Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តបាត់ដំបង៖លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានចាត់តាំង ឲ្យ លោកអនុសេនីយ៍ឯក ហុង គឹមលាង ក្រុមការងារ នាំយកថវិកា ចូលបុណ្យសព ដែលគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចំនួន៨នាក់។ ក្នុងនោះមួយសព ទទួលបានថវិកា ១០ម៉ឺនរៀល ចំនួន ៨សព។ ចំពោះសពដែលក្រីក្រគ្មានថវិកា ទិញមឈូស សម្រាប់ដាក់ លោកណុប ដារ៉ា បានឧបត្ថម្ភ មឈូស ចំនួន៧ បន្ថែមទៀត។

សូមបញ្ជាក់ថា នៅពីយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១និង២០ នៅចំណុចភូមិពពាល ខែឃុំអូរតាគី ស្រុកថ្មគោល មានគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាង រថយន្តតូចនិងរថយន្តដឹកទឹកកក បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៨នាក់ នឹងរបួស ៣នាក់ ហើយសពទាំង ៨នាក់ ត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុង វត្តអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នឹងធ្វើពិធីបូជានៅក្នុងរាត្រីនេះផងដែរ។

ក្នុងនាមជាក្រុមគ្រួសារសព៨នាក់ បានលើកម្រាមដៃដប់ សូមថ្លែងអំណអគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកណុបដារ៉ា អភិបាលរងខេត្តបាត់ដំបង ដែលតែងតែមានចិត្តសប្បុរសធម៌ ជួយទៅដល់ប្រជាពលរដ្ឋ ដែលរងទុក្ខលំបាកជានិច្ច។ ទោះបីលោកមិនបានចុះមកផ្ទាល់ក្តី ក៏បានចាត់ឲ្យក្រុមការងារទៅចូលរួមយ៉ាងសកម្មបំផុតផងដែរ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តព្រៃវែង៖ជុំវិញរថយន្តដឹកដី ដោយគ្មានសណ្តាប់ធ្នាប់ របស់ឈ្មោះ «ឃាង» នៅភូមិ ស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង អាជ្ញាធរបានព្រមានចាត់វិធានការ តាមផ្លូវច្បាប់ បើនៅតែ មិនគោរព តាមការណែនាំ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា បើទោះបីអាជ្ញាធរស្រុក ធ្លាប់ហៅមកប្រជុំណែនាំយ៉ាងណាក៏ដោយ ក្រុមរថយន្តដឹកដី ទាំងនេះនៅតែផ្គើន ដឹកដោយគ្មានសណ្តាប់ធ្នាប់ ដដែល ហាក់បីដូចជា មិនញញើតនឹងគោរពតាមការណែនាំរបស់អាជ្ញាធរនោះទេ។

ប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមរថយន្តដឹកដីទាំងនេះ តែងតែដឹកជញ្ជូន.យ៉ាងអាណាធិបតេយ្យ ដោយគ្មានគ្រប និងដាក់សន្ទះ អោយបានត្រឹមត្រូវឡើយ ពោលធ្វើអោយធ្លាក់ដីរាយប៉ាយពេញផ្លូវតែម្ដង។ ចំណែករថយន្តវិញភាគច្រើន ជារថយន្តកែឆ្នៃ ជាហេតុ ធ្វើអោយពួកគាត់មានការព្រួយ បារម្ភ រាល់ការធ្វើដំណើរ
ផងដែរ។

ជុំវិញការលើកឡើងរបស់ពលរដ្ឋ លោក នេត នឿន មេឃុំរកា បានបញ្ជាក់ថា៖ តាមពិតក្រុមរថយន្តដឹកដីទាំងនេះ ខាងអាជ្ញាធរឃុំ ស្រុក ធ្លាប់បានហៅ ម្ចាស់រថយន្ត មកប្រជុំណែនាំជាច្រើនដងមកហើយ កាលពីពេលថ្មីៗនេះ។តែក្រុមរថយន្តដឹកដីទាំងនេះ នៅតែមិនស្តាប់។ បើនៅតែមិនស្តាប់ទេ ខាងអាជ្ញាធរនឹងមានវិធានការទៅលើក្រុមនេះហើយ។

