ខេត្តសៀមរាប៖ប៉ូលិសស្រុកស្វាយលើ បានឃាត់ខ្លួន កម្មករសំណង់ម្នាក់ ទៅតាមបណ្តឹង
របស់គ្រួសារជនរងគ្រោះ ករណីចាប់រំលោភក្មេងស្រី បានសម្រេច។
ការឃាត់ខ្លួន ធ្វើឡើងនៅរសៀល ថ្ងៃទី២៣ ខែធ្នូ ម្សិលមិញ ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនសង្ស័យ មាន ឈ្មោះមួក ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់និងបទល្មើសរំលោភសេពសន្ថវៈ។
លោកអធិការបន្តថា នៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ រ ស.ត អាយុ១០ឆ្នាំ រស់នៅ ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះបានទៅដាំបង្គោលរបង និងដាក់លួសបន្លា នៅចំណុចដីចំការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅឃុំកន្ទួតស្រុកស្វាយលើ ខេត្តសៀមរាប ជាមួយឪពុកបង្កើតនិងពូ ព្រមទាំងជនសង្ស័យ។ ពេលទៅដល់ចំណុចដីចំការ ឪពុកជនរងគ្រោះ បានដាំបង្គោលរបង នៅចំងាយពី ជនរងគ្រោះប្រហែល២០០ម៉ែត្រ។
ចំណែកជនសង្ស័យនិងជនរងគ្រោះ បានវាយបន្លាលួស ជាមួយគ្នាដោយជនរងគ្រោះ ជាអ្នកទាញបន្លាលួសជនសង្ស័យ ជាអ្នកដំបន្លាលួសភ្ជាប់និងបង្គោលរបង។
នៅពេលជនរងគ្រោះ ហត់អស់កម្លាំង ក៏បានទៅសំរាកនៅព្រៃល្បះក្នុងចំការ។ ជនសង្ស័យ ក៏ដើរតាមពីក្រោយ សំដៅទៅរក ហើយបានធ្វើសកម្មភាព ចាប់ផ្តូល ទៅនិងដីរួច សង្កត់ សំរាតខោ ត្រឹមក្បាលជង្គង រួច រំលោភតែម្ដង
ធ្វើឲ្យជនរងគ្រោះ ឈឺចុកចាប់ ក៏ខំរើបំរាស់
និងស្រែកយំ ស្របពេលនោះ ឪពុក មកទាន់ជនសង្ស័យ ក៏ឈប់សកម្មភាព ហើយគេចខ្លួននៅក្នុងដីចំការ។
ជនសង្ស័យ សារភាពថា ពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន។បច្ចុប្បន្ន កសាងសំណុំរឿង ដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕SRP