តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់

តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
0

តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់

ខេត្តកំពង់ចាម៖ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា
បានទទួលព័ត៌មានអំពីការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈផេកហ្វេសប៊ុកឈ្មោះ San Buntheoun ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៨:៤០នាទី នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម រវាងរថយន្ដ និងម៉ូតូ ព្រមទាំងម្ចាស់ផ្ទះ ចំនួន០២នាក់។ ករណីនេះបណ្ដាលឱ្យស្លាប់ម្ចាស់ផ្ទះ ១នាក់ និងរបួសធ្ងន់អ្នកបើកបរម៉ូតូ ១នាក់។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី និងបានបញ្ចូនសំណុំរឿង និងអ្នកបើកបររថយន្ដទៅ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្ន អ្នកបើកបររថយន្ត ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រម ម៉ៅ វិទូ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦៕SRP