៏នឹងស្វែងរកម៉ូតូរបស់ខ្លួនមកវិញផងដែរ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page483 Page484 Page485 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×