ដោយឡែក លោក ហុង ដានី ប្រធានការិយាល័យសារធារណការស្រុក បានបញ្ជាក់ ថា៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ខាងអាជ្ញាធរស្រុក បានហៅក្រុមរថយន្តដឹកដីទាំងនេះ មកប្រជុំធ្វើការណែនាំរួចហើយ តែពួកគេនៅតែមិនស្តាប់។ បើនៅតែរបៀបនេះទៀត លោកនឹងសុំគោលការណ៍ពីខាងលោកអភិបាលស្រុក ដើម្បីធ្វើការផាកពិន័យ តាមផ្លូវច្បាប់ហើយ។

ទោះជាយ៉ាងណា លោក ហ៊ី ធួក អភិបាលស្រុកពារាំង មិនទាន់ឆ្លើយតប នៅឡើយទេចំពោះបញ្ហានេះ។ ករណីរថយន្ត ដឹកដី នេះ ប្រជាពលរដ្ឋ កំពុងរងចាំមើល ចំណាត់ការរបស់ អាជ្ញាធរ នឹងសង្ឃឹមថាវិធានការជាក់ជាមិនខាន៕SRPសូ សុខា

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖នៅខណ:ពេលម៉ោងជិត៥ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងនគរបាល ចម្រុះខេត្តសៀមរាប បានកំពុងបង្រ្កាប នូវទីតាំងអត់ច្បាប់ របស់ «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងនិងលក់ផលិតផលសម្រស់ធម្មជាតិ។

ទីតាំងកំពុងត្រួតពិនិត្យនេះ ស្ថិតនៅផ្លូវលោកតាណឺយ ក្រុងសៀមរាបខេត្តសៀមរាប។

បើតាមសមត្ថកិច្ច នៅកន្លែងត្រួតពិនិត្យ បានឲ្យដឹងព័ត៌មានបឋមថា៖ ករណីទី១ ការបើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត។ សម្លេងមន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប៖

https://www.srpostnews.com/wp-content/uploads/2020/12/audio_2020-12-25_17-33-28.ogg

ទោះយ៉ាងណា ម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរបន្ថែមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖អ្នកភូមិនៅស្រុកអង្គរធំ នៅតែបន្តបិទផ្លូវ មិនឲ្យរថយន្តធុនធំ របស់ក្រុមហ៊ុន កាយថ្ម ធ្វើចរាចណ៍ ដោយហេតុថាបានបង្កឲ្យហុយដីខ្លាំងពេក។ ករណីនេះ ពលរដ្ឋ បានលើកឡើងថា អាជ្ញាធរស្រុកហាក់មានភាពកំសោយ ជាមួយក្រុមហ៊ុន។

ហេតុការណ៍បន្តបិទផ្លូវនេះ នៅវេលាម៉ោង៧និង០០នាទី  ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខវត្តព្រៃព្រះមាន ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រភពពីពលរដ្ឋថា ការនាំគ្នាបិតផ្លូវមួយខ្សែ នេះ ដោយកន្លងមកឡានធំធ្លាប់ដឹកថ្មពីឃុំគោកដូង ស្រុកអង្គរជុំ យកទៅ ក្រុងសៀមរាប​ ហើយ​បានធ្លាប់ធ្វើកិច្ចសន្យា មួយដងរួចមកហើយ ​ឆ្លងកាត់ ស្រុកអង្គរធំ ដែលឆ្លងកាត់៣ឃុំក្នុងនោះមានឃុំជប់តាត្រាវ ឃុំពាក់ស្នែង និងឃុំលាងដៃ មានចម្ងាយ ដែលប៉ះពាល់ជាង២០គីឡូម៉ែត្រ។ ដោយការដឹកជញ្ជូន ថ្ម មិនមានការស្រោយទឹកនោះទេ។

ពលរដ្ឋបានបញ្ជាក់ថា មូលហេតុ ដែលប្រជាពលរដ្ឋ បិតផ្លូវគឺដីហុយ និងផ្លូវខូច ព្រមទាំងបើកលឿនពេក។ ដោយពួកគាត់បានសំណូមពរ សុំអោយក្រុមហ៊ុន បាញ់ទឹក និងជួសជុលនិងបន្ថយល្បឿន ផងដែរ។

សូមបញ្ជាក់អាជ្ញាធរស្រុកអង្គរធំ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក សំ សៅ អភិបាលរងស្រុក តំណាង លោក ឡុង រដ្ឋារក្ស     អភិបាលស្រុកអង្គរធំ  លោកនាយករដ្ឋបាល និងសហការី កងកម្លាំង មេឃុំពាក់ស្នែង បានចុះជួប ពលរដ្ឋ ក្នុងឃុំពាក់ស្នែង  ក្នុងការសម្រុះសម្រួល ករណី ពួកគាត់បានបិទផ្លូវ មិនអោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកថ្ម ឆ្លងកាត់លើបណ្តោយផ្លូវ 2SR2 ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ដោយលើកឡើងសំណូមពរ៣៖

