Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ភ្នំពេញ៖វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃពុធ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១យប់មិញនេះ ដើម្បីទុកចាក់ជូនពលរដ្ឋ កម្ពុជាដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចទៀ បាញ់ បានអញ្ជើញជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលវ៉ាក់សាំង និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ ព្រមទាំងមានការចូលរួមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាផងដែរ។

វ៉ាក់សាំង ៧០ម៉ឺនដូស ដែលទទួលនៅរាត្រីនេះ មានពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។

រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបុកឆ្កែ ដួលឃ្ទាតចូលក្រោមគោយន្តកន្ត្រៃ បណ្ដាលឲ្យ ស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ ៦៤ត្រង់ចំណុច ស្ថិតនៅភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះគឺភាគីខាងម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AJ-1202 បើកបរដោយ ឈ្មោះ ប៊ូន សំបាន់ ភេទប្រុសអាយុ៥៩ឆ្នាំរស់នៅភូមិ គោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប(ស្លាប់ភ្លាមៗ) ទិសដៅពីលិច ទៅកើតបានបុកឆ្កែហើយម៉ូតូដួលឃ្ទាតចូលទៅក្រោមគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ វិញ ហួ ក្នុងទិសដៅពីលិចទៅទិសកើត។ រងការខូចខាតម៉ូតូ ០១គ្រឿង។
សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូវ៉ាគោយន្តទៅបុកឆ្កែហើយម៉ូតូដួលមនុស្សឃ្ទាតចូលទៅក្រោមគោយន្ដកន្ត្រៃកំពុងធ្វើដំណើរបណ្ដាលឲ្យស្លាប់តែម្ដង។ ចំណែកវត្ថុតាងទាំង០២ គ្រឿង កម្លាំងជំនាញចរាចរណ៍ បានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ ស្ដីពី វិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងជម្ងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ខេត្តសៀមរាប៖ដើមឈើគ្រញូងមួយដើមនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានគេលួចកាប់យកទៅបាត់ដោយសុវត្ថិភាព។

យោងតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីសៀល ក្រុមមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីលួចកាត់ដើមឈើគ្រញូង១ដើម ត្រង់ចំណុច ខាងលិចត្រពាំងល្អក់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។

របាយការណ៍បានបន្តថាបានពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានករណីលួចកាត់ដើមឈើគ្រញូង១ដើម ដោយជនមិនស្គាល់មុខ ពិតប្រាកដមែន មានទំហំមុខកាត់គល់ ០,៣៥ម៉ែត្រនិងបណ្ដោយ២ម៉ែត្រ ត្រូវបានជនមិនស្គាល់មុខយប់ទៅបាត់។ ករណីនេះសមត្ថកិច្ចថានឹងបន្តសាវជ្រាវរកជនសង្ស័យ។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការដែលចោរលួចកាត់ឈើគ្រញូងនេះ អាចធ្វើសកម្មភាពច្រើនថ្ងៃមកហើយ ប៉ុន្តែសមត្ថកិច្ចទើបតែដឹងនៅថ្ងៃនេះ។

សូមរំលឹកថាករណីចោរលួចកាប់ឈើគ្រញូងនៅតំបន់អង្គរ មិនមែនទើបតែជាលើកទី១នោះទេ ដោយកន្លងទៅក៏មានការលួចកាប់ឈើគ្រញូងដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ។ នេះបើយោងតាមសេចក្ដី
ណែនាំ ចុះហត្ថលេខា ដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សារលិខិត សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកនេះ បានអនុញ្ញាតឲ្យលោកជំទាវ ទេវ ឡាយឆេង ( Teo Lay Cheng ) ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋសិង្ហបុរី ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។

សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតនិងចាត់ទុកបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងសិង្ហបុរី លើវិស័យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និង វិស័យការពារជាតិ។

រដ្ឋសភាកម្ពុជាសូមអបអរសាទររដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និង អនុស្សារណៈ ជាមួយគ្នាកន្លងមក និងលើកទឹកចិត្តអោយពិចារណារួមគ្នាលើកិច្ចសហប្រតិបត្តិការផេ្សងៗទៀតស្របតាមសក្តានុពលរបស់ប្រទេសទាំងពីរដែលមាន។

សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថាចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរវិញ បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសឱ្យថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ទាំងពីរប្រទេសបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នា ផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

លោកជំទាវ ទេវ ឡាយឆេង បានថ្លែងអំណរគុណជ្រាលជ្រៅដែលសម្តេចបានចំណាយពេលដ៍មានតម្លៃទទួលជួបសវនាការជាមួយលោកជំទាវនាឱកាសនេះ។ លោកជំទាវបានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចនិងបានសន្យាថានឹងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជាទំាងនៅស្ថាប័ននីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ ពិសេសការកៀរគរអ្នកវិនិយោគសឹង្ហបូរីឱ្យមកបន្តាក់ទុននៅកម្ពុជាបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារ ព្រះរាជទ្រព្យចំនួន ២០០.០០០USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិច) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០០.០០០USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិច) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទទួលបានជួបសវនាកាជាមួយ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ ( Maria Amelita C. Aquino ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចំានៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។

លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អនៅមុនពេលផ្ទុះជំងឺកូវីដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះ វិធានការដ៏មានប្រសិទ្ធភាពនិងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងការពារជំងឺកូវីដ-១៩ ។

សម្តេច ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់លោកជំទាវ Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងហ្វីលីពីន ដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចប្រធានបានសម្តែងនូវការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានានៅក្នុងនោះការចុះកិច្ចព្រមព្រៀងនិងអនុស្សរណៈ ជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមានវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា រដ្ឋសភាកម្ពុជានិងហ្វីលីពីន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន ជាពិសេសលើវិស័យការទូតសភានៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក ជាអាទិ៍ កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ។

សភាប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ហ្វីលីពីន ដើម្បីបង្កបរិយាកាសអោយសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាអោយវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ជាចុងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន បានថ្លៃងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ថែរក្សាប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា នៅក្នុងនោះបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។ ប្រទេសហ្វីពីនមានគម្រោងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាលើផ្នែកបច្ចេកវិទ្យាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ខេត្តសៀមរាប៖បុរសជាងឡានម្នាក់បានចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ជនរងគ្រោះឈ្មោះ ឡួប ដាលីស ហៅជា អាយុ១៧ឆ្នាំ ស្នាក់នៅ(យានដ្ឋានឡឹក សំបូរ) ស្រុកកំណើតនៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជនរងគ្រោះ បានមកស្នាក់នៅរៀនជួសជុលឡាននៅយានដ្ឋានខាងលើបានចំនួន០២ខែ។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុជនរងគ្រោះ ខឹងឪពុកមិនព្រមទិញទូរស័ព្ទថ្មីអោយ។ សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១០និង០០នាទី ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page426 Page427 Page428 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×