១.សូមអោយក្រុមហ៊ុនស្រោចទឹក តាមបណ្តោយផ្លូវ

២.សូមបើកបរដោយបន្ថយល្បឿន

៣.សូមមានការជួសជុលផ្លូវឡើងវិញ។

ការសម្របសម្រួល គឺលោក សួន សុភាព តំណាងក្រុមហ៊ុន  ជានចុងវ៉ាង សន្យា

១.ជួសជុលផ្លូវឡើងវិញ

២.ស្រោចទឹកយ៉ាងតិច៣ដងក្នុង១ថ្ងៃ នឹងចាប់ផ្តើមអនុវត្ត ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០

៣.ពេលបើកបរបន្ថយល្បឿន។

ក្រោយការសម្រុះសម្រួល ត្រូវ បានបញ្ជប់ ប្រជាពលរដ្ឋ បានបើកផ្លូវអោយមានរថយន្ត ចរាចរណ៍ឡើងវិញ។

បើតាមពលរដ្ឋ បានបញ្ជាក់ថាកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានការបិទ ហើយសំណូមពរដួចខាងលើ តំណាងក្រុមហ៊ុន ជនជាតិកូរ៉េ ឈ្មោះក្រុមហ៊ុន ជាន ចុងវ៉ាងចៅ និងលោកអភិបាលរងស្រុកអង្គរធំ និងប្រជាពលរដ្ឋ ជិទ១០០គ្រួសារ បានព្រមព្រៀងគ្នា ដោយក្រុមហ៊ុន បានសន្យា ធ្វើតាមសំណើរ របស់ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែមិនមានប្រសិទ្ធភាព​នោះទេ ព្រោះរថយន្តក្រុមហ៊ុន នៅតែបន្តដឹកថ្ម ហុយដី ទ្រលោម នឹងបើកបរលឿនៗដដែល។

ការបិទផ្លូវនេះ មិនមែន ជាលើកទី១នោះទេ កន្លងទៅពលរដ្ឋ ក៏បាននាំគ្នាបិទផងដែរ ដោយសារការទ្រាំលែងបាន ព្រោះដីហុយខ្លាំងពេក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តកំពង់ចាម៖សភាពាណិជ្ជកម្ម មណ្ឌល​ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ដឹកនាំ​ដោយ​លោក​ ឧកញ៉ា​ ហួត​ ឈឿន​ នាព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០នេះ​ បាន​នាំយកនូវ​ថវិកា​ ចំនួន​២០០០អាមេរិក​​ តាម​រយៈ​​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួម​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ការ​ទិញវ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ សម្រាប់​ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាដោយឥតគិតថ្លៃ ។

លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងនូវ​អំណរគុណ​ចំពោះ​កាយវិការ​ សប្បុរសធម៌​​ របស់​សមាជិក​សភាពាណិជ្ជកម្ម​ មណ្ឌល​ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ដែល​បាន​ឯកភាព​គ្នា​ ក្នុង​ការ​ឧបត្តម្ភ​ជា​ថវិកា​ ​ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​អាជ្ញាធរ​ខេត្ត​ ដេីម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-​១៩​ ដ៏​កាច​សាហាវ​នោះ។

គួរ​រំលឹក​ផង​ដែរ​ថា​ ក្នុង​អំឡុង​ខែ​មេសា​ ឆ្នាំ​២០២០​នេះដែរ​​ ​ខណៈ​ដែល​ជំងឺ​កូវីដ​-១៩​ បាន​បង្ក​ឲ្យ​មាន​ក្តីកង្វល់​ពី​គ្រប់​មជ្ឈដ្ឋាន​ផងនោះ សភាពាណិជ្ជកម្ម​ មណ្ឌល​ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ដឹកនាំ​ដោយ​លោក​ ឧកញ៉ា​ ហួត​ ឈឿន​ ក៏​ធ្លាប់​បាន​នាំយក​នូវ​អំណោយ​ជាអង្ករ​ ចំនួន​៤តោន​ និង​ទឹក​ស៊ីអ៊ីវ​ ​១៦០យួរ​ ផ្តល់​ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ សម្រាប់​ចាត់ចែង​ក្នុង​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា​(កូវីដ​១៩)​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យេីងផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖មនុស្សប្រុសស្រីចំនួន ៧នាក់
ត្រូវបានកម្លាំងប៉ូលិស ខេត្តសៀមរាប ចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

លោកឧត្តមសេនីយ៍ត្រីអ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា
នៅថ្ងៃពុធ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៨និង៤០នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រី បានចុះបង្ក្រាបបទរក្សាទុក ជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច លើដងផ្លូវស្ថិតនៅភូមិព្រះដាក់ ឃុំ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ខា សំអាត ហៅ លីន ភេទ ស្រី ឆ្នាំកំណើត ២០០២
មុខរបរលក់ដូរ មានទីលំនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប។(រក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀននៅក្នុងខ្លួន)

ដកហូតម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក០១ កញ្ចប់ស្មើនឹងទម្ងន់០.៨ក្រាម(ទាំងសំបក)។
ទូរស័ព្ទដៃចំនួន០១គ្រឿង។

នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង ១០នាទី និងវេលាម៉ោង១៣ និង២០នាទី កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានបន្តយកបក្ខពួកចំនួន០៣នាក់ ពីបទរក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុ ញៀននៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងលំនៅដ្ឋានស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

២-ឈ្មោះ ឡាយ ដាវីន ភេទ ស្រី ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។(រក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

៣-ឈ្មោះ ធី រដ្ឋា ហៅ ទ័រ ភេទ ប្រុស ឆ្នាំកំណើត ២០០៣ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។( ជួញដូរ ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

៤-ឈ្មោះ ស៊ុយ សុឡាយ ភេទ ប្រុស ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន មានទីលំនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។( ជួញដូរ ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន)

ដកហូតម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ០៣ កញ្ចប់ស្មើនឹងទម្ងន់១ក្រាម(ទាំងសំបក)។
ទូរស័ព្ទ០២គ្រឿង។ សម្ភារវេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នៅថ្ងៃពុធ ទី២៣ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២និង០០នាទី កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការ ជាមួយកំលាំងការិយាល័យចរាចរណ៍ ផ្លូវគោកបានដាក់គោលដៅត្រួតពិនិត្យនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចលើដងផ្លូវស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឃាត់ជនសង្ស័យ ចំនួន០២នាក់ ពីបទរក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១-ឈ្មោះ រ៉ា ឈិត ភេទប្រុស ឆ្នាំកំណើត ២០០១ មុខរបរគ្មាន មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
(រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ ញៀននៅក្នុងខ្លួន)

២-ឈ្មោះ នី សុជុនណា ភេទប្រុស ឆ្នាំកំណើត ២០០២ មុខរបរ បុគ្គលិកហាង មានទីលំនៅភូមិ
វាល សង្កាត់គោកចក ក្រុងសៀមរាប។
(រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ ញៀននៅក្នុងខ្លួន)

ដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក០១ កញ្ចប់ស្មើនឹងទម្ងន់០,១ក្រាម(ទាំងសំបក)។
ទូរស័ព្ទ០១គ្រឿង។

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង ០០នាទី កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានបន្តយកបក្ខពួកម្នាក់
ពីបទរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុ ញៀននៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

៣-ឈ្មោះ សុខ សម្បត្តិ ភេទ ស្រី ឆ្នាំកំណើត ១៩៦០ មុខរបរ គ្មានមានទីលំនៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប។(រក្សាទុក ជួញដូរ) (គ្មានសារធាតុ ញៀននៅក្នុងខ្លួន)

ដកហូត ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ២៩ កញ្ចប់ស្មើនឹងទម្ងន់៧ក្រាម(ទាំងសំបក)។ ទូរស័ព្ទដៃ០១គ្រឿង។
ជនសង្ស័យ ទាំង៧នាក់រួមទាំងវត្ថុតាង ត្រូវបានការិយាល័យ ជំនាញបញ្ចូនទៅសាលាដំបូងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២០នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារថ្វាយព្រះពរ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់ សមត្ថកិច្ចស្រុកថ្មគោល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៨នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុនិង ៣នាក់ទៀតរងរបួស រវាងរថយន្តដឹកទំនិញធុនធំ ដឹកទឹកកកនិងរថយន្តធុនតូចទិសផ្ទុយគ្នា។

ហេតុការណ៍សោកនាដកម្មនេះ នៅយប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ផង់សុភាព អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះថារថយន្តដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ(3F-0169) បើកពីទិសខាងត្បូងទៅជើង ក្នុងល្បឿនលឿន បានបុកជាមួយរថយន្តកាមរី(Camry) ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ(2A-0377) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់ ចំនួន០៨នាក់ ប្រុស០៣នាក់ និងរបួសធ្ងន់ស្រាលចំនួន០៣ នាក់ប្រុស។

របាយការណ៍បន្តថា
១/អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់ )។

២/អ្នករួមដំណើរឈ្មោះ ហ៊រ ហាន ប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តពោធិ៍សាត់ (របួសស្រាល)។

៣/អ្នកបើកបររថយន្តកាមរីឈ្មោះ ឆន អុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ( របួសធ្ងន់ )

៤/អ្នករួមដំណើរឈ្មោះ យឿន សុខ ភេទប្រុស ៣៩ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ (ស្លាប់)។

៥/អ្នករួមដំណើរឈ្មោះ រស់ ពៅ ស្រី៣៨ ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)

៦/អ្នករួមដំណើរឈ្មោះ រស់ មី ស្រី អាយុ ៥៧ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់) ។

៧/អ្នករួមដំណើរឈ្មោះ យឿន ចាន់នី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។

៨/អ្នករួមដំណើរឈ្មោះ យឿន ចាន់ណា ប្រុស អាយុ១៦ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។

៩/អ្នករួមដំណើរឈ្មោះ យឿន សាន់ ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)។

១០/អ្នករួមដំណើរឈ្មោះ ឃុត គឹមសាន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) ។

១១/អ្នករួដំណើរឈ្មោះ យឿន វណ្ណឆាយ ភេទប្រុស អាយុ ១ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសស្រាល)។

អធិការស្រុកបានបញ្ជាក់ថា មូលហេតុ ដោយសារតែរថយន្តធុនតូច បែកកង់ ហើយបុកគ្នាតែម្ដង។ ជនរងគ្រោះទាំង៨នាក់ ដែលស្លាប់ សមត្ថកិច្ចចម្រុះ សម្រេចបូជា នៅវត្តអូតាគីទាំងអស់៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សចំនួន ៧នាក់ បានរងរបួស ធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងទៀបភ្លឺ រវាងរថយន្តធុនធំនិងម៉ូតូ ព្រមទាំងរថយន្តតូច២គ្រឿង នៅលើ ផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូ
លេខ 353និង354ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់  ខេត្តសៀមរាប (មុខសាលារៀនសាមគ្គី)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច
ស្រុកក្រឡាញ់ បានបង្ហាញថា៖ រថយន្តធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ខៀវ.លឿង ពាក់ផ្លាកលេខ តាកៃវ3A2926 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូមួយគ្រឿង ពីក្រោយម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ.1786 បើកបរដោយ ឈ្មោះ
ហុំ គិមស៊ីន ភេទស្រី អាយុ ៣៣ឆ្នាំ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់)
ហើយបន្តបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក ហៃលុចរីវ៉ូពណ៌ស ដែលកំពុងឈប់ នៅចិញ្ចើមផ្លូវខាងស្ដាំ បែរក្បាលទៅទិសខាងកើត ពាក់ផ្លាកលេខ ភ្នំពេញ2AC.1416 បើកបរដោយឈ្មោះ ឡម សុផល ភេទប្រុសអាយុ45ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយរថយន្តធុនធំ បានរេចង្កូតទៅឆ្វេងដៃបុកប៉ះជាមួយរថយន្ត masda មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2.BT .2988 បើកបរដោយឈ្មោះ ឡឹក ស៊ីនួន ភេទប្រុស អាយុ 45ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល មានអ្នករួមដំណើរជាមួយ៤នាក់ទៀត។

ទី១ឈ្មោះឈ្មោះសុខ ម៉េងស៊ឹម ភេទប្រុស 46ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់។

ទី2 ឈ្មោះយេន សាំងសានុត ភេទប្រុស អាយុ 39 ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។

ទី3 ឈ្មោះកង គឹមហាក់ ភេទប្រុសអាយុ 46 ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប របួសស្រាល។

ទី4 ឈ្មោះ សម សែន អាយុ46ឆ្នាំ រស់នៅភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។ចំណែកអ្នកបើកបររថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់។

ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តស៊ីរ៉ែន របស់ស្នាក់ការអាវុធហត្ថ 610 ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងនោះខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត 3គ្រឿងធ្ងន់។

មូលហេតុបណ្តាលមកពី អ្នកបើកបររថយន្តធុនធំមានល្បឿនលឿន។ វត្ថុតាង ទាំងអស់កម្លាំងចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page480 Page481 Page482 